ឃាត់ខ្លួន​ស្ត្រី​បម្រើសេវា​រាត្រី ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​សារធាតុ​ញៀន​

, , Leave a comment

​រាជធានី​ភ្នំពេញ : ជនសង្ស័យ​ដែលជា​ស្ត្រី​បម្រើ​ក្នុង​ហាង​ផឹកស៊ី​២​នាក់​ត្រូវបាន​សមត្ថកិច្ច​ប៉ូលិស​ប៉ុស្តិ៍​ទឹកល្អក់​ទី​១ ធ្វើការ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​ថ្ងៃទី​២៦ ខែតុលា ខណៈដែល​ជនសង្ស័យ​កំពុងតែ​ប្រើប្រាស់​គ្រឿងញៀន នៅ​ចំណុច​ផ្ទះជួល​លេខ​៨៩ បន្ទប់​លេខ​៨​ផ្លូវ​រថភ្លើង សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​តាម​ប្រភពពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​កំណើត​ថ្មី​ដឹងថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​មាន ឈ្មោះ រឿន ស្រី​ស្រស់ ភេទ​ស្រី អាយុ​២៨​ឆ្នាំ មុខរបរ​ជា​បុគ្គលិក​បម្រើ​ការងារ​នៅក្នុង​ហាង​ផឹកស៊ី​យីហោ ជួបគ្នា​សម្លាញ់ និង​ម្នាក់ទៀត​មានឈ្មោះ ប៉ុន ចាន់ថុល ភេទ​ស្រី​អាយុ​១៩​ឆ្នាំ ជា​បុគ្គលិក​បម្រើ​ការងារ​នៅក្នុង​ហាង​រាត្រី ពណ៌​ស្វាយ​។ អ្នក​ទាំង​២​ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ​។ ក្រោយ​ឃាត់ខ្លួន​សមត្ថកិច្ច​បានរ​ក​ឃើញ និង​ដកហូត​បាន ថ្នាំញៀន​ក្រាម​ពណ៌​ស​២​កញ្ចប់​តូច ដាក់​ក្នុង​សំឡី​អនាម័យ​របស់​ស្ត្រី និង​ប្រដាប់ប្រដា​សម្រាប់​ប្រើប្រាស់​ថ្នាំញៀន​មួយ​។​

​ជនសង្ស័យ និង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

M27-10-14-l1-full

 

Leave a Reply

(*) Required, Your email will not be published