យុវវ័យ​ខ្មែរ​ធ្វើអត្តឃាត​ភាគច្រើន​ដោយសារ​មាន​វិបត្តិ​ស្នេហា ទាំងនេះ​ជា​ដំណោះស្រាយ​ឬ​?

, , Leave a comment

​ការធ្វើអត្តឃាត នៅតែ​កើតមាន​ចំពោះ​យុវវ័យ​ខ្មែរ​បច្ចុប្បន្ន បើទោះបីជា​ជនរងគ្រោះ​មានចំណេះដឹង​ខ្ពង់ខ្ពស់  និង​ការងារ​សមប្រកប​ក៏ដោយ ។ ការគិត​ខ្លី​របស់​យុវវ័យ គឺ​ដោយសារតែ​ពួកគេ​យល់ឃើញថា រឿង​កើតឡើង​មិនអាច​ដោះស្រាយបាន និង អាច​ដោយសារ​ភាពទាល់ច្រក​របស់​ពួកគេ​។​


​ដូច្នេះ​ពួកគាត់​សម្រេចចិត្ត​គិត​ខ្លី ដោយ​ធ្វើអត្តឃាត ដោយ​ប្រើ​វិធី ចងក លោតទឹក​សម្លាប់ខ្លួន និង​លេបថ្នាំ​ជាដើម​។ ការសម្លាប់​ខ្លួន​ក្នុងករណី​ខាងលើនេះ ត្រូវបាន​ក្រុម​យុវវ័យ​មួយចំនួនទៀត បាន​បញ្ចេញ​ទស្សន​ថា មិនគួរ​គិត​ខ្លី​ធ្វើអត្តឃាត​ឡើយ ព្រោះ​នៅមាន​ផ្លូវ​សម្រាប់​ដើរ​ទៅមុខទៀត តែ​ទោះជា​យ៉ាងណាក៏ដោយ​ទាក់ទង​នឹង​បញ្ហា​នេះ មិន​ថា​ឧបសគ្គ​ណា​ទេ ត្រូវតែមាន​ដំណោះស្រាយ​ទាំងអស់​។​


​ជាការ​កត់សម្គាល់ យុវវ័យ​បច្ចុប្បន្ន តែង​គិត​ខ្លី​ធ្វើអត្តឃាត​ខ្លួនឯង ព្រោះតែ​រឿង​ពាក់ព័ន្ធ​ទៅនឹង​គ្រួសារ បែកបាក់​ស្នេហា ភាពក្រីក្រ និង​បញ្ហា​ផ្សេងៗ​ទៀត តែ​ការសម្លាប់​ខ្លួន​ខាងលើ មិនមែនជា​ជំរើស​ល្អ​សម្រាប់​ខ្លួន​យើង​ឡើយ គឺ​យើង​ត្រូវតែ ស្វែងរក​ការពិត​ដើម្បី ដោះស្រាយ​បញ្ហា​ទាល់ច្រក​បាន​។ ប៉ុន្តែ​បើសិនជា​មិនមាន​វិធី​ដោះស្រាយ​ទេនោះ  គួរតែ​ស្វែងរក​មិត្តភក្ដិ បងប្អូន ជាពិសេស​ស្វែងរក​អង្គការ​ដោះស្រាយ​វិបត្តិ និង​អ្នកជំនាញ​ជា​អ្នក​ប្រឹក្សា ជាជាង​លាក់ទុក​តែម្នាក់ឯង​៕

01-11-2014

 

Leave a Reply

(*) Required, Your email will not be published