បុរស​ម្នាក់​ត្រូវ​រថយន្ត​កិន​ធ្លាយ​ខួរ​ស្លាប់​នៅ​កន្លែងកើតហេតុ ខណៈដែល​កំពុង​ឆ្លងផ្លូវ​

, , Leave a comment

រាជធានី​ភ្នំពេញ : យ៉ាងហោចណាស់​បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ ខណៈ​កំពុងបើក​ម៉ូតូ​ឆ្លងផ្លូវ ហើយ​ត្រូវ​រថយន្ត​បើក​បុក​ពេញទំហឹង​កាលពី​វេលា​ម៉ោង​ប្រមាណ​៥​ព្រឹក​ទាបភ្លឺ​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៤​ស្ថិតនៅ​តាមផ្លូវ​សហព័ន្ធរុស្ស៊ី សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក​។​

 

​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​សេ​១២៥​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1Y-3735 តែម្នាក់ឯង ហើយ​ឆ្លងផ្លូវ​សហព័ន្ធរុស្ស៊ី​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ស្រាប់តែ​ដល់ ពាក់​កណ្តាលផ្លូវ មាន​រថយន្តក្រុង​មួយគ្រឿង ពណ៌​លឿង ពាក់​ស្លាក​លេខ 3C-8788 ដឹក​ភ្ញៀវ​ទេសចរណ៍ ទៅ​ខេត្តកោះកុង​បុក​ពីក្រោយ និង​កិន​បណ្តាល​ឲ្យ​ធ្លាយ​ខួរ​ស្លាប់​ភ្លាមៗ​តែម្តង​។​

 

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះទៅ​ជួយ​អន្តរាគមន៍ និង​យក​រថយន្ត និង​ម៉ូតូ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ រង់ចាំ​ការដោះស្រាយ​បន្ត​។ ចំណែក​សព​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច ធ្វើការ​ទំនាក់ទំនង​ទៅ​ក្រុមគ្រួសារ​មក​ទទួលយក​ទៅ ធ្វើបុណ្យ​តាម​ប្រពៃណី​៕

05-11-2014 (1) 05-11-2014 (2) 05-11-2014

 

Leave a Reply

(*) Required, Your email will not be published