កែវ ច័ន្ទ​សម្ផស្ស លាក់បាំង​រឿង​មាន​ស្វាមី

, , Leave a comment

រាជធានី​ភ្នំពេញ : អស់​រយៈពេល​ប្រមាណ​ជិត​៣​ឆ្នាំ​មកហើយ​ដែល តារាចម្រៀង អ្នកនាង កែវ ច័ន្ទ សម្ផស្ស បាន​ព្យាយាម​លាក់បាំង​ព័ត៌មាន​ស្ដីពី​ការរៀប​អាពាហ៍ពិពាហ៍​របស់ខ្លួន ជាមួយនឹង​បុរស​ម្នាក់ ជា​អ្នកជំនួញ​នៅក្នុង​ទឹកដី​ខេត្តបន្ទាយមានជ័យ​នោះ​។ ដោយសារ​ការ​លាក់បាំង​មិនបាន​ទៀត​នោះ ទើប​កាលពី​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ ២០១៤ កន្លងមកនេះ នៅក្នុង​ពិធីមង្គលការ​របស់​តារាចម្រៀង យុង ច័ន្ទ​កណ្ណិកា ទើប​តារា  រូបនេះ​បានសម្រេច​ចិត្ត​បង្ហាញ​វត្តមាន​ជាមួយនឹង​ការ​បណ្ដើរ គ្នា​ជាមួយនឹង​ស្វាមី​របស់ខ្លួន​ធ្វើ​ឲ្យ មជ្ឈដ្ឋាន​អ្នក​ដែល​បានឃើញ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​។​

 

​បើទោះជា​នៅក្នុង​ពិធីមង្គលការ​របស់​តារាចម្រៀង យុង ច័ន្ទ​កណ្ណិកា មជ្ឈដ្ឋាន​ទូទៅ​បាន ឃើញ​តារាចម្រៀង កែវ ច័ន្ទ​សម្ផស្ស បាន​បណ្ដើរ ស្វាមី​យ៉ាង​ត្រសង​ចូលរួម​ក្នុង​ពិធី​ផ្សេងៗ​ក្នុងនេះ​ក៏មាន ពិធីកាត់សក់​ផងដែរ​នោះ​ក៏ដោយ​ក៏​តារាចម្រៀង​ស្រី​រូបនេះ​នៅតែ​ប្រកែក​មិន ទទួលយក​ការផ្តល់​បទសម្ភាសន៍​ពី​អ្នកសារព័ត៌មាន​ពិសេស​ទាក់ទិន​ទៅនឹង​រឿង​នាង មាន​ប្តី​បាន​រៀបការ​រួច​នេះដែរ​។​

 

​អ្នកនាង កែវ ច័ន្ទ​សម្ផស្ស បាន​ប្រាប់​ឲ្យ​ដឹងថា​នាង​មិន​ចង់​និយាយ​ពី​រឿងនេះ​នោះទេ ព្រោះ​នាំ​ឲ្យ​ការងារ​សិល្បៈ​របស់​នាង​ធ្លាក់ចុះ​។ នាង​បាន និយាយប្រាប់​យ៉ាងខ្លី​ថា « ដូច​បង​បានដឹង​ស្រាប់​ហើយ​!​ស្រុក​ខ្មែរ​សម្រាប់​តារា​សិល្បៈ​ស្រី​ឲ្យ​តែ ផ្សាយ​អា​រឿង មាន​ប្តី​អីហ្នឹង​! គឺ ពិបាក​នឹងធ្វើ​ឲ្យ​អ្នកសិល្បៈ​រក​ទីផ្សារ​បាន​ណាស់ !​ដូច្នេះ​ខ្ញុំ​សុំ​មិន​ធ្វើការ​បកស្រាយ​នោះទេ​!»​។​

 

​នៅក្នុង​អំឡុង​ឆ្នាំ ២០០៦ កន្លងមក​នោះ តារាចម្រៀង កែវ ចន្ទ​សម្ផស្ស  ក៏​ធ្លាប់ ទទួលរង​នូវ​ព័ត៌មាន​ថា មាន​ស្នេហា​ជាមួយនឹង​ដៃគូ​តារាចម្រៀង​រួម​ក្រុម​គឺ​លោក គង់ សុទ្ធា​រិ​ទ្ធ ហើយ​រហូតដល់​អំឡុង​ឆ្នាំ​២០០៧ ក៏មាន​ការលេចឮ​ថា ទំនាក់ទំនង​ស្នេហា​រវាង​តារាចម្រៀង​ទាំងពីរ​ដួង​បាន ទទួលរង​នូវ​ភាព​ប្រេះស្រាំ​ដោយសារ​តែមាន​មនុស្ស​ទី​បី​ចូល​ជ្រៀតជ្រែក​។​

 

តាម​ប្រភពពី​អ្នកសិល្បៈ​ភាគច្រើន​ដែល​ស្និទ្ធ​ជាមួយ​តារាចម្រៀង​រូបនេះ បាន​បង្ហើប​ឲ្យ​ដឹងថា តារា ចម្រៀង កែវ ច័ន្ទ​សម្ផស្ស បាន​រៀបការ​ជាមួយ​ស្វាមី​ដែលជា​បុរស​ពោះម៉ាយ​មាន​វ័យ​ប្រមាណ​ជាង​៤០​ជា​អ្នក ជំនួញ និង​ជា​ម្ចាស់​ចម្ការកៅស៊ូ​ដ៏​ល្បីឈ្មោះ​ម្នាក់​នៅក្នុង​ខេត្តបន្ទាយមានជ័យ កាលពី​អំឡុង​ដើមខែ មករា ឆ្នាំ ២០១២​កន្លងមក​។ នៅក្រោយ​រៀបការ​រួច​តារាចម្រៀង កែវ ច័ន្ទ​សម្ផស្ស បានរស់នៅ​ក្នុង​ជីវិត​មួយ​ហ៊ឺហា តែ​នាង​នៅតែ​ប្រ​ឡូ​ក្នុង​អាជីព​ជាតា​រា​សិល្បៈ​ព្រោះ​ស្វាមី​របស់​នាង​បាន បើក ឱកាស​ឲ្យ​នាង​នៅ​បន្ត​ប្រឡូក​ដោយ​គ្មាន​ការហាមឃាត់​៕

05-11-2014 05-11-2014 (2)

 

Leave a Reply

(*) Required, Your email will not be published