គន្លឹះ​ប្រាំ​ប្រការ​ធ្វើ​ឲ្យ​ស្នេហា​មាន​សុភមង្គល​

, , Leave a comment

​ជា​ការពិត​មនុស្ស​ក្រោយពី​បាន​ស្រឡាញ់គ្នា​រមែង​ចង់​ឲ្យ​សេចក្តីស្នេហា​របស់​ពួកគេ​មាន​សុភមង្គល​យូរអង្វែង តែ​ក្តី​ប្រាថ្នា​នេះ​មិនមែនជា​រឿង​ងាយស្រួល​ឡើយ ក្នុងនោះ​ក៏មាន​អ្នកខ្លះ​ទទួលបាន​ជោគជ័យ និង​ខ្លះ​ក៏​បរាជ័យ​។ ដូច្នេះ​ខាងក្រោម​នេះ​ជា​វិន័យ​ស្នេហា​ខ្លះៗ ប្រសិនបើ​អ្នក​អាចធ្វើ​បាន​នោះ​ធានាថា ស្នេហា​របស់​អ្នក​ច្បាស់​នៅតែ​ផ្អែមល្ហែម និង​មាន​សុភមង្គល​យូរអង្វែង​មិន​ខាន​៖


១-​ប្រសិនបើ​អ្នកមាន​បញ្ហា​អ្វី​កើតឡើង​មិនត្រូវ​ខឹង​តំណាលគ្នា​ទាំងពីរ​នាក់​ឡើយ​។ អ្នកមាន​ធ្លាប់​ឮ​ពាក្យចាស់ៗ​បុរាណ​តែង​និយាយថា បើ​គេ​ក្តៅ​ដូច​ភ្លើង​អ្នក​ត្រូវតែ​ត្រជាក់​ឲ្យ​ដូច​ទឹក (​តែ​មិនមែន​ដូច​ទឹក និង​ប្រេង​ទេ​ណា​)​។ ម្យ៉ាងទៀត​ទោះជា​រឿង​យ៉ាងណាក៏ដោយ​អ្នក​មិន​ស្រែក​ដាក់គ្នា​ជាដាច់ខាត​(​លើកលែងតែ​ពេល ភ្លើង​ឆេះ​ផ្ទះ​ទាន់ហន់​)​។​


២-​ចូរ​ចាំ​ទុក​ឲ្យ​ច្បាស់​ថា គ្មាន​អ្នកណា​ចូលចិត្ត​ពាក្យ​ទិតៀន​បន្ទោស​ឡើយ​តែបើ​ចង់​និយាយ​ពី​រឿង​ដែល​អ្នក​មិន​ចូលចិត្ត​ឲ្យ​គេ​ស្តាប់​នោះ​កុំ​ភ្លេច​និយាយ​ឲ្យ ផ្អែមល្ហែម ហើយក៏​មិនត្រូវ​រំលឹក​រឿង​ចាស់​កាលពី​អតីតកាល​ឡើយ តែបើ​ចង់​និយាយ​ពី​រឿង​ចាស់ៗ ចូល​និយាយ​តែ​រឿង​ផ្អែមល្ហែម​របស់​យើង​ទាំងពីរ​ល្អ​ជាង​។​


៣-​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ថា គេ​ជាម​នុស្ស​សំខាន់​សម្រាប់​អ្នក​តែ​ក៏​មិនគួរ​ញឹកញាប់​ពេក​ដែរ ព្រោះ​អាចធ្វើ​ឲ្យ​គេ​បានចិត្ត​ដើម្បី​ឲ្យ​គេ​គិតថា អ្នក​ក៏​សំខាន់​សម្រាប់​គេ​ខ្លះ​ផង​។​


៤-​ត្រូវ​សន្យា​នឹង​គ្នា​ថា ពួកយើង​នឹងមិន​ខឹង​គ្នា​ឲ្យ​លើស​ពីមួយ​យប់​នោះទេ ព្រោះ​ធ្វើ​ឲ្យ​អ្នក​ទាំងពីរ​គេង​មិន​លក់​ដូចគ្នា​នោះ​។ ដូច្នេះ​គួរ​និយាយ​ឲ្យ​យល់ចិត្ត​គ្នា​វិញ ល្អ​ជាង​បែរខ្នង​ដាក់គ្នា​។ ឧទាហរណ៍​ថា អ្នក​ខំ​ទូរស័ព្ទ​ទៅ​គេ​ហើយ​សង្ឃឹមថា​បាន​និយាយ​រកគ្នា​តែ​បែរជា​គេ​មិន​ព្រម​លើក​សួរថា តើ​សភាព​បែបនេះ​គួរ​ឲ្យ​ខឹង អត់​?


​ដូចនេះ​គួរតែ​លើក​ទូរស័ព្ទ​ដើម្បី​ឲ្យ​រឿងរ៉ាវ​ទាំង​ប៉ុន្មាន​ល្អប្រសើរ​ឡើងវិញ​ធ្វើយ៉ាងណា​ជជែក​លេង​ជាមួយគ្នា​ឲ្យ​បាន​ច្រើន​ដើម្បី​ឲ្យ​ស្នេហា​រវាង​អ្នក​ទាំងពីរ​កាន់តែ​យល់ចិត្ត​យល់​ថ្លើម​ខ្លាំង​ឡើង ចង់​និយាយ​ពី​រឿង​អី​ក៏​បានដែរ ដែល​អ្នក​បាន​ជួប​បានឃើញ​ដូចជា​រឿង​កន្លែងធ្វើការ​របស់​អ្នក រក​សៀវភៅ​ដែល​អ្នក​ទើបតែ​អាន​ចប់​ជាដើម​នោះ​អ្នក​នឹងមាន​អារម្មណ៍​ថា យើង​រឹតតែ​ស្និទ្ធស្នាល​នឹង​គ្នា​ឡើង​មិន​ខាន​។​


៥-​បើ​ដឹងខ្លួន​ថា​ខុស​ហើយ ចូរ​ប្រញាប់​សុំទោស​ភ្លាម​មិនបាច់​ខ្លាច​ថា​ខ្លួន​អន់​នោះទេ ព្រោះ​ការសុំ​ទោស​ដែល​ទទួល​ដឹង​ពី​កំហុស​របស់ខ្លួន​ហើយ គឺជា​រឿ​មួយ​ដ៏​ប្រពៃ​បំផុត ហើយ​អ្នក​ដែល​ត្រូវគេ​សុំទោស​ហើយ​នោះ​ក៏​គួរ​អធ្យាស្រ័យ​ឲ្យ​គេ​ផងដែរ មិនត្រូវ​ចង​ជា​គំនំ​នោះឡើយ​ទើប​ជីវិត​ស្នេហា​របស់​អ្នកមាន​សុភមង្គល​យូរអង្វែង​នោះ​៕

30-10-2014 (1)

 

Leave a Reply

(*) Required, Your email will not be published