បណ្តាញ​សង្គម​ត្រូវបាន​ក្លាយជា​កត្តា​បង្គោល​ក្នុងការ​ផ្សព្វផ្សាយ​

, , Leave a comment

​វា​គឺជា​រឿង​មួយ​នៃ​ការ​ខ្វល់ខ្វាយ​ខាង​យុទ្ធសាស្ត្រ​ទីផ្សា​សម័យ​ទំនើប​រាល់​ក្រុមហ៊ុន​ទាំងអស់ ខណៈពេលដែល​ក្រុមហ៊ុន​ទាំងនេះ​ប្រកប​ជំនួញ​មាន​មនុស្ស​តែ​ម្នាក់ ឬ​មាន​បុគ្គលិក​លូតលាស់​តែ​១០០​នាក់ ព្រមទាំង​បារម្ភ​អំពី​ការិយាល័យ​ទាំងឡាយ​ដែល​នៅ​គ្រប់​ទីកន្លែង​ក្នុង​សហរដ្ឋអាមេរិក​ហើយ​សួរថា ធ្វើ​ដូចម្តេច​ទើប​អ្នក​អាច​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​បណ្តាញ​សង្គម Facebook ឲ្យ​ក្លាយទៅជា​ផ្នែក​មួយ​នៃ​ការផ្សព្វផ្សាយ​របស់​អ្នក​បាន​ទៅ​?

​ចំពោះ​ចម្លើយ​វិញ​ហាក់បីដូចជា អ្នក​គឺជា​អ្នក​ដាក់​ស្លាក​សម្គាល់​ដោយ​ខ្លួនឯង ដូច្នេះហើយ​អ្នក​គួរតែ​ក្លាយខ្លួនជា​សមាជិក​មួយ​ក្នុង Facebook ព្រមទាំង​នាំ Friends ទាំងអស់​ដែល​ចូលចិត្ត​ជំនួញ​របស់​អ្នក​ឲ្យ​ស្គាល់គ្នា​កាន់តែ​ស្អិតរ​មួ​តទៅ​។ ចូរ​គិតថា​នោះ​គឺជា​យុទ្ធសាស្ត្រ​ដែលមាន​គុណវិបត្តិ​មួយ ព្រោះ​តាមពិត​អ្នកជា​មិន​ចង់​ក្លាយទៅជា​មិត្តភក្តិ​តាម​ប្រព័ន្ធ​ឌីជីថល​ជាមួយនឹង​អតិថិជន​អ្នក​នោះទេ​។ ចំពោះ​ហេតុផល​គឺមាន​ពីរ​ប្រភេទ ទី​១-​វា​ជាការ​ពិពណ៌នា​ពី​លក្ខណៈ​មិន​ត្រឹមត្រូវ​ចំពោះ​ទំនាក់ទំនង​របស់​អ្នក និង​ទី​២-​ដោយសារតែ​វា​មានន័យថា បុគ្គលិកលក្ខណៈ​ផ្ទាល់ខ្លួន ឬ​គ្រួសារ រូបភាព ការសរសេរ​លើ Status ថ្មី និង​ការ Likes ជាច្រើន​សុទ្ធតែជា​ការចែករំលែក​ពី​មនុស្ស​គ្រប់គ្នា​តែប៉ុណ្ណោះ​។ វា​មិនល្អ​ទេ​អ្វីដែល​ពិសេស​ឥឡូវនេះ​គឺ​យើង​កាន់តែ​ស្និទ្ធស្នាល​ទៅនឹង​ពេលវេលា​ដែល​បានកំណត់​។​

​រឿងនេះ​អាចជា​ការតុបតែង​រូបភាព​យ៉ាង​ល្អ​បំផុត​ជាមួយនឹង​រឿង​រាវ​នៃ​មិត្តភក្តិ​របស់​អ្នក​ម្នាក់​។ គេ​បានធ្វើ​ការតុបតែង និង​រូបភាព​ផ្សេងៗ​ទៀត​ដល់​ក្រុមហ៊ុន​ជាច្រើន ហើយក៏​ជាការ​ដូរ​ដ៏​ស្ងប់ស្ងាត់ និង​ពេញនិយម​ផងដែរ​។ នៅពេល​គាត់​ចូលរួម​ជា​លើកដំបូង​ក្នុង Facebook កាលពី ពីរ​បី​ឆ្នាំមុន គាត់​ពិតជា​សប្បាយរីករាយ​នឹង​មិត្តភក្តិ​ទាំងឡាយ​របស់​អ្នក​ដែល​គាត់​បាន​រក គាត់​ឃើញ​នៅក្នុង​នោះ ហើយ​ក្រោយមកទៀត​ក៏មាន​ប្រិយមិត្ត​រាប់រយ​នាក់​បន្ថែមទៀត​ដែរ​។ បន្ទាប់មក ឪពុក​របស់គាត់​មាន​បញ្ហា​សុខភាព​ដែលជា​មូលហេតុ​មួយ​ធ្វើ​ឲ្យ​គាត់​ចង់ ចែករំលែក​រឿងនេះ​ទៅកាន់​មិត្តភក្តិ​របស់គាត់​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត ដូច្នេះ​គាត់​អាច​ទទួលបាន​នូវ​អារម្មណ៍​គាំទ្រ​មួយចំនួន​ពី​ពួកគេ ប៉ុន្តែ​ភ្លាមៗ​នោះ​គាត់​ក៏​នឹង​ឃើញថា មិត្តភក្តិ ឬ​ប្រិយមិត្ត​ទាំងអស់នោះ​នឹង​អាច​មើលឃើញ​ទុក្ខ​កង្វល់​របស់គាត់​ដែរ​។

​ដំណោះស្រាយ​របស់គាត់​គឺ​រឿង​មួយ​ដែល​ខ្ញុំ​ធ្លាប់​និយាយ​ម្តង​ហើយ​ម្តង​ទៀតថា ដើម្បី​កែសម្រួល​បញ្ហា គាត់​ក៏បាន​បង្កើត​ភាពច្បាស់លាស់​មួយ​ថា “Stan the Artist” ដែលជា Page របស់​ប្រិយមិត្ត​លើ Facebook សម្រាប់ សរសេរ​អ្វីៗ​នៅក្នុង​នោះ​ជា​ច្រើនដង​ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ​ដើម្បី​ជា ការអញ្ជើញ​មិត្តភក្តិ​របស់គាត់​ឲ្យ​ចូលរួម​ជា​ប្រិយមិត្ត​ក្នុងការ​បង្កើត របស់គាត់ ហើយក៏​មានការ​គូសបញ្ជាក់​ខ្លីៗ​ថា គាត់​កំពុងតែ​លុបឈ្មោះ Friends របស់គាត់​ដែល​មិនដែល​ស្គាល់គ្នា​សោះ​ចោល​វិញ​។

​គាត់​បាន​មើល​តារាង​មិត្តភក្តិ​ក្នុង Facebook រាប់​គាត់​ឃើញ​ជាង​១០០​នាក់ ដែល​សុទ្ធតែ​គាត់​ស្គាល់ ហើយ​អ្នកផ្សេងៗ​ទៀត​ក៏​ត្រូវបាន​ដកចេញ​ដែរ​ដោយសារតែ​មានការ​ត្អូញត្អែរ​មួយចំនួន​។ ចំណែកឯ Page ប្រិយមិត្ត​របស់​អ្នក​ក៏​រីកចម្រើន​រហូតដល់​មាន​មនុស្ស​ជាង ២០០​នាក់​ដែរ ហើយ​ឥឡូវនេះ​គាត់​មាន​សហគមន៍​ប្រិយមិត្ត​យ៉ាង​ធំ​មួយ​ជាមួយ​អ្នក​ដែល​គាត់​អាច​ចែករំលែក​គម្រោងការ​, ស្នាដៃ​និពន្ធ​ការងារ​ខ្លី និង​សិល្បៈ​ផ្ទាល់ខ្លួន​ចុងក្រោយ​សម្រាប់​ដាក់លក់​នៅ​ក្នុងនោះ​។ ចំពោះ Page Facebook ផ្ទាល់ខ្លួន របស់គាត់​បាន​បន្សល់​នូវ​កន្លែង​ដ៏​មាន​សុវត្ថិភាព​មួយ​សម្រាប់​គាត់ ដើម្បី​ចែករំលែក​នូវ​អ្វីដែល​កំពុងតែ​កើតឡើង​ជាមួយ​ការងារ​ផ្ទាល់ខ្លួន របស់គាត់ និង​រឿង​ផ្សេងៗ​ទៀត​ដែល​មិន​សមរម្យ​សម្រាប់​ទីសាធារណៈ​។

​ចុះ​អ្វី​ទៅជា Facebook Group? ធ្លាប់​គិតថា ម្ចាស់​បង្កើត​ក្រុម​ម្នាក់​អាច​អ៊ី​ម៉ែ​ល​ទៅ​មនុស្ស​គ្រប់គ្នា​ក្នុង​ក្រុម Facebook បាន ប៉ុន្តែ​នៅពេល​សម្ត​ត្ថ​ភាព​មួយ​នេះ​ត្រូវបាន​ដកចេញ​ដោយសារតែ Spam ផ្ញើរ​ចេញ​ច្រើនពេក វា​ក៏​ផ្លាស់ប្តូរ​ទៅជា​មាន​លក្ខណៈ​ខុសគ្នារ​វាង Groups និង Fan Pages ទៅជា​មាន​លក្ខណៈ​តិចតួច​ទៅវិញ​។ បើសិនជា​អ្នកមាន​ជំនួញ​មួយ​ដែលមាន​ប្រិយមិត្ត ឬ​អតិថិជន​ច្រើន បន្ទាប់មក​អ្នក​គួរតែមាន Fan Page ក្នុង Facebook តាម​អ៊ី​ន​ធើ​ណេ​ត​មួយ​។ បើសិនជា​ជំនួញ​របស់​អ្នកមាន​ការប្រមូលផ្តុំ​កាន់តែច្រើន​, ក្រុម ឬ​ត្រូវការ​ចែករំលែក​របស់​ដែល​ចាប់អារម្មណ៍ ឬ​កំពុងតែ​បង្កើន​អ្វីមួយ​ដែលមាន​ចំណាប់អារម្មណ៍​ជាពិសេស អ្នក​គួរតែ​ផ្សព្វផ្សាយ​វា​នៅក្នុង Facebook Group ទៅ​។

​ការធ្វើជា​មិត្ត​ជាមួយ​មនុស្ស​ដែល​មិនមែនជា​មិត្តភក្តិ​របស់​អ្នក​ពិត​ប្រាក (​ដែលជា​គំនិត​ដ៏​អាក្រក់​មួយ ហើយ​អ្នក​ប្រហែលជា​មិន​យកចិត្តទុកដាក់​ចំពោះ​ការរស់នៅ​របស់​ពួកគេ​ច្រើន និង​ចង់ដឹង​អំពី​ការរីកចម្រើន​របស់គេ​ដែរ​)​។ ចូរ​បង្កើតជា​ក្រុម​មួយ​ក្នុង Facebook ដើម្បី​ឲ្យ​មានការ​ជួបជុំ ឬ​ចាប់អារម្មណ៍​អ្វីមួយ ឬ​បង្កើតជា Fan Page ដែល​វា​ជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​សម្រាប់​មុខ​ជំនួញ​តូចៗ​ភាគច្រើន​ដើម្បី​រក្សា​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ​ជាមួយ​អតិថិជន​, ប្រិយមិត្ត និង​អ្នកគាំទ្រ​បន្តទៀត​៕

3rf9m5b9u04esh8dbso2hrdmk9 facebook-for-business-marketing-training-course-dubai

 

Leave a Reply

(*) Required, Your email will not be published