នាង Van Outen ត្រៀមខ្លួន​ជាស្រេច​ទទួល​ប្រុស​ថ្មី

, , Leave a comment

​នាង Denix Van Outen បាន​និយាយថា​បាន​ត្រៀមខ្លួន​ជាស្រេច​ហើយ​ដើម្បី​ណាត់ជួប​ប្រុស​ថ្មី​ណា​ដែល នាង​ពេញចិត្ត​បន្ទាប់​ពិ​នាង​បាន​លែងលះ​ប្តី​លោក Lee Mead កាលពី​ឆ្នាំទៅ​។ តារាភាពយន្ត​ដែល​ទើប​ឈានចូល​អាយុ​៤០​ឆ្នាំ​បាន​ប្រាប់​ទស្សនា​វ​ដ្តី Hello Magazine ថា​នាង​ចង់បាន​បុរស​ម្នាក់​ដែល​ធ្វើ​ឲ្យ​នាង​សើច “​អាយុ​៤០​ឆ្នាំ​របស់ខ្ញុំ​គឺ​ត្រូវតែ​ចាប់ផ្តើម​ជាថ្មីទៀត​។​


​នាង​បាន​បន្ថែមថា “​នាង​បានទទួល​ការផ្តល់ជូន​ពី​បុរសៗ​មួយចំនួន ហើយ​មិត្ត​របស់​នាង​ចង់​ឲ្យ​នាង​ទទួលយក ប៉ុន្តែ​នាង​ថា​អី​ឡូ​វនា​ង​បាន​ត្រៀមខ្លួន​រួច​ស្រាច់​ទៅហើយ “​ខ្ញុំ​មានការ​រំជួលចិត្ត​ហើយ​កំពុង​ចង់បាន​សេចក្តី​សប្បាយ​ខ្លះ​។​


​នាង​បាន​និយាយថា នាង​នៅតែមាន​ទំនាក់ទំនង​ល្អជា​មួយ​អតីត​ប្តី​របស់​នាង លោក Lee Mead ដែលជា​តារាភាពយន្ត​ក្នុង​រឿង Wast End ដោយ​សរសើរ​ថា​លោក Lee គឺជា​បិតា​ដ៏​ល្អ​របស់​កូនស្រី​នាង​ឈ្មោះ Betsy​។ នាង​និយាយថា “​មាន​គេ​សួរ​ខ្ញុំ​ថា​ចូល​អាយុ​៤០​ឆ្នាំ​ជាស​ញ្ញា​ប្រាប់​ឲ្យ​ដឹង​នៃ ការផ្តើម​ថ្មី​មែន​ទេ​?” ប៉ុន្តែ​ខ្ញុំ​តប​វិញ​ថា កុំ​មាន​អារម្មណ៍​បែបនេះ​ពីព្រោះ​វា​ហាក់ដូចជា​ពេលវេលា​គួរ​ឲ្យ​ខ្លាច​។ ខ្ញុំ​ជានា​រី​ម្នាក់​ក្នុងចំណោម​នារី​មួយចំនួន​ដែល​បាន​ឆ្លងកាត់​ការ​លែងលះ ប្តី ហើយ​នៅតែមាន​មេត្រីភាព “​យើង​មាន​តុល្យ​ភាពល្អ​ណាស់ យើង​បែកបាក់​មែន​តែ​អ្វីៗ​គ្រប់យ៉ាង​រវាង​យើង​ទាំងពីរ​នៅតែ​ល្អ​។​


​ពេល​សួរ​ពី​បុរស​ល្អឥតខ្ចោះ​នាង​បាន​និយាយថា “​អ្នកណា​ធ្វើ​ឲ្យ​ខ្ញុំ​សើច​គឺ​ជាគ​ន្លឺះ​សំខាន់ ខ្ញុំ​ជានា​រី​រប៉ិលរប៉ូច​ដូច្នេះ​ខ្ញុំ​ចង់បាន​បុរស​ណា​ដែល​ខិល ហើយ​ធ្វើ​ឲ្យ​រីករាយ​ក្នុង​ជីវិត​។ សម្រាប់​ខ្ញុំ​មិន​បញ្ហា​ទេ​បុរស​ក្មេង​ជាង​ឬ​ចាស់​ជាង​ឬ​មានកូន​ហើយ​។ នៅពេលដែល​ខ្ញុំ​បាន​ស្រឡាញ់​អ្នកណា​ហើយ​ខ្ញុំ​មិន​ណែនាំ​បុរស​នោះ​ឲ្យ កូនស្រី​ខ្ញុំ​ស្គាល់​ទេ​យ៉ាងតិច​ក៏​៦​ខែ​ដែរ រហូត​ទាល់តែ​ទំនាក់ទំនង​ស្នេហា​របស់ខ្ញុំ​រឹងមាំ​ទើ​ប្រាប់​កូនស្រី​ពីព្រោះ ខ្ញុំ​ត្រូវការពារ​កូនស្រី​របស់ខ្ញុំ​៕

Denise-Van-Outen

 

Leave a Reply

(*) Required, Your email will not be published