ប្រយ័ត្ន​! Andriod ឥឡូវ​ជា​មុខសញ្ញា​សំខាន់​សម្រាប់ Hacker ក្នុងការ​លួច​ប្រាក់​

, , Leave a comment

​ក្រុម Hacker បាន​បង្វែរ​គោលដៅ​ពី​ការ​លួច​ប្រាក់​តាម​កុំព្យូទ័រ​មក​វាយប្រហារ​បណ្ដា Smartphone កាន់តែខ្លាំង​ឡើងៗ ដើម្បី​លួច​គណនី​ធនាគារ​របស់​អ្នកប្រើប្រាស់​ដែល​ក្នុងនោះ​ប្រព័ន្ធ​ប្រតិបត្តិការ Android ជា​មុខសញ្ញា​សំខាន់​ជាងគេ​របស់ Hacker​។​

​ក្រុមហ៊ុន​ផលិតកម្ម​វិធី​កម្ចាត់​មេរោគ Kaspersky និង​អង្គភាព​ប៉ូលិស​កម្ចាត់​ឧក្រិដ្ឋកម្ម​អន្តរជាតិ (INTERPOL) បានចេញ​របាយការណ៍​ថា ពេលនេះ​ក្រុម Hacker នៅ​ទូទាំង​ពិភពលោក​បាន​បង្វែរ​ទិសដៅ​មក​វាយប្រហារ​បណ្ដា Smartphone ទាំងអស់​ក្នុង​គោលបំណង​លួច​ប្រាក់​របស់​អ្នកប្រើប្រាស់​ហើយ​ក្នុងនោះ Smartphone ដែល​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Android រងគ្រោះ​គ្រោះ​ខ្លាំងជាងគេ​ដែល​គិត​ជា​ភាគរយ​មាន​រហូតដល់​ទៅ​៦០​ភាគរយ​ឯណោះ​។ នេះ​ក៏​ដោយសារតែ Android មាន​ចំណែក​ទីផ្សារ​ច្រើនជាងគេ​ចំនួន​៨៥​ភាគរយ​។​នេះ​បើតាម​ការបញ្ជាក់​ពី​ប្រភព​ខាងលើ​។​

​របាយការណ៍​ពី​ប្រភព​ដដែល​ក៏បាន​បន្ថែមទៀត​ដែរ​ថា​មូល​ហេតុដែល​Hacker កំពុង​ផ្អែមមាត់​លួច​ប្រាក់​(​តាម​ទូរស័ព្ទ​)​ក៏​ដោយសារតែ​បច្ចុប្បន្ន​មាន​អ្នកប្រើប្រាស់​កាន់តែ​ច្រើនឡើងៗ​ងាក​មក​ប្រើ​អ៊ីនធឺណិត​តាមរយៈ Smartphone  ជាពិសេស​គឺ​ការបញ្ជាទិញ​ទំនិញ​លើ Online តែម្ដង​។ ចំណែកឯ​កម្មវិធី​ដែល​ត្រូវបាន​ដោ​ន​ឡូត​តាម Store ផ្សេងៗ (Play Store និង Store ពី​ភាគី​ទី​៣​ដូចជា Amazon App Store ជាដើម​) គឺ​សុទ្ធតែ​បង្ក​ការគំរាមកំហែង​ដល់​អ្នកប្រើប្រាស់​ដោយសារ Hacker អាច​បញ្ចូល​មេរោគ​ទៅក្នុង​កម្មវិធី​មួយចំនួន​ដើម្បី​ឲ្យ​អ្នកប្រើប្រាស់​ដោ​ន​ឡូត​។

​ប្រភព​ដដែល​បាន​សង្កត់ធ្ងន់​ទៀតថា ចំនួន​ជនរងគ្រោះ​ដែល​រង​ការវាយប្រហារ​ច្រើនជាងគេ​បំផុត​គឺ​នៅ​ប្រទេស​រុស្ស៊ី និង​ប្រទេស​បន្តបន្ទាប់​ចំនួន​៨​ផ្សេងទៀត​ដូចជា អ៊ុយ​ក្រែ​ន អេ​ស្ប៉ា​ញ ចក្រភព​អង់គ្លេស វៀតណាម ម៉ាឡេស៊ី អាល្លឺម៉ង់ ឥណ្ឌា និង​បារាំង​។ Malware ពីរ​ដែល​ដើរតួ​សំខាន់​ក្នុងការ​វាយប្រហារ​គណ​នី​ធនាគារ​របស់​ជនរងគ្រោះ ទាំងអស់នោះ​គឺ Trojan-Banker និង Trojan-SMS​។ នេះ​បើតាម​ការបញ្ជាក់​បន្ថែម​ពី​ក្រុមហ៊ុន​Kaspersky៕
​ប្រភព​៖ msn

The-Best-Antivirus-for-Android

 

Leave a Reply

(*) Required, Your email will not be published