តារា​បង្ហាញ​ម៉ូដ​សុដន់​យក្ស 34K នាង Maria Zarring បង្ក​ភាព​តានតឹង​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន

, , Leave a comment

​តារា​បង្ហាញ​ម៉ូដ​ដ៏​ស្រស់ស្អាត​ម្នាក់​ដែល​កំពុងធ្វើការ​ផ្សព្វផ្សាយ​ទាក់ទាញ​ការគាំទ្រ​បានធ្វើឲ្យ​កើតមាន​ភាព​តានតឹង​ជាថ្មី​រវាង​ប្រទេស​រុ ស្ស៊ី​នឹង​អ៊ុយ​ក្រែ​ន​បន្ទាប់ពី​នាង​ត្រូវបាន​គេ​ប្រកាសថា បវរកញ្ញា​ធម្មជាតិ​លំដាប់​កំពូល​របស់​ប្រទេស​រុស្ស៊ី​។ អាជ្ញាធរ​អ៊ុយ​ក្រែ​ន​បានធ្វើការ​ចោទប្រកាន់​ទៅលើ​រុស្ស៊ី​ថា កំពុង​រករឿង​បង្កជម្លោះ​ជុំវិញ​តារា​ម៉ូ​ឌែ​ល​នាង Maria Zarring ដែលមាន​កំណើត​នៅ​តំបន់​គ្រី​មៀរ​ជាប់​ជា​បវរកញ្ញា​ធម្មជាតិ​កំពូល​របស់​ប្រទេស​។​

 

​រុស្ស៊ី​បាន​ផ្ដាច់​យក​តំបន់​គ្រី​មៀរ​ពី​អ៊ុយ​ក្រែ​ន​កាលពី​ឆ្នាំ​កន្លងទៅ​ដែល​បណ្ដាល​ឲ្យ​មានការ​ថ្កោលទោស​ជា​អន្ដរជាតិ ហើយ​អ៊ុយ​ក្រែ​ន​ក៏បាន​ចោទប្រកាន់​រុស្ស៊ី​ថា បាន​គាំទ្រ​ពួក​បំបែក​ខ្លួន​ក្នុងការ​វាយ​ប្រយុទ្ធ​ជាមួយ​រដ្ឋាភិបាល ទីក្រុង​គៀវ ។ សភាពការណ៍​បាន​ឡើង​កំដៅ​កាន់តែខ្លាំង​បន្ទាប់ពី​លោក​ខាង លិច​បានដាក់​ទណ្ឌកម្ម​ខាង​សេដ្ឋកិច្ច​ទៅលើ​រុស្ស៊ី​។​

 

​ឥឡូវនេះ​កញ្ញា Maria Zarring បាន​មើលឃើញ​ដោយ​ខ្លួន​នាង​ផ្ទាល់​ថា រូបនាង​កំពុង​ស្ថិតនៅ​កណ្ដាល​នៃ​ជម្លោះ​ខាង​ប្រព័ន្ធ​ឃោសនា​រវាង​ទីក្រុង​មូ ស្គូ​នឹង​ទីក្រុង​គៀវ​បន្ទាប់ពី​អ្នក​អត្ថាធិប្បាយ​ម្នាក់​បានប្រកាសថា នាង​ត្រូវបាន​ជាប់​ពានរង្វាន់​ជា​បវរកញ្ញា​ធម្មជាតិ​លំដាប់​កំពូល​របស់​រុស្ស៊ី​។​

 

​លោក Oksana Melnyk អ្នកជំនាញ​ផ្នែក​បវរកញ្ញា​ធម្មជាតិ​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​គៀវ​បាន និយាយប្រាប់ Daily Mail កាលពី​ថ្ងៃទី​៣ ខែវិច្ឆិកា​ថា ទីក្រុង​មូ​ស្គូ​កំពុង​លេងសើច​ជាមួយ​អ៊ុយ​ក្រែ​ន​ដោយបាន​ប្រកាសថា ជោគជ័យ​របស់​យើង​សោះ​បែរជាយក​ទៅធ្វើជា​របស់​គេ​ទៅវិញ​។ ប៉ុន្ដែ​ជាការ​ពិត​ខ្ញុំ​ចង់​បញ្ជាក់ថា នាង​កញ្ញា​នោះ​មិនមែនជា​ស្រី​ពិតប្រាកដ​ទេ​។ នាង Maria Zarring ដែល​ឥឡូវនេះ​រស់នៅ​ទីក្រុង​មូ​ស្គូ​បាន​និយាយថា ខ្ញុំ​មិន​ខ្វល់​ពី​រឿង​នយោបាយ​ស្អី​ទេ​។ ខ្ញុំ​កំពុងតែ​សប្បាយ​ចិ​ត្ដ​ជាមួយ​ខ្លួន​ខ្ញុំ ជាមួយ​មកុដ​ជា​បវរកញ្ញា​របស់ខ្ញុំ​និង​ជាមួយ​មាតុភូមិ​ខ្ញុំ​៕

Moscow Boobs in Ukraine Bust Up

 

Leave a Reply

(*) Required, Your email will not be published