នាយករង​វិទ្យាស្ថាន​ប៊ែ​ល​ធី​អន្តរជាតិ​សាខា​ផ្សារ​ដើមថ្កូវ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន ពីបទ​បៀតបៀន​កេរ​ភេទ​សិស្សស្រី​ខ្លួនឯង​

, , Leave a comment

​រាជធានី​ភ្នំពេញ : ហេតុការណ៍​ដ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​កាលពី​ល្ងាច​ថ្ងៃទី​៤ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៤ ដោយ​សមត្ថកិច្ច​បានធ្វើ​ការចាប់ខ្លួន​ចាប់ខ្លួន​នាយករង​វិទ្យាស្ថាន​ប៊ែ​ល​ធី​អន្តរជាតិ​សាខា​ផ្សារ​ដើមថ្កូវ​ពីបទ​បៀតបៀន​កេរ​ភេទ​សិស្សស្រី​ខ្លួនឯង ដែលមាន​វ័យ​អ​និតិ​ជន​នៅឡើយ​។​

 

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​កំណើត​ថ្មី​ដឹងថា ជនសង្ស័យ​មានឈ្មោះ វណ្ណ ឡ​ន ភេទ​ប្រុស អាយុ​៣៥ មាន​ទីលំនៅ​ក្រោយ​ធានា​គារ ANZ Royal ផ្លូវ​២៧១ ជា​គ្រូបង្រៀន​ផ្នែក​អក្ស​សាស្ត្រ និង​ជា​នាយករង​វិទ្យាស្ថាន​ប៊ែ​ល​ធី​អន្តរជាតិ​សាខា​ផ្សារ​ដើមថ្កូវ ត្រូវបាន​ឪពុកម្តាយ​សិស្សស្រី​ម្នាក់​បាន​ផ្តឹ​ង​ពីបទ​បៀតបៀន​កេរ​ខ្មាស​សិស្ស និង​ប្រើ​កាយវិការ​មិន​សមរ​ម្យ​ដាក់​សិស្ស​របស់ខ្លួន​។​

 

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ការឃាត់ខ្លួន​បុរស​ជា​នាយករង​វិទ្យាស្ថាន​ឯកជន​ខាងលើនេះ​គឺធ្វើឡើង បន្ទាប់ពី​មាន​សិស្សស្រី ជា​អ​និតិ​ជន​ម្នាក់​បាន​ប្តឹង​មក​សមត្ថកិច្ច​ថា​បុរស​ខាងលើ​បាន​បៀតបៀន កេរ្តិ៍​ភេទ​របស់​នាង ដោយ​នាង​មាន​ឯកសារ​ជា​សំអាង​ផងដែរ​។ ចំណែក​សិស្សស្រី​ដែលជា​ជនរងគ្រោះ​ក៏​មិនបាន​ប្រាប់​ព័ត៌មាន​ដល់​ដល់​អ្នកយកព័ត៌មាន​៕

07-11-2014

 

Leave a Reply

(*) Required, Your email will not be published