Khloe Kardashian នាង​មានជំនឿថា មាន​ផ្ទៃពោះ​ជាមួយ​បុរស​ជនជាតិ​បារាំង Montana

, , Leave a comment

​ប្រភពពី​ទស្សនាវដ្ដី​អាមេរិក​បានប្រកាសថា នាង Khloe Kardashian មានជំនឿថា នាង​ពិត​ជាមាន​ផ្ទៃពោះ​ជាមួយ​មិត្ត​ប្រុស​ថ្មី​របស់​នាង​ដែលជា​ជនជាតិ​បារាំង Montana​។ យោងតាម​ទស្សនា​វ​ដ្តី Life & Style បាន​ឲ្យ​ដឹងថា​តារា​ក្នុង​កម្មវិធី Keeping Up With Karda shian អាយុ ២៩​ឆ្នាំ រូបនេះ​បាន​រឿង​ទម្ងន់​ចាំ​ឲ្យ​នាង​មានជំនឿថា នាង​អាចមាន​ផ្ទៃពោះ​។​

 

​អ្នក​រស់នៅក្នុង​មជ្ឈដ្ឋាន​ជាមួយ​បាន​និយាយថា “​នាង Khloe គិតថា​នាង​ឡើង​ទម្ងន់​ថ្មីៗ​នេះ និង​ឆាប់​ខឹង​ឆេវឆាវ​បង្ហាញថា​នាង​មាន​ផ្ទៃពោះ​” ហើយ​ថា “​នាង Khloe បាន​រួមភេទ​ជាច្រើនលើក​ជាមួយ​មិត្ត​ប្រុស Montana ដោយ​មិនបាន​ការពារ​អ្វី​ទេ​គឺ​លាត​តែម្តង​ហើយ​នាង​ក៏​មិនដែល​ទៅ​ត្រួតពិនិត្យ​នៅ​ពេទ្យ​ឡើយ​”​។​

 

​ប្រភព​បន្ថែមថា “​នាង​ស្រឡាញ់​បុរស​បារាំង​នោះ​ខ្លាំងណាស់ ហើយ​នាង​គិតថា​ទោះជា​មិនទាន់​ទៅពិនិត្យ​នៅ​ពេទ្យ​ក៏ដោយ​ក៏​នាង​សង្ឃឹម​នាង​មាន​ផ្ទៃពោះ​ហើយ​” ។ នាង Khloe បាន​លែងលះគ្នា​ជាមួយ​ប្តី​ជា​តារា​បាល់បោះ NBA ឈ្មោះ Lamar Odom ហើយ​និង​ចាប់ពីពេលនោះ​មក​នាង​ន​បាន​ទៅ​សម្តែង​ក្នុង​កម្មវិធី​ជា​សេរី​មាន ឈ្មោះថា “Keeping Up With Kardashsian”​។ កិច្ចប្រឹងប្រែង​របស់​នា​ង Khloe ដើម្បី​ឲ្យ​ទទួលបាន​ការ​មាន​ផ្ទៃពោះ​ត្រូវបាន​ចុះ​ជា​ឯកសារ​គ្រប់គ្រាន់ ហើយ​គ្មានអ្វី​លាក់បាំង​ទេ​ដែលថា នាង​បាន​ទៅពិនិត្យ​ផ្ទៃពោះ​នៅ​មន្ទីរពេទ្យ​មួយ​។​

 

នាង Kim Kardashian ដែល​ទើប​រៀបការ​កាល​ជាមួយ​លោក West បាន​និយាយ​នៅក្នុង​កម្មវិធី Jimmy Kimmel live ថា​នាង Khloe ចាប់ផ្តើម​អនុវត្តតាម​បទបញ្ជា​របស់​វេជ្ជបណ្ឌិត​ពេល​អាពាហ៍ពិពាហ៍​របស់​នាង បែកបាក់ ពីព្រោះ​នាង​ចង់បាន​កូន​ណាស់​។ ដោយឡែក​បុរស Montana ឯណោះ​នៅមាន​បញ្ហា​ផ្លូវច្បាប់​នៅឡើយ​ជាមួយ​ប្រពន្ធ​ដែល​ខ្លួន​លែង​ចូលចិត្ត ឈ្មោះ Den Kharbouch ដែលមាន​កូនប្រុស​អាយុ​៤​ឆ្នាំ ឈ្មោះ Kruz ៕

French-Montana-Cheating-Khloe-Kardashian

 

Leave a Reply

(*) Required, Your email will not be published