បើទោះបីជាបច្ចុប្បន្នយើងសង្កេតឃើញថា ចំនួនអ្នកប្រើប្រាស់កម្មវិធី Firefox និង Chrome browser មានការកើនឡើងក្ដី ប៉ុន្តែ Internet Explorer (IE) នៅតែរក្សាបានតំណែងជាកម្មវិធីដែលមានអ្នកប្រើច្រើនជាងគេដដែល។ យោងតាមការស្រាវជ្រាវរបស់ Net Applications បានឲ្យដឹងថា ចំនួនអ្នកប្រើកម្មវិធីIE ក្នុងឆ្នាំ២០១៤ មានរហូតដល់ទៅ៥៨,៣៨ភាគរយ ពោលគឹច្រើនជាងគេកម្មវិធីផ្សេងៗទាំង។ នៅក្នុងរបាយការណ៍បានបញ្ជាក់ថា កម្មវិធី Chrome របស់ក្រុមហ៊ុន Google មាន១៩,៣៤ភាគរយ ខណៈ Firefox របស់ក្រុមហ៊ុនMozila មានត្រឹមតែ១៥,៥៤ភាគរយ។
ចំនួនអ្នកប្រើប្រាស់ IE 11 នៅក្នុងឆ្នាំ២០១៤ មាន ១៧,០១ភាគរយ ដោយបានធ្លាក់ចុះពី១៧,០៣ភាគរយ ចំណែកIE 10 មានចំនួន៦,៣៧ភាគរយ ដោយបានធ្លាក់ចុះពី ៦,៧៧ភាគរយ ហើយនៅសល់ពីនេះ គឺ IE 9។ មូលហេតុដែលចំនួនអ្នកប្រើកម្មវិធីIE នៅតែច្រើនជាងកម្មវិធីផ្សេងៗ ដោយសារតែ IE ជារបស់ក្រុមហ៊ុន Microsoft ហើយវាត្រូវបានភ្ជាប់មកជាមួយនឹង Windows ស្រាប់ ដូច្នេះអ្នកប្រើគឺមិនចាំបាច់ដំឡើងថ្មីឡើយ៕