គំនិត​ខ្លះ​ដើម្បី​បង្កើត​មុខ​ជំនួញ​ដំបូង​

, , Leave a comment

​នៅ​ពីក្រោយ​មុខ​ជំនួញ​ដែល​ទទួលបាន​ជោគជ័យ​យ៉ាងហោចណាស់​ក៏មាន​គំនិត​ដ៏​អស្ចារ្យ​មួយ​ដែរ ។ សហគ្រិន​មួយចំនួន​យល់ឃើញថា និយមន័យ​នៃ​ពាក្យ​ថា មុខ​ជំនួញ​ជោគជ័យ គឺ​ចង់​សម្ដៅលើ​មុខ​ជំនួញ​ដែល​រក បាន​ប្រាក់ចំណេញ ប៉ុន្តែ​តាមពិត​មុខ​ជំនួញ​ដែល​រកបាន​ប្រាក់ចំណេញ​ក៏​អាស្រ័យ​លើ​គំនិត​ចេះ​ច្នៃប្រឌិត​ដ៏​អស្ចារ្យ​ផងដែរ ហើយ​ខាងក្រោម​នេះ គឺជា​គន្លឹះ​មួយចំនួន​ដែល​លោកអ្នក​អាច​ទទួលយកបាន​ដើម្បី​ស្វែងរក​គំនិត អស្ចារ្យ​ក្នុងការ​ប្រែក្លាយ​ឲ្យ​ទៅជា​មុខ​ជំនួញ​ដែល​ជោគជ័យ​។​

១-​បង្កើត​តារាង​ហេតុផល​ដែល​លោកអ្នក​ចង់​ធ្វើ​មុខ​ជំនួញ​ដោយ​ខ្លួនឯង​។ ពិនិត្យមើល​តារាង​នោះ​ឲ្យ​បាន​ល្អិតល្អន់​បំផុត​មុននឹង​ចាប់​ផ្តើមធ្វើ​មុខ​ជំនួញ​របស់​លោកអ្នក​។​

២-​បង្កើត​គំនិត​ដែល​លោកអ្នក​ចង់​ធ្វើ​មុខ​ជំនួញ​។ ជោគជ័យ​អាច​នឹង​បាត់បង់​ទៅវិញ ប្រសិនបើ​លោកអ្នក​មិន​រំភើប​ចំពោះ​គំនិត​ក្នុង មុខ​ជំនួញ​របស់​លោកអ្នក​។ តើ​អ្វី​ទៅជា​ចំណាប់អារម្មណ៍ និង​ទម្លាប់​របស់លោក​អ្នក​?  តើ​មនុស្ស​ដទៃ​គិតថា លោកអ្នក​ពូកែ​អ្វី​ឲ្យ​ប្រាកដ ? ធ្វើការ​សម្រេចចិត្ត​ឲ្យ​បាន​ឆាប់​លើ​គំនិត​នៅក្នុង​តារាង​នោះ​ដែល​លាក​អ្នក​ចង់​អភិវឌ្ឍន៍​វា​ឲ្យ​ទៅជា​មុខ​ជំនួញ​។​

៣-​ផ្តោត​ក្តី​សំខាន់​លើ​ការបំពេញ​ចំណុច​ខ្វះខាត​នៃ​មុខ​ជំនួញ​ហើយ​វា​ជា​ជំនាញការ​របស់លោក​អ្នក​ដែល​ត្រូវធ្វើ​ឲ្យ​ជំនួញ​នោះ​ជោគជ័យ​។​

៤-​ជជែក​ពិភាក្សា​ជាមួយ​មិត្ត​ភ័ក្តិ ឬក៏​សាច់ញាតិ​ដែល​បម្រើការ​នៅក្នុង​មុខ​ជំនួញ​ស្រដៀង​គ្នា​។ ទទួលយក​គំនិត​រប​ស់​ពួកគេ​រួច​ធ្វើការ​វិភាគ និង​សំយោគ​លើ​គំនិត​នោះ​រួច​ប្រៀបធៀប​វា​ទៅនឹង​គំនិត​ខ្លួនឯង​។ តើ​គំនិត មួយណា​ត្រូវការ​កែលម្អរ​? ហេតុអ្វី​បានជា​ត្រូវ​កែលម្អ​ហើយ ត្រូវ​កែលម្អ​ដោយ​របៀប​ណា​? ជជែក​ពិភាក្សា​ជាមួយ​ម្ចាស់​មុខ​ជំនួញ​នៅក្នុង​ទីក្រុង​ជិតខាង​។ មនុស្ស​ទាំងអស់នោះ​អាច​នឹងមាន​គំនិត​ដែល​លោកអ្នក​មិន លាប់​ដែល​គិតដល់​។​

៥-​ចូលរួម​វេទិកា​ជជែក​ពិភាក្សា នេះ​គឺជា​មធ្យោបាយ​ល្អ​បំផុត​មួយ ដើម្បី​ទាក់ទាញ​អតិថិជន​របស់លោក​អ្នក​។ លោកអ្នក​នឹង​អាច​មើលឃើញ និន្នាការ​សង្គម​នឹង​ទទួលបាន​ប្រតិកម្ម ដើម្បី​បង្កើត​ទំនាក់ទំនង​ជាមួយ​មនុ​ស្ស ដែលមាន​ចិត្ត​ដូចគ្នា​។​

៦-​ធ្វើការ​វាយតម្លៃ​លើ​តម្រូវការ​ផលិតផល ឬ​សេវាកម្ម​របស់លោក​អ្នក​។ លោកអ្នក​ចាំបាច់​ត្រូវតែ​ដឹង​ច្បាស់​ពី​ទីតាំង និង​ទិសដៅ​នៃ​ឧស្សាហកម្ម​របស់លោក​អ្នក​។ ការយល់ដឹង​មួយ​នេះ​នឹង​ជួយ​ឲ្យ​លោក អ្នក​កាន់តែដឹង​ច្បាស់​ពី​កង្វះខាត​គំនិត​បច្ចេកទេស​នៅក្នុង​ជំនួញ​របស់​លោកអ្នក​។

៧-​ស្វែង​រកមុខ​ជំនួញ​នៅក្នុង​តំបន់​គ្រប់គ្រង​របស់លោក​អ្នក​ដើម្បី ពង្រីក​ការប្រកួតប្រជែង​ផ្នែក​ទីផ្សារ​។ ស្វែងរក​វិធីសាស្ត្រ​ដែល​លោកអ្នក​អាច​ទទួលបាន​គុណសម្បត្តិ​លើ​គូប្រជែង​របស់លោក​អ្នក​។ សួរ​ខ្លួនឯង​ថា តើ​មុខ​ជំនួញ​របស់​លោកអ្នក​អាច​ល្អប្រសើរ​ទៅបាន​ដោយ​របៀប​ណា​?

៨-​បើក​មើល​អន​ឡាញ​គូប្រជែង​របស់លោក​អ្នក​។ បង្កើន​ការ​ឆែក​អន​ឡាញ​ដើម្បី​ទទួលបាន​ព័ត៌មាន​បន្ថែមទៀត​។​

៩-​ផ្តល់​និយមន័យ​ប្រតិបត្តិការ​មុខ​ជំនួញ​របស់​លោកអ្នក​ហើយ​ខាងក្រោម​នេះ គឺជា​សំនួរ​មួយចំនួន​ដែល លោកអ្នក​ត្រូវតែ​ឆ្លើយ​៖

        -​តើ​ជំនាញ និង​បទពិសោធន៍ អ្វីខ្លះ​ដែល​លោកអ្នក​នឹង​យកមក​កាន់​មុខ​ជំនួញ​?

        -​តើ​រយៈពេល​ប៉ុន្មាន​ដែល​លោកអ្នក​ត្រូវការ​ចំណាយ ដើម្បី​ទទួលបាន​ផលចំណេញ​?

        -​តើ​ច្បាប់​អ្វីខ្លះ​លោកអ្នក​គួរ​គោរព​ធ្វើតាម​?

        -​ប្រសិនបើ​លោកអ្នក​ត្រូវ​ការធ្វើ​ហិរញ្ញប្បទាន តើក​ន្លែ​ណា​ដែល​លោកអ្នក​នឹង​អាច​ទទួល​វា​បាន​?

        -​តើ​លោកអ្នក​ត្រូវការ​ការធានា​រ៉ាប់រង​សម្រាប់​មុខ​ជំនួញ​របស់​លោកអ្នក​ដែរឬទេ​?

        -​តើ​អ្វី​ទៅជា​គម្រោង​និតិ​បញ្ញត្តិ សម្រាប់​មុខ​ជំនួញ​របស់​លោកអ្នក ?

១០-​ជាមួយនឹង​ព័ត៌មាន​ទទួលបាន​ខាងលើនេះ លោកអ្នក​មាននូវ​មធ្យោបាយ​គ្រប់គ្រាន់​មួយ​ដើម្បី​ចាប់ផ្តើម​សរសេរ​ផែនការ​មុខ​ជំនួញ និង​ទីផ្សារ​៕

Job-Leads-Can-Cause-Depression

 

Leave a Reply

(*) Required, Your email will not be published