ជនជាតិ​ចិន​២​នាក់ ត្រូវបាន​ចៅក្រម​សម្រេច​ឃុំខ្លួន​ពីបទ​ជួញដូរ​គ្រឿង​ដោយ​ខុសច្បាប់​

, , Leave a comment

រាជធានី​ភ្នំពេញ​ : នៅ​ព្រឹក​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៤ សមត្ថកិច្ច​បា​នប​ញ្ចូ​ន​ជនសង្ស័យ​ជា​ជាតិចិន​២​នាក់មក​សាលាដំបូង​រាជធានី ភ្នំពេញ ដែល​ចូលមក​រកស៊ី​នៅ​ស្រុក​ខ្មែរ​តែ​បែកគំនិត​ដើរ​លក់​គ្រឿងញៀន​កាលពី ល្ងាច​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៤ ត្រូវបាន​ជាប់អន្ទាក់​ន​គ​របាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ រួមជាមួយ​ថ្នាំញៀន​ចំនួន​៤.៣៤​ក្រាម ស្មើនឹង​ជិន​កន្លះ​គីឡូ មក​ធ្វើការ​សាកសួរ​កសាង​សំណុំរឿង​ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​។​

 

​ជនជាប់សង្ស័យ​ទាំង​២​នាក់​ខាងលើ​ម្នាក់​ឈ្មោះ ជឹ​ង ស៊ុន ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៣១ ផ្លូវ​សុក​ហុក សង្កាត់​អូរឫស្សី​៤ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ នឹង​ម្នាក់ទៀត​ឈ្មោះ ជិន ស៊ា​វ​ឈុន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជន​ជាតិចិន​ដូចគ្នា ចូលមក​កម្ពុជា​ស្នាក់នៅ​បន្ទប់​ជួល​សណ្ឋាគារ​ផ្កាឈូក​ទិព្វ​។ ទាក់ទិន​និង​ករណី​ឃាត់ខ្លួន​ជនជាតិ​ចិន​២​នាក់​ខាងលើនេះ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ ប្រាប់​ឲ្យ​ដឹងថា អ្នក​ទាំងពីរ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​៣១ ខែតុលា នៅមុខ​ភោជនីយដ្ឋាន​បង្កង​យក្ស ខណៈដែល​ពួកគេ​បាន​យក​ថ្នាំញៀន ប្រមាណ​ជិត​កន្លះ​គីឡូ​ដើរមក​លក់​។

 

​មន្ត្រី នគរបាល​បន្តថា ជនជាតិ​ចិន​២​នាក់​នោះ​មាន​ថ្នាំញៀន​ចំនួន​៤.៣៤​ក្រាម ដែលមាន​បំណង​យកទៅលក់​ឲ្យ​មនុស្ស​ដែល​គេ​បាន​ណាត់ជួប​នៅមុខ​ភោជនីយដ្ឋាន បង្កង​យក្ស លើ​បណ្ដោយ​មហាវិថី​ព្រះ​មុន្នី​រ៉េត សង្កាត់​ទួល​ស្វាយព្រៃ​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។ ខណៈ នៅពេល​គេ​បាន​ណាត់គ្នា​ដោះដូរ​ថ្នាំញៀន ក៏ត្រូវ​ចូល​អន្ទាក់​របស់​សមត្ថ​កិច្ច​នគរបាល​មន្ទីរ​ប្រ ឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​តែម្តងទៅ ។

 

​ក្រោយពី​ឃាត់ខ្លួន​ជនជាតិ​ចិន​ទាំង​០២​នាក់មក​ធ្វើការ​សាកសួរ​បន្ថែម ជនសង្ស័យ​ខាង​ក៏បាន​សារភាពថា ថ្នាំញៀន​ជិត​កន្លះ​គីឡូ​នេះ​ពួកគេ​បានមកពី​ជន​ជាតិចិន​ដូចគ្នា ដែល​ជន​ទី​១ បាន​ប្រាប់​ឲ្យ​កាន់​យកទៅ​ប្រគល់​ឲ្យ​ជន​ទី​៣​ម្នាក់ទៀត ហើយ​គេ​មិនបាន​ដឹងថា​ក្នុង​កញ្ចប់​នោះ​ជា​អ្វី​ផង​នោះ​។​

 

​បច្ចុប្បន្ន ជនជាប់ចោទ​ទាំង​២​នាក់ ខាងលើ​ត្រូវ​សមត្ថកិច្ច​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បញ្ជូន​ខ្លួន​ទៅ កាន់​ពន្ធនាគារ បន្ទាប់ពី​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំ ខ្លួន​ជន​ត្រូវ ចោទ​ជា​បណ្ដោះអាសន្ន​៕

05-11-2014

 

Leave a Reply

(*) Required, Your email will not be published