អាង​ខ្លួន​ជា​មន្ត្រី​យោធា​នៅ​អង្គភាព​កងពល​លេខ​៩១១ ចេញ​ធ្វើ​សកម្មភាព​ឆក់ ប្លន់ មិន​ក្រែង​ចិត្ត​សមត្ថកិច្ច​មូលដ្ឋាន​

, , Leave a comment

​រាជធានី​ភ្នំពេញ : មន្ត្រី​យោធា​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ប៉ុស្ដិ៍​ទឹកថ្លា ចាប់​ឃាត់ខ្លួន​តាម​ពាក្យបណ្តឹង​ពី​ស្ត្រី​រងគ្រោះ ពាក់ព័ន្ធ​ករណី​លួច​ម៉ូតូ​កាលពី​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៤ ម្ដុំ​មុខ​ពេទ្យ​លោកសង្ឃ ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​


​តាម​ប្រភពពី​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ​បាន​ឲ្យ​កំណើត​ថ្មី​ដឹងថា ជនសង្ស័យ​មានឈ្មោះ  លន់ ចំណាប់ ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ ជា​មន្ត្រី​យោធា​នៅ​អង្គភាព​កងពល​លេខ​៩១១ នៅ​កំបូល និង​ស្នាក់​នៅក្នុង​បន្ទាយ​។ ចំណែក​ជនរងគ្រោះ​មានឈ្មោះ សន ចា​ន្នី ភេទ​ស្រី​អាយុ​២០​ឆ្នាំ​ជា​និស្សិត​ស្នាក់នៅ​ផ្ទះជួល​ក្នុងភូមិ​ប៉ប្រក​ខាងជើង សង្កាត់​កា​កាប ខណ្ឌ​ពោ​សែន​ជ័យ​។ មុន​ថ្ងៃកើតហេតុ​នារី​រងគ្រោះ​បាន​យក​ម៉ូតូ​ម៉ាក​ស្មាស់​វី ស៊េរី​ឆ្នាំ​២០១៤ ពាក់​ស្លាក​លេខ​ភ្នំពេញ 1CK-0229 ទៅ​ទុក​នៅផ្ទះ ឱម សុវណ្ណ ដែលជា​សង្សា​ជួល​បន្ទប់​ស្នាក់នៅ​ក្បែរ​គ្នា ស្រាប់តែ​ព្រឹក​ឡើង​បាត់​ម៉ូតូ​របស់​នាង​តែម្តង​។ លុះដល់​ថ្ងៃទី​២៩ ក្រោយ​បាត់​បាន​បី​ថ្ងៃ ស្រាប់តែ​នាង​បាន​ប្រទះឃើញ​ម៉ូតូ​របស់​នាង​ត្រូវគេ​យកមក​លាក់ទុក​នៅ​កន្លែងផ្ញើម៉ូតូ​មួយកន្លែង​នៅក្នុង​តំបន់​ផ្សារ ម្តុំ​មុខ​ពេទ្យ​លោកសង្ឃ​។ ភ្លាមៗ​នោះ​នាង​បាន​រត់​មកប្តឹង​នគរបាល​ដែល​ឈរជើង​នៅក្រោម​ស្ពាន​អាកាស ៧​មករា (​ស្តុ​ប​ពេទ្យ​លោកសង្ឃ​)​ឲ្យ​ជួយ​អន្តរាគមន៍​។​


​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ ធ្វើការ​សាកសួរ និង​ធ្វើ​កំណត់ហេតុ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

M30-10-14-s-full

 

Leave a Reply

(*) Required, Your email will not be published