គន្លឹះ​សំខាន់ៗ ក្នុងការ​ទំនុកបម្រុង និង​រក្សា​ឲ្យ​សម្រស់​ក្មេង​ជាង​វ័យ​

, , Leave a comment

​តើ​មិត្តៗ​សុភាពនារី​គ្រប់រូប​ចង់​ទទួលបាន​ភាព​ក្មេង​វ័យ​យូរអង្វែង​ដែរ ឬទេ​? សំនួរ​មួយ​នេះ​ច្បាស់​ជា​ឆ្លើយ​ចាស​មួយរយ​ភាគរយ​ហើយ​។ គ្មានអ្វី​ពិបាក​នោះទេ​ឲ្យ​តែ​អ្នកអនុវត្ត​ប្រើ​ក្រែ​ម​សំណើម​ដល់​ស្បែក​នៅពេល​យប់ ទទួលទាន​ទឹក​ឲ្យ​បាន​ច្រើន ជៀសវាង​ការ​ទទួលរង​នៅក្រោម​ពន្លឺ​ថ្ងៃ​ច្រើនពេក សប្បាយ​ឲ្យ​បាន​ច្រើន​…​គួបផ្សំ​ជាមួយ​វិធីសាស្ត្រ​ផ្សេងទៀត​នឹង​ជួយ​អ្នកសម្រេច​ដូច​បំណង​។​

28-10-2014 (2)

-​ពាក់​វ៉ែនតា​ការពារ​កម្តៅថ្ងៃ​ជានិច្ច​
​ពន្លឺព្រះអាទិត្យ​អាច​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​ស្បែក អាចធ្វើ​ឲ្យ​រលាក​ស្បែក ធ្វើ​ឲ្យ​ស្បែក​ជ្រីវជ្រួញ ចេញ​អាច់​រុយ កើត​ជំងឺភ្នែកឡើងបាយ ហើយ​អ្នក​អាច​ជួបនឹង​ជំងឺមហារីក​ស្បែក ប្រសិនបើ​ត្រូវ​ពន្លឺ​ថ្ងៃ​យូរៗ​ពេក​។ នៅពេល​ភាព​ជ្រីវជ្រួញ​កើតមានឡើង​អ្នកនឹង​ពិបាកធ្វើ​ឲ្យ​ស្បែក​រលោង​ដូចដើម​វិញ​ណាស់​។ ដូច្នេះ​អ្នកជំនាញ​បាន​ណែនាំ​ថា ត្រូវ​ចៀសវាង​ពី​ពន្លឺព្រះអាទិត្យ មិន​ថា​នៅទីណា​ទេ ត្រូវមាន​ឆ័​ត្រ ឬ​សម្លៀកបំពាក់​ការពារ​ជានិច្ច ជាពិសេស​នៅពេល​ថ្ងៃត្រង់ ជា​ពេលដែល​ព្រះអាទិត្យ​រះ​ខ្ពស់​មាន​បរិមាណ​កាំរស្មី UV ច្រើន​បំផុត​។ ការប្រើ​ក្រែ​ម​ការពារ​កម្តៅថ្ងៃ​ក៏មាន​ភាព​សំខាន់​អាចជួយ​ដល់​ស្បែក ហើយ​វា​មិន​តែ​ជួយ​ការពារ​ស្បែក​ពី​កាំរស្មី​អ៊ុ​ល​ត្រា​ប៉ុណ្ណោះ​ទេ ថែមទាំង​ជួយ​ឲ្យ​ស្បែក​មាន​ភាព​វ័យក្មេង​យ៉ាង​មាន​ប្រសិទ្ធិភាព​ផងដែរ​។​

-​ប្រើ​ក្រែ​ម​ផ្តល់​សំណើម​ដល់​ស្បែក​នៅពេល​យប់​
​នៅពេល​យប់​ជា​ពេលវេលា​ដែល​ត្រូវ​ប្រើ​ក្រែ​ម​សំណើម​ដល់​ស្បែក​ព្រោះ​វា ជា​ពេលដែល​ស្បែក​ត្រូវ​សម្រាក មិន​ប៉ះពាល់​ពី​ភាពកខ្វក់​, បាក់តេរី​ដូចជា​នៅពេល​ភ្លឺ​ឡើយ ដូច្នេះ​វា​នឹងមាន​ប្រសិទ្ធិ​ភាពប្រសើរឡើង​។ មិន​ថា​អ្នក​ប្រើ​ផលិតផល​កែ​សម្ផស្ស​ណា​ទេ តែ​អ្នក​មិនគួរ​ភ្លេច​ប្រើ​ក្រែ​ម​សំណើម​ដល់​ស្បែក​ព្រោះ​វា​ជា​គន្លឹះ​ជួយ ឲ្យ​ស្បែ​កមាន​សំណើម ក្មេង​បានយូរ​។​

-​ថ្នាំ​ជម្រុះ​កោសិកា​
​នេះ​ជា​ជំហាន​ចាំបាច់​មួយ ប្រសិនបើ​អ្នក​ចង់បាន​ស្បែក​ក្មេង​ជាង​វ័យ​។ វិធី​បែបនេះ​នឹង​អាចជួយ​ជម្រុះ​កោសិកា​ងាប់ៗ​ចេញ ហើយ​ជួយ​ផលិត​កោសិកា​ថ្មីៗ​ឡើងវិញ​ដែល​ធ្វើ​ឲ្យ​ស្បែក​ទន់​រលោង ភ្លឺ​ចែងចាំង​។ អ្នក​គួរប្រើ​វា ១​ទៅ ២​ដង​ក្នុង​ស​ប្តា​ហ៏​តែប៉ុណ្ណោះ ហាម​ប្រើ​ញឹកញាប់​ព្រោះ​វា​អាច​ប៉ះពាល់​ដល់​ស្បែ​កបាន​។ រូបមន្ត​ផ្សំ​ថ្នាំ​ជម្រុះ​កោសិកា​ដែល​គេ​ពេញនិយម​ច្រើនជាងគេ​៖ ស្ករត្នោត​លាយ​ជាមួយ​ប្រេង​អូ​លីវ (​ឬ​ប្រេងដូង​, ប្រេង​ចូ​ចូ​បា​) នៅ​សមាមាត្រ ១:១ បន្ទាប់មក​ម៉ាស្សា​ថ្នមៗ​លើ​ខ្លួនប្រាណ​រយៈពេល ២០​នាទី រួច​លាង​សម្អាត​នឹង​ទឹក​ក្តៅ​ឧ​ណ្ឌៗ​។​

-​កុំ​ញ៉ាំ​ផ្អែម​ពេក​
​ជាតិ​ផ្អែម​ជា​ជាតិ​ដែល​ឆ្ងាញ់ ប៉ុន្តែ​វា​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សម្ផស្ស​របស់​អ្នក​។ នៅពេល​អ្នក​ញ៉ាំ​ផ្អែម​ពេក ធ្វើ​ឲ្យ​រាងកាយ​កាត់បន្ថយ​ទំនាក់ទំនង​រវាង​ធាតុ​កូ​ឡា​សែន និង​អ៊ី​ឡាស​ទីន បណ្តាល​ឲ្យ​ស្បែក​កាន់តែ​អាក្រក់​ឡើងៗ​, មាន​ចេញ​កន្ទួល​តូចៗ ធ្វើ​ឲ្យ​ស្បែ​កយារ ជ្រីវជ្រួញ ជាពិសេស​នៅត្រង់​កន្លែង​ចុងកន្ទុយ​ភ្នែក និង​មាត់​។ ដូច្នេះ មនុស្ស​ស្រី​គួរតែ​នៅ​ឲ្យ​ឆ្ងាយ​ពី​របស់​ដែលមាន​ជាតិ​ផ្អែម ដើម្បី​ប្រឆាំងនឹង​ភាព​ចាស់​។​

-​ផឹកទឹក​ឲ្យ​បាន​គ្រប់គ្រាន់​
​ទឹកជា​មូលដ្ឋានគ្រឹះ​នៃ​អ្វីៗ​គ្រប់យ៉ាង​ទាំងអស់ ហើយ​នៅក្នុង​ខ្លួន​មនុស្ស​ទូទៅ​មាន​បរិ​មាណទឹក ៧០ ភាគរយ​។ ដូច្នេះ​ប្រសិនបើ​អ្នក​មិន​ចង់​ចាស់​មុន​អាយុ​ទេនោះ អ្នក​គួរ​ទទួលទាន​ទឹក​យ៉ាងហោចណាស់​ឲ្យ​បាន ២​លីត្រ​ក្នុង ១​ថ្ងៃ​។ ការណែនាំ​មួយចំនួន​តម្រូវ​ឲ្យ​អ្នក​ផឹកទឹក​មុនពេល​ទទួលទាន​អាហារ​ពេល ព្រឹក​, ផឹកទឹក​តិច​នឹង​អាចបំពេញ​ឲ្យ​ទឹក​កាន់តែ​ច្រើនឡើង​។ ក្រៅពី​ការផឹក​ទឹកសាប ឬ​ទឹក​សារធាតុ​ខ​និ​ច​រួចមក អ្នក​អាច​បង្វែរ​មករក​ទឹក​បន្លែ តែ​ត្រូវ​ចៀសវាង​ការជក់បារី​។​

-​កុំ​អង្គុយ​ក្បែរ​បង្អួច​នៅលើ​យន្តហោះ​
​នៅពេល​អ្នក​អង្គុយ​ក្បែរ​ទីតាំង​មួយ​នេះ ជាពិសេស​នៅជាប់​នឹង​បង្អួច​របស់​យន្តហោះ អ្នកនឹង​អាច​ទទួលរង​ផលប៉ះពាល់​ពី​ពន្លឺព្រះអាទិត្យ​។ នេះ​ជាហេតុ​ធ្វើ​ឲ្យ​អត្រា​នៃ​អ្នកបើក​យន្តហោះ និង​បើករថយន្ត​ឆាប់​ចាស់ និង​កើត​ជំងឺមហារីក​ខ្ពស់ជាង​មនុស្ស​ទូទៅ​។​

-​កុំ​ឲ្យ​មាន​ភាព​តានតឹង​ក្នុង​ចិត្ត ត្រូវ​ញញឹម​ឲ្យ​បាន​ច្រើន​
​អ្នកវិទ្យាសាស្ត្រ​ជាច្រើន​បាន​បង្ហាញថា ភាព​តានតឹង​ក្នុង​ចិត្ត​អាច​បណ្តាល​ឲ្យ​កើត​ភាព​ជ្រីវជ្រួញ និង​កន្ទួល​តូចៗ​លើ​ស្បែក​។ មនុស្ស​សប្បាយរីករាយ​ច្រើន​មាន​ភាព​វ័យក្មេង​ជាង​មនុស្ស​ដែល​ជួប​តែមាន ភាព​តានតឹង តែងតែ​ពិបាកចិត្ត​។ លើសពីនេះ​ទៀត ភាព​តានតឹង​ក៏​អាច​បណ្តាល​ឲ្យ​គេង​មិនបាន​គ្រប់គ្រាន់ បណ្តាល​ឲ្យ​ស្បែក​ស្លេកស្លាំង​។ ដូច្នេះ អ្នក​គួរតែ​សើច​ឲ្យ​បាន​ច្រើន ត្រូវ​គិតពី​សុខភាព និង​ខិតខំ​រក្សា​សម្រស់​របស់​ខ្លួនឯង​ឲ្យ​ក្មេង​បានយូរ​៕

28-10-2014 (1)

 

Leave a Reply

(*) Required, Your email will not be published