នាំ​នាង​មក​ទិញ​ខ្សែ​.​ក បាន​ឱកាសល្អ រត់គេចខ្លួន​ព្រោះ​សង្សា​ហេងស៊យ​

, , Leave a comment

ខេត្តកំពង់ឆ្នាំង : នារី​ម៉ាស្សា​ម្នាក់​ត្រូវបាន​តុលាការខេត្ត​កំពង់ឆ្នាំង​សម្រេច​ឃុំខ្លួន​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៤ ដោយ​ចោទប្រកាន់ថា សមគំនិត​ជាមួយ​សង្សារ​បន្លំ​យក​មាស​៥​ជី​ពី​អាជីវករ​លក់​មាស​នៅ​ផ្សារ​កំពង់ត្រឡាច ដែល​បាន​ប្រព្រឹត្ត​កាលពី​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៤ ខណៈដែល​រូបនាង​និង​សង្សារ​នាំគ្នា​ទៅ​ទិញ​មាស​នៅក្នុង​ផ្សារ​នោះ​។

​ប្រភពពី​អធិការ​ស្រុក​កំពង់ត្រឡាច​បាន​ឲ្យ​កំណើត​ថ្មី​ដឹងថា នារី​ម៉ាស្សា​មាន ឈ្មោះ ហេង ធីតា អាយុ​២៥​ឆ្នាំ មាន​ទី​លំ​ខេត្តកំពត តែ​បានមក​ស្នាក់នៅ​ធ្វើ​នារី​ម៉ាស្សា នៅ​ជិត​ផ្សារ​ឧដុង្គ ក្នុងស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​។ ចំណែក​សង្សារ បោកប្រាស់​នាង​មិនបាន​ស្គាល់ឈ្មោះ​នោះទេ គឺ​ទើប​ស្គាល់គ្នា​បាន​ជាង​១​ខែ​មុន​តែប៉ុណ្ណោះ​។ ក្រោយមក​ពួកយើង​ក៏បាន​ស្រឡាញ់គ្នា​ជា​សង្សារ តែ​នាង​មិនបាន​ស្គាល់ឈ្មោះ​បុរស​នោះទេ​។ នៅ​ថ្ងៃទី​២៥ តុលា ឆ្នាំ​២០១៤ នាង​បានទទួល​ទូរ​សព្ទ័​ពី​សង្សារ​របស់​នាង​ប្រាប់ថា ឲ្យ​មក​ផ្សារ​កំពង់ត្រឡាច​ជួបគ្នា ព្រោះ​គេ​ទើប​លក់​ដី​បាន​៨​ម៉ឺន​ដុល្លារ​។ ពេលនោះ​រូបនាង​បាន​ជិះ​ម៉ូតូឌុប​មក​ផ្សារ​កំពង់ត្រឡាច​ជួបគ្នា និង​បានឃើញ​សង្សារ​ខ្លួន​ស្ពាយ​កាបូប​ខ្មៅ​មួយ​។ ភ្លាមនោះ​សង្សារ​ខ្លួន​បាន​បបួល​នាង​ថា ទៅ​ទិញ​ខ្សែ​.​កមាស​មួយ​ខ្សែ​ទៅហើយ​បាន​នាំ​នាង​ទៅកាន់​ទូរ​លក់​មាស​។ ពេលទៅដល់​បុរស​ជា​សង្សារ​បាន​ប្រាប់​ឱ្យ​នាង​រើស​ខ្សែ​កមាស​មួយ​ខ្សែ​ទៅ យក​ម៉ូដ​អី​ក៏​បានដែរ ខណៈដែល​នាង​កំពុង​ពាក់​ល​ខ្សែក​ម្តង​មួយៗ​នោះ សង្សារ​នាង​ក៏បាន​យក​ចិញ្ចៀនមាស​ទម្ងន់​៥​ជី មក​ពាក់​ល​ដែរ ហើយ​មិនបាន​ដោះ​មកវិញ​ទេ​។ បន្ទាប់មក​សង្សារ​នោះបាន​និយាយថា ភ្លេច​កាបូប​លុយ​៧​លាន​រៀល​នៅក្រៅ សុំ​ទៅយក​មួយ​ភ្លែត​សិន តែ​បានឱ្យ​កាបូប​ប្រាក់​មក​នាង​កាន់​មួយ​កាបូប ដោយ​ប្រាប់ថា ប្រយ័ត្ន​បាត់​ក្នុង​កាបូប​នេះ​មាន​ប្រា​ក់ជាង​៨​លាន​រៀល​។ ពេល​សង្សារ​នាង​ចេញទៅ​បាត់​យូរ​ទើប​អ្នកលក់​មាស​មានការ​សង្ស័យ​ហើយ​បាន ប្តឹង​សមត្ថកិច្ច និង​បានធ្វើការ​ឃាត់ខ្លួន​នាង​មកកាន់​អធិការដ្ឋាន នគរបាល​ស្រុក​កំពង់ត្រឡាច​តែម្តង​។​

​លោក​អធិការ​បាន​បន្តថា​នៅក្នុង​កាបូប​ដែល​នាង​កាន់​នោះ​មាន​ចាក់សោរ​រូត ទៀតផង ពេលមកដល់ លោក​បានអោយ​មន្ត្រី​ជំនាញ និង​សាក្សី​ព្រមទាំង​នារី​ម៉ាស្សា​នោះ ពី​និត្យ​មើល​ខណៈពេល​កាត់​សោ​បើក​កាបូប​នោះ ហើយ​បានឃើញ​ក្នុង​កាបូប​សុ​ទ្ឋ​តែ​សៀវភៅ​ជាច្រើន​ក្បាល គ្មាន​លុយ​មួយ​សេន​សោះ ទើប​ដឹងថា នាង​ត្រូវ​ចាញ់បោក​សង្សា​នោះ​មែន ហើយ​បាន​ក៏​សាង​សំណុំរឿង​តាម​និតិ​វិធី​ច្បាប់​។ ជុំវិញ​ករណី​នោះ លោក​អធិការ​និយាយថា មិនដឹង​នាង​ចាញ់បោក​សង្សារ ឬ​ជា​អ្នកសមគំនិត​ជាមួយ​សង្សារ​បែបណា​នោះទេ តែ​លោ​កថា​ទាំង​២​នេះ​សុ​ទ្ឋ​តែមាន​ទោស​ដូចគ្នា ព្រោះ​ម្ចាស់​មាស​គេ​អស់​មាស​៥​ជី ទៅហើយ​៕

aa11

 

Leave a Reply

(*) Required, Your email will not be published