ព្រីម លីហ្សា បាត់ដាន​ពី​សិល្បៈ​សម្ងំ​សោយសុខ​

, , Leave a comment

រាជធានី​ភ្នំពេញ : កន្លងមកនេះ ទោះបីជា​តារា​សម្តែង​កញ្ញា ព្រីម លីហ្សា មិនសូវមាន​ការងារ​ជោគជាំ​ក្តី ប៉ុន្តែ​កញ្ញា​ក៏បាន​បង្ហាញ​វត្តមាន​នៅតាម​កម្មវិធី​ផ្សេងៗ​ញឹកញាប់ ដើម្បី​រក្សា​វត្តមាន​មិន​ឲ្យ​បាត់ឈ្មោះ​ពី​វិថី​សិល្បៈ​ផងដែរ​។ ទើបតែ​ជាង​មួយឆ្នាំ​មកនេះ បន្ទាប់ពី​កញ្ញា​ទទួលបាន​ពាន​តារា​ស៊ីវីល័យ​ពី​កម្មវិធី​អាណាចក្រ​តារា ឆ្នាំ​២០១៣​មក ស្រាប់តែ​តារា​រូបនេះ​មិនសូវ​បង្ហាញ​វត្តមាន​នោះទេ​។ បញ្ហា​នេះ​ក៏​គ្មាន​ប្រភពព័ត៌មាន​ណាមួយ​បញ្ជាក់​ពី​មូលហេតុ​ដែរ ក្រៅពី​មាន​ពាក្យ​ចាម​អា​រ៉ា​ម​ថា នាង​ជាប់រវល់​នឹង​រឿង​ស្នេហា​អាថ៌កំបាំង​ជាមួយ​បុរស​ក្រៅ​រង្វង់​សិល្បៈ​ម្នាក់​។ ម្យ៉ាងទៀត​នាង​ក៏​ឡើង​ទម្ងន់​ច្រើន​គីឡូ ដូច្នេះហើយ​ទើប​នាង​ព្យាយាម​លាក់ខ្លួន​។


​ប៉ុន្តែ​ព័ត៌មាន​ចាម​អា​រ៉ា​ម​នេះ​ត្រូវបាន ព្រីម លីហ្សា ចេញមុខ​បញ្ជាក់​ប្រាប់ថា មូល​ហេតុដែល​បណ្តាលឱ្យ​នាង​មិនសូវ​បង្ហាញមុខ​ក្នុង​ការងារ​សិល្បៈ គឺ​មិនមែន​មកពី​នាង​ឡើង​ទម្ងន់ ឬ​មាន​ស្នេហា​លួចលាក់​ជាមួយ​បុរស​រូប​ណា​ទេ បញ្ហាសំខាន់​បណ្តាលមកពី​រឿង​តែមួយគត់ គឺ​អ្នក​ហៅ​នាង​សម្តែង​ទាំង​រឿង និង​ខារ៉ាអូខេ​គេ​ឲ្យ​តម្លៃ​ខ្លួន​ទាប​ពេក ដូច្នេះហើយ​ទើប​នាង​មិន​ទទួល ព្រោះ​វា​មិន​សម​នឹង​ការចំណាយ និង​កម្លាំង​ញើស​ឈាម​ដែល​ត្រូវ​ថត​ហាល​ក្តៅ​ហាលភ្លៀង​នោះទេ​៕

29-10-2014 (1) 29-10-2014 (2)

 

Leave a Reply

(*) Required, Your email will not be published