ត្រាច់ចរ​ខ្លួន​ខេត្ត ដើម្បី​លួច ឆក់ ព្រោះ​ជាការ​ងារ​ងាយៗ ស្រួល តែ​ដេក​គុក​

, , Leave a comment

ខេត្តស្វាយរៀង : ជនសង្ស័យ​ម្នាក់ ក្នុងចំណោម​បក្ខពួក​៣​នាក់​ត្រូវបាន​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ធ្វើការ​ស្ទាក់ចាប់ ខណៈដែល​ធ្វើ​សកម្មភាព​ឆក់​ខ្សែ​.​ក ក្មេងស្រី​រងគ្រោះ​បានសម្រេច ហើយ​ព្យាយាម​រត់​កាលពី​វេលា​ម៉ោង​៩​និង​៤៥​នាទី​ព្រឹក​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ភូមិ​មេភ្លើង សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង​។

 

​ប្រភពពី​សមត្ថកិច្ច​នគ​របាល​ក្រុង​ស្វាយរៀង​បាន​ឲ្យ​កំណើត​ថ្មី​ដឹងថា ជនសង្ស័យ​មានឈ្មោះ ថៃ ច​ន្ធី អាយុ ២១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​អាន់​ទ្ធា ឃុំ​ចម្លង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​។ ចំណែក​ក្មេងស្រី​រងគ្រោះ​មានឈ្មោះ អ៊ឹម ស្រី​ល​ក្ខ័ អាយុ​៥​ឆ្នាំ ដែល​មកជា​មួយ​ជីដូន​ឈ្មោះ រាម សារ៉ាន អាយុ​៥៥​ឆ្នាំ នៅ​ភូមិ​តា​ស្អាង ឃុំ​ស្រុក​ស្វាយជ្រំ ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង​។ នៅ​ព្រឹក​កើតហេតុ​ជនសង្ស័យ​បាន​ដើរ​ចូលទៅ​កន្លែង​ប្រារព្ធ​ពិធី​ប្រណាំងទូក​នៅ​មាត់ទន្លេ​វ៉ៃ​គោ ហើយ​បានធ្វើ​សកម្មភាព​កាត់​ខ្សែក​កុមារី​រងគ្រោះ យកបាន​ខ្សែក​ផ្លាក​ទីន ទម្ងន់​៥​ហ៊ុន ៥​លី​។ ភ្លាមៗ​ន​នោះ​ក៏មាន​ការស្រែក​ឆោឡោ ហើយ​ផ្អើល​ដល់​កម្លាំង​សមត្ថកិច្ច ដែល​ឈរ​យាម​នៅ​ប្រចាំការ​កន្លែង​ពិធីបុណ្យ​អុំទូក​នោះ​ក៏​ស្ទាក់ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​រីឯ​បក្ខពួក​ប្រុស​ស្រី​២​នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់​។​

 

​ជនសង្ស័យ​ម​ត្រូវបាន​សមត្ថកិច្ច​នាំខ្លួន​ទៅ​អធិការដ្ឋាន ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

2849

 

Leave a Reply

(*) Required, Your email will not be published