ស្នេហា​ខុស​វ័យ ហៅ​ប្រុស​ក្មេង​វ័យ​មក​រួមរ័ក ដល់​បន្ទប់ ព្រោះតែ​ប្តី​បំពេញ​ចំណង់​មិន​គ្រប់​

, , Leave a comment

រាជធានី​ភ្នំពេញ : ព្រោះ​ភាព​ត្រេកត្រអាល​បានធ្វើ​ឲ្យ​ស្ត្រី​ម្នាក់​ដែលជា​កម្មការិនី​រោងចក្រ​កាត់ដេរ​ម្នាក់​ដែលមាន​ប្តី និង​កូន​ដល់​ទៅ​៤​នាក់​ក្នុង​បន្ទប់​បាន​លបលួច​សា​ហាយ​ស្មន់ លង់​កាមគុណ ត្រូវ​ប្តី​ដេញទាន់ ជាន់កែង បង្ក​ជាការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​យប់​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៤ ស្ថិតនៅ​ចំណុច​ផ្ទះជួល​បន្ទប់​លេខ​១០៤ ក្នុងភូមិ​អង្គ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

 

​តាម​របាយការណ៍​រប​ស់​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​កំណើត​ថ្មី​ដឹងថា បុរស​ជា​ប្តី​មានឈ្មោះ ផៃ ភណ្ឌ អាយុ​៣៦​ឆ្នាំ មានមុខ​របរ​លក់​នំប៉័ង​ដាក់​សាច់​នៅមុខ​រោងចក្រ ស្នាក់នៅ​ផ្ទះកើតហេតុ​។ ចំណែក​ប្រពន្ធ​ដែលមាន​សា​ហាយ​នោះ​មានឈ្មោះ ប៉ែត ចាន់ណា ហៅ​ស្រី​ហឿង អាយុ​៣៣​ឆ្នាំ មានមុខរ​បរជា​កម្ម​ការិនី​កាត់ដេរ មាន​ប្តី និង​កូន​៤​នាក់​នៅក្នុង​បន្ទុក ហើយ​និង​បុរស​ជា​សហាយស្មន់ មានឈ្មោះ សៀង រ៉ូ​ត អាយុ​២៤​ឆ្នាំ មានមុខ​របរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល ក្នុងភូមិ​ត្រពាំង​ក្រសាំង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

 

​ប្រភព​ដដែល​បាន​បន្តទៀតថា មុន​ព​លេ​កើតហេតុ ខណៈដែល​ប្ដី​ត្រឡប់​មកពី​លក់​នំប៉័ង​វិញ បាន​គោះទ្វារ​ហៅ​ប្រពន្ធ​ឲ្យ​បើក តែ​ប្រពន្ធ​មិនបាន​បើកទ្វារ​ឲ្យ​នោះទេ ដោយមាន​ការសង្ស័យ  ប្តី​ក៏បាន​ធាក់​ទម្លុះ​ទ្វារ​ធ្វើ​ឲ្យ​មានការ​ផ្អើលឆោឡោ​អ្នកជិតខាង​ចេញមក​ចោមរោម​មើល ហើយ​ពេល​ប្ដី​ចូលដល់​ក្នុង​បន្ទប់​ដើរចូល​ទៅកាន់​បន្ទប់ទឹក ក៏​ឃើញ​បុរស​វ័យក្មេង​នៅក្នុង​នោះ ប្ដឹង​សមត្ថកិច្ច​ឱ្យធ្វើ​ការឃាត់ខ្លួន​យកទៅ​សួរនាំ​តែម្ដងទៅ​។​

 

​នៅមុខ​សមត្ថកិច្ច​ស្ដ្រី​ជា​ប្រពន្ធ បាន​ឆ្លើយ​សារភាព​ប្រាប់ថា រូបគេ​ពិតជា​ក្បត់​ចិ​ត្ដ​ប្ដី លួច​ផិតក្បត់​នាំ​ប្រុស​មក​ដេក​ដល់​ក្នុងផ្ទះ​ពិតប្រាកដ​មែន ព្រោះតែ​ប្តី​មិន​ផ្តល់​ឲ្យ​គ្រប់គ្រាន់​៕

04-11-2014

 

Leave a Reply

(*) Required, Your email will not be published