លី​លី ផ្តើម​បង្កាត់​ស្នេហ៍​ជាមួយ​ឯកឧត្តម​

, , Leave a comment

រាជធានី​ភ្នំពេញ : បន្ទាប់​បានចេញ​មុខ​ចេញ​មាត់​នៅក្នុង​ផលិតកម្ម សាន់​ដេ ជាពិសេស​បានរួម​សម្តែង​ជាមួយ​កំពូល​តារា ចម្រៀង​ល្បីឈ្មោះ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា លោក ខេមរៈ សិរីមន្ត មួយរយៈ​រួចមក ពេលនេះ​អតីត​តារា ចម្រៀង​រត់ចេញ​ពី​ផលិតកម្ម​ក្លា​ស៊ិ​ក និង​ជា​អតីត​ពិធី​ការិនី​នៅ​ស្ថានីយទូរទស្សន៍​CTN កញ្ញា លី​លី ហាក់​កំពុង​ឡើង​កូដ និង​អូសទាញ​បាន​នូវ​ប្រជាប្រិយភាព​គួរសម​នៅក្នុង​សង្គម​សិ​ល្បៈ​។


ស្រប​ពេលដែល​កេរ្តិ៍ឈ្មោះ​បាន​លេច​ត្រដែត​ឡើង​បន្តិច​នេះ​ស្រាប់តែ​ធ្លាយ​ចេញ​នូវ​ព័ត៌មាន​ដ៏​គួរ​ឲ្យ​រសើប​មួយ​ថា ពេលនេះ​តារាចម្រៀង​ស្រី ស្រស់ប្រិមប្រិយ លី​លី កំពុងមាន​ទំនាក់ទំនង​យ៉ាង​ស៊ីជម្រៅ​ជាមួយ​បុរស​វ័យ​ចំណាស់​ម្នាក់​ដែលមាន​មុខមាត់​គួរសម​ក្នុងសង្គម​។ បើ​និយាយ​ពី​ឈ្មោះ​របស់​តារាចម្រៀង​ស្រី​រាង​តូច​ច្រឡឹង​កញ្ញា លី​លី ត្រូវបាន​គេ​ស្គាល់​ថា ជា​តារា​ស្រី​មួយ​ដួង​ដែលមាន​រូប​សម្រស់ ស្រស់ស្អាត សាច់​ម៉ត់​សរ​លោង​មុខ​មាន​មន្ត​ស្នេហ៍​ឆក់​បេះដូង​បុរសៗ​ឲ្យ​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​របស់​នាង​ជាច្រើន​នាក់​រហូត​មាន​អ្នកខ្លះ​ហ៊ាន​សន្យា​ផ្គត់ផ្គង់​នូវ​រាល់​អ្វីៗ​ដែល​នាង​ចង់បាន​ទៀតផង​។ ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ​ក្តី​ប្រាថ្នា​របស់​បុរស​ទាំងនោះ​សុទ្ធតែ​បរាជ័យ​ទាំងអស់​ត្បិត​ត្រូវ​ស្រី​ស្រស់​ម្នាក់នេះ​បដិសេធ និង​ទាត់ចោល​នូវ​រាល់​សំណែន​ស្ទូច​បេះដូង​ពី​សំណាក់​បុរស​ជ្រួលជ្រើម​ទាំងនោះ​។​


​ចំពោះ​រឿងរ៉ាវ​ទាក់ទង​ទៅនឹង​ជីវិត​ឯកជន​របស់​តារា​រូបនេះ​កាលពីដើមឆ្នាំ​២០១៤ លី​លី ក៏​ធ្លាប់​ទទួលរង​នូវ​ពាក្យ​ចចាមអារ៉ាម​ថា នាង​បាន​បង្កាត់ភ្លើង​ស្នេហ៍​ជាមួយ​កំពូល​តារាចម្រៀង​ប្រចាំ​នៅក្នុង​ផលិតកម្ម​សាន់​ដេ គឺ​លោក ខេមរៈ សិរីមន្ត ប៉ុន្តែ​ចរន្ត​នៃ​ព័ត៌មាន​ស្នេហា​មួយ​នេះ​ត្រូវបាន​ស្ងប់ស្ងាត់​បាត់ទៅ​វិញ បន្ទាប់ពី​មានការ​ចេញមុខ​បកស្រាយ​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​របស់​នាង​។ ព័ត៌មាន​អាស្រូវ​គួរ​ឲ្យ​រង្កៀស​ចិត្ត​ចាស់​ទើបតែ​ថមថយ​កម្តៅ​ចុះ​បន្តិច ស្រាប់តែ​កាលពីពេល​កន្លងទៅ​ថ្មីៗ​នេះ​មានការ​ទម្លាយ​ឲ្យ​ដឹង​រឿង​ថ្មី​មួយទៀត​ដោយ​ការ​លើកឡើងថា ពេលនេះ លី​លី ដែល​បាន​អូសទាញ​ចំណាប់អារម្មណ៍​មហាជន​តាមរយៈ​ការសម្តែង​ភាព​ក្រមិចក្រមើម​របស់​នាង​នៅក្នុង​ការសម្តែង​កាយវិការ​ចម្រៀង​ខារ៉ាអូខេ​នៃ​ផលិតកម្ម​សាន់​ដេ​នោះបាន​នឹង​កំពុងមាន​ទំនាក់ទំនង​ជាមួយ​បុរស​វ័យ​ចំណាស់​ម្នាក់​ដែលមាន​តួនាទី​នៅក្នុង​ជួរ​រាជរដ្ឋាភិបាល​តំណែង​ថ្នាក់​ឯកឧត្តម​ហើយ​ជា​មនុ​ស្សមាន​ប្រពន្ធ​មានកូន​រួចហើយ​ដែរ​។​


​បើតាម​ការ​បង្ហើប​ពី​ប្រភព​ចេញពី​ចង្កោម​អ្នកសិល្បៈ​បាន​ឲ្យ​ដឹងថា ទំនាក់ទំនង​រវាង លី​លី និង​បុរស​ម្នាក់​នោះ​ទើបតែ​កើតមាន​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ​តែប៉ុណ្ណោះ ហើយ​បុរស​ម្នាក់​នោះ​ក៏​ជា​អ្នក​ចាំ​ជួយ​ជ្រោមជ្រែង​ពីក្រោយ​ភាព​ហ៊ឺហារ​របស់​នាង​មិនដែល​ឲ្យ​ទាស់ចិត្ត​នាង​នោះឡើយ​។ មិនតែប៉ុណ្ណោះ​ឥឡូវនេះ​គេ​ក៏​បានដឹង​ទៀតថា បុរស​ខាងលើ​ក៏​កំពុងមាន​គម្រោង​ក្នុង​ការជួយ​ប្តូរ​រថយន្ត​ស៊េរី​ទំនើប​តម្លៃ​ខ្ទង់​ម៉ឺន​ដុល្លារ​ដល់ លី​លី ទៀតផង​។ យ៉ាងណាក៏ដោយ​ពាក់ព័ន្ធ​ទៅនឹង​ការ​លេច ឮ​ព័ត៌មាន​ខាងលើនេះ​គេ​នៅ​មិនទាន់​អាច​ជឿជាក់ នៅឡើយ​នោះទេ ខណៈដែល​មិនទាន់មាន​ការបញ្ជាក់​ពី​សំណាក់​កញ្ញា លី​លី នៅឡើយ​។​


​សូមបញ្ជាក់​ផងដែរ​ថា លី​លី ធ្លាប់ជា​អតីត​ពិធី​ការិនី​ក្នុង​កម្មវិធី “​ដំណឹង​ហួសចិត្ត​” របស់​ទូរទស្សន៍ប៉ុស្តិ៍ CTN​។ ប៉ុន្តែ​ក្រោយពី​កម្មវិធី​ខាងលើ​ត្រូវបាន​ផ្អាក​ការផ្សាយ នាង​ក៏បាន ប្រលូក​ចូលទៅ​ធ្វើជា​ពិធី​ការិនី​នៅ​ប៉ុស្តិ៍​ទូរទស្សន៍​លេខ​៩ ក្នុង​កម្មវិធី​ហ្គេម​កម្សាន្ត “​ជើងឯក​លើ ផ្ទៃ​សាគរ​”៕

30-10-2014 (2) 30-10-2014 (1) 30-10-2014

 

Leave a Reply

(*) Required, Your email will not be published