គណៈកម្មការ​រៀបចំ​បុណ្យអុំទូក​ខេត្តកំពង់ឆ្នាំង រារាំង​សប្បុរសជន ពេល​យក​អំណោយ​ផ្តល់​ឲ្យ កីឡាករ​អុំទូក​ឈ្មោះ ក្តាមប្រៃ (​វីដេអូ​)

, , Leave a comment

​រាជធានី​ភ្នំពេញ : នៅ​ព្រឹក​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៤​នេះ មាន​ហេតុការណ៍​មួយ​បាន​កើតឡើង​រវាង​ក្រុម​សប្បុរសជន ជាមួយ​ក្រុម​គណៈកម្មកា​រ​រៀបចំ​បុណ្យអុំទូក​ខេត្តកំពង់ឆ្នាំង ខណៈដែល​​ក្រុម​សប្បុរសជន​ទាំងនោះ បាន​យក​នូវ​ម្ហូបអាហារ និង​គ្រឿង​ឧ​ប​គោគ​ផ្សេងៗ​ទៅ​ចែកជូន​កីឡា​ការ​អុំទូក​ឈ្មោះ ក្តាមប្រៃ ដែល​កំពុងតែ​ស្នាក់នៅ​សាលាបឋមសិក្សា​ជ្រោយចង្វារ ខណៈដែល​គណៈកម្មការ​រៀបចំ​បុណ្យអុំទូក ខេត្តកំពង់ឆ្នាំង​បាន​រារាំង​។​

 

​ក្រុម​សប្បុរសជន ដែល​យក​ម្ហូបអាហារ ទៅ​ឲ្យ​កីឡាករ​ទូក​ក្តាមប្រៃ បាន​ប្រាប់​ឲ្យ​ដឹងថា ពួកគេ​បាននាំគ្នា​យក​អំណោយ​ដែលជា​ម្ហូបអាហារ​មាន ដូចជា ស្រី​ចំហុយ សាច់គោ សាច់ជ្រូក និង​បន្លែ រួមទាំង​គ្រឿង​ឧ​ប​គោគ បរិភោគ​ផ្សេងៗ និង​ថវិកា ផ្តល់​ដល់​កីឡាករ​អុំទូក តែ​ត្រូវបាន​គណៈកម្មការ​រៀប​ចំ​បុណ្យអុំទូក​ខេត្តកំពង់ឆ្នាំង បានមក​រារាំង​ហាមឃាត់​ក្រុម​របស់គាត់ ដោយបាន​ចោទថា ម្ហូបអាហារ​ទាំងនោះ មាន​ថ្នាំពុល ដែលជា​ហេតុ​ធ្វើ​ឲ្យ​កីឡាករ​បាក់កម្លាំង​។​ក្រុម​សប្បុរសជន​បន្តថា ដោយសារតែ​អ្នកអុំទូក​បាន​សុំ​ឲ្យ​ជួយឧបត្ថម្ភ​ដល់​ពួកគាត់ ទើប​ពួកយើង​បាន​ជួយ​ដល់​ឧបត្ថម្ភ​ដល់​ទូក​ឈ្មោះ ក្តាមប្រៃ​។​

 

​ប៉ុន្តែ​ហេតុការណ៍​ខាងលើនេះ មិនមាន​ការប្រើ​អំពើហិង្សា​ដាក់គ្នា​នោះទេ ដោយ​គ្រាន់តែ​ប៉ះទង្គិច​គ្នា​ដោយ​ពាក្យសំដី​តែប៉ុណ្ណោះ​។​

07-11-2014 07-11-2014 (1)

 

 

Leave a Reply

(*) Required, Your email will not be published