ណែនាំ​ឲ្យ​ស្ត្រី​ដែល​ចង់បាន​កូនប្រុស​ឬ​ស្រី​សមតា​ម​ប្រាថ្នា

, , Leave a comment

​អ្នកវិទ្យាសាស្ត្រ​ជីវសាស្ត្រ​មកពី​មហាវិទ្យាល័យ​អ៊ិ​ច​ស័​រ​ទ័​រ និង​អុក​ហ្វ​ត របស់​ចក្រភព​អង់គ្លេស បាន​រកឃើញ​វិធី​ឲ្យ​ស្រី្ត​អ្នកជា​មាតា​អាច​ជ្រើសរើស​ភេទ​របស់​កូន​សម​តាម​បំណងប្រាថ្នា​ដោយ​ការជ្រើសរើស​ទទួលទាន​អាហារ​អំឡុង​ដែល​ចាប់ផ្តើម​ពី​ផ្ទៃ​។

 

ពួក​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​នៅក្នុង​ការស្រាវជ្រាវ​មួយ​ថា ប្រសិនបើ​ជ្រើសរើស​ទទួលទាន​អាហារ​ដែលមាន​បរិមាណ​ថាមពល​ខ្ពស់ៗ និង​ទទួលទាន​អាហារ​ព្រឹក​រៀលរាល់​ថ្ងៃ​អាច​និង​ទទួលបាន​កូនប្រុស​។ ប្រហែលជា​មូលហេតុ​នេះហើយ​ទើប​ប្រាកដថា មាន​តម្រុយ​ក្នុង​បច្ចុប្បន្ន​ដែល​បង្ហាញ​ឲ្យ​ឃើញថា ប្រជាពលរដ្ឋ​តាម​ប្រជាជាតិ​នីមួយៗ ដែល​មិនទាន់មាន​ភាព​រីកចម្រើន​នាំគ្នា​ផ្តល់កំណើត​កូនប្រុស​កាន់តែ​តិច​ចុះ​ដោយ​អាច​បណ្ដាលមកពី​ការទទួល​ទាន​អាហារ​ដែលមាន​ថាមពល​ទាប​នោះ​។​

 

​របាយការណ៍​សិក្សា​ស្រាវជ្រាវ​ដែល​បាន​រាយការណ៍​នៅក្នុង​ទស្សនាវដី្ត​ចំណេះដឹង​មួយ​ឈ្មោះ​រាជ​សមាគម​វិទ្យាសាស្ត្រ ជីវសាស្ត្រ របស់​ចក្រភព​អង់គ្លេស​បានបញ្ជាក់​យ៉ាងច្បាស់​ថា គេ​បានធ្វើ​ការពិសោធន៍​ស្រាវជ្រាវ​ទៅលើ​ស្ត្រី​ជនជាតិ​អង់គ្លេស ទើបនឹង​ក្លាយទៅជា​ម្តាយ​របស់គេ​ចំនួន​៧៤០​នាក់​ហើយ​បាន​រកឃើញថា​ស្ត្រី ជា​ម្តាយ​របស់​ទារក​ភេទ​ប្រុស​រហូតដល់​៥៦​ភាគរយ បានទទួល​ទាន​អាហារ​ដែល​ផ្តល់​បរិមាណ​ថាមពល​ខ្ពស់បំផុត ខណៈពេល​ពី​ផ្ទៃ និង​ម្តាយ​របស់​ទារក​ភេទ​ស្រី​៤៥​ភាគរយ​ដែល​បានទទួល​ទាន​អាហារ​បរិមាណ​ថាមពល​ទាប​។​

 

​ពួក​អ្នកវិទ្យាសាស្ត្រ​ធ្លាប់​បានដឹង​ពីមុន​រួចមកហើយ​ថា សត្វ​ជាច្រើន​ប្រភេទ​នាំគ្នា​បង្កើត​កូនឈ្មោល​ប្រសិន​ថា សត្វ​ញី​បាន​ស៊ី​អាហារ​សម្បូរ​គ្រប់គ្រាន់​នោះ​។ ហេតុការណ៍​នេះ​គេ​អាច​មើលឃើញ​បាន​យ៉ាងច្បាស់​នៅក្នុង​ក្រុម​សត្វ​ដែល​ពុំមាន​ឆ្អឹងខ្នង ក៏ប៉ុន្តែ​គេ​អាច​ឃើញ​បាន​នៅក្នុង​សត្វ​ដូចជា​សេះ គោ និង​ប្រើស ប្រភេទ​ខ្លះ​៕

why_sex_makes_you_look_younger_18ueh49-18ueh4h

 

Leave a Reply

(*) Required, Your email will not be published