ភ្លើង​ធូប​ដ៏​តូច កម្ទេច​បំផ្លាញ​ផ្ទះមួយ​ខ្នង និង​សម្ភារៈ​មួយចំនួន​ឲ្យ​ក្លាយជា​ផេះ​

, , Leave a comment

​ខេត្តកំពង់ចាម : អគ្គីភ័យ​មួយ​បាន​បំផ្លាញ​ផ្ទះមួយ​ខ្នង និង​សម្ភារៈ​មួយចំនួន​ក្នុងផ្ទះ​កាលពី​ព្រឹក​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ ស្ថិតនៅ​ភូមិ​ទួល​ធាតុ ឃុំ​ពាមប្រធ្នោះ ស្រុក​កោះ​សូ​ទីន ខេត្តកំពង់ចាម ខណៈដែល​អុជ​ធូប​នៅ​កន្លែង​អាសនៈ​រួច​ចុះមក​អង្គុយ​ពុះអុស​នៅខាងមុខ​ផ្ទះ​។​

 

​តាម​ប្រសាសន៍​លោក​ម៉ា ចិន្តា អធិការនគរបាល​ស្រុក​កោះសូទិន​បាន​ឲ្យ​កំណើត​ថ្មី​ដឹងថា ម្ចាស់ផ្ទះ​រងគ្រោះ​ខាងលើ​ឈ្មោះ ស៊ីម ផា អាយុ​៥៥​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ងឹ​ម មុត អាយុ​៥៤​ឆ្នាំ អ្នក​ទាំងពីរ​រស់នៅ​ន្លែ​ង​កើតហេតុ​ខាងលើ​។ មុនពេល​កើតហេតុ​ម្ចាស់ផ្ទះ​ខាងលើ​បាន​អុជ​ធូប​កន្លែង​អាសនៈ​របស់ខ្លួន​ដែល​រៀបចំ​មាន បាយសី និង​កំប៉ុង​ជើងធូប​ដ៏​ធំ​ជាច្រើន​ថ្នាក់​សំពីងសំពោង ហើយ​ក្រោយពី​អុជ​ធូប​រួច​ម្ចាស់ផ្ទះ ក៏បាន​នាំគ្នា​មក​អង្គុយ​ពុះអុស​នៅខាងមុខ​ផ្ទះ ពេលនោះ​ក៏​ឃើញ​មាន​អណ្តាត​ឆាបឆេះ​ពី​កន្លែង​អាសនៈ ហើយ​រាលដាល​ឆេះ​ផ្ទះ​អស់ និង​ផ្អើលឆោឡោ​តែម្តង​។ ចំពោះ​សម្ភារៈ​ខូចខាត​រួមមាន​ប្រាក់រៀល​១២​លាន​៥​សែន​រៀល​, ខ្សែ​កមាស​៣​ខ្សែ ទម្ងន់​៣​តម្លឹង​កន្លះ​, ខ្សែក​ប្លា​ទីន​១​ខ្សែ​ទម្ងន់​១​តម្លឹង​កន្លះ​, ខ្សែដៃ ផ្លា​ទីន​១​តម្លឹង​, ម៉ាស៊ីនបូមទឹក​១​គ្រឿង​, ម៉ាស៊ីន​កាត់​ស្មៅ​១ និង​សម្ភារ​មួយចំនួនទៀត​។​

 

​ក្រោយ​កើតហេតុ​ភ្លាមៗ​រថយន្ត​ពន្លត់អគ្គីភ័យ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ក៏បាន​ចេញដំណើរ​មក​ជួយ​បាញ់​បាញ់​ពន្លត់​ផងដែរ ពីព្រោះ​នៅ​កន្លែងកើតហេតុ​មាន​ចំងាយ ប្រមាណ​៣០​គីឡូម៉ែត្រ​ពី​ខេត្ត ប៉ុន្តែ​អ្វីដែល​មានការ​លំបាក​នោះ គឺ​ផ្លូវ និង​ស្ពាន​តូច​ជាហេតុ​ធ្វើ​ឲ្យ​រថយន្ត​ពន្លត់​អគ្គិភ័យ​មិនអាច​ចូលទៅ​ដល់​៕

 07-11-2014 (1)

07-11-2014

 

Leave a Reply

(*) Required, Your email will not be published