បង្ហោះ​រូប​ភាព​នេះ​មាន​ន័យ​ថា​មិចទៅ?

, , Leave a comment

​នៅលើ​បណ្ដាញ​សង្គម នាពេល​ថ្មីៗ​នេះ មាន​ម្ចាស់ Account Facebook ម្នាក់ ដែលជា​ជនជាតិ​ថៃ បាន​Post  រូប​ព្រះសង្ឃ​មួយអង្គ កំពុងលែង​ល្បែង ក្ដៅ​សាច់ ភេទ​ដូចគ្នា​ដោយ​យកដៃ លូក​លែង ប្រដាប់បន្តពូជ របស់​បុរស​ម្នាក់ យកដៃ​កង​ថ្ងាស់ ដេក​នៅលើ​គ្រែ យ៉ាង​រំភើយ​ដែល​នេះ គឺជា​ទង្វើ ដ៏​អាក្រក់ ផុត​លេខ ដែល​ធ្វើឱ្យប៉ះពាល់​ដល់ វិស័យ​ព្រះពុទ្ធសាសនា​យ៉ាង​ក្រៃលែង ។​
​តាមរយៈ ម្ចាស់ Account Facebook ម្នាក់ទៀត ឈ្មោះ ដំណឹង​ហួសចិត្ត ដែល ចែកចាយ​រូបភាព មួយ​នេះ បន្ត​ពី​ជនជាតិ​ថៃ ដែល​បង្ហោះ​នោះបាន​បញ្ជាក់ថា លោកសង្ឃ​មួយអង្គ នៃ​រូបថត​មួយ​សន្លឹក​នេះ ជា​លោកសង្ឃ​ថៃ​។ ជាមួយគ្នានេះ អ្នកលេង​បណ្ដាញ​សង្គម ពេល​បាន​ជួបប្រទះ រូបភាប​បង្ហោះ​ខាងលើ ក៏បាន បញ្ចេញមតិ រិះគន់ យ៉ាងខ្លាំង​របស់ខ្លួន​ផងដែរ តាមរយៈ ការ​Comment ដូចខាងក្រោម​។
​ម្ចាស់ Account ឈ្មោះ SovanFC បានសរសេរថា “​បាប​ណាស់​ញោម​” ហើយក៏ មាន​ម្ចាស់ Account ម្នាក់ទៀត​ឈ្មោះ ศาลาพักใจ​ក៏បាន​សរសេរថា “โฮสัส” ជា​ភាសា​ថៃ​។ ក្រៅពីនេះ​ក៏មាន​ពាក្យរិះគន់ ជាច្រើន​ទៀត​។​
​គួរ​បញ្ជាក់ថា កាលពីពេល​កន្លងទៅ ក៏​ធ្លាប់មាន​រឿងរ៉ាវ​អសីលធម៌ របស់​បុគ្គល មួយចំនួន ដែល​ធ្វើឱ្យប៉ះពាល់ ដល់​ព្រះពុទ្ធសាសនា ជាច្រើនលើក​រួចមកហើយ ដែរ ដូចជា​កាលពី​លើក​មុន មាន​ព្រះសង្ឃ​មួយ​អ​ង្ឃ បាន​ថតរូប​របស់ខ្លួន ដោយ​ធ្វើ ចរិត​ជា​ភេទ​ទី​បី ក្រមិចក្រមើម ហើយក៏​ធ្លាប់ មាន​វីដេអូ បង្ហាញ​ពី​ព្រះសង្ឃ​ថៃ ពីរ​អង្គ​វៃ​គ្នា ផ្អើល​ពេញ​វត្ត​រួចមកហើយ​ដែរ ហើយ​ពេល​ថ្មីៗ សមត្ថកិច្ច ក៏បាន ចាប់​ឃាត់ខ្លួន បុគ្គល​៤​នាក់ រួចមកហើយ​ដែរ ដែល​ក្លែងបន្លំ​ធ្វើជា​ព្រះសង្ឃ ដើរ​បិណ្ឌបាត ដែល​នេះ សុទ្ធតែជា​ទង្វើ ធ្វើឱ្យប៉ះពាល់ ដល់​ព្រះពុទ្ធសាសនា​។​សកម្មភាព​ទាំងនេះ រង​ការរិះគន់ គ្រប់បែប​សព្វ មិនតិច​ទេ ពី​សំណាក់ អ្នកលេង បណ្ដាញ​សង្គម ហ្វេ​ស​ប៊ុ​ក​៕

27-10-2014

 

Leave a Reply

(*) Required, Your email will not be published