ការភ្ជាប់ទំនងទំនង រវាងគ្នា នៃមនុស្សទាំងពួង តែងតែមានឡើង ជារៀងរាល់ថ្ងៃ មិនថានៅជិត ឬឆ្ងាយប៉ុណ្ណោះនោះទេ ទំនងទំនងទាំងនេះ នៅតែស្ថិតនៅជិតគ្នា ជានិច្ច មិនថាយប់ មិនថាថ្ងៃ យើងអាចធ្វើ ការនិយាយឆ្លើយឆ្លង គ្នាទៅមិនទៅមក ដោយមិនចាំបាច់ ជួបមុខគ្នា ក៏អាចឮសំម្លេង គ្នាបានដែរ ដោយគ្រាន់តែប្រើប្រាស់ ឧបករណ៍អេឡិចត្រូនិច ម្យ៉ាងតែប៉ុណ្ណោះ។ ឧបករណ៍ ដែលអាចបញ្ជូនសម្លេង ពីមនុស្សម្នាក់ ទៅមនុស្សម្នាក់នេះ ត្រូវបានគេហៅថា”ទូរស័ព្ទ”។
ពាក្យថា “ទូរស័ព្ទ” កើតមកពីពាក្យផ្សំគ្នា គឺ “ទូរ” និង “ស័ព្ទ”។ បើតាមភាសាអង់គ្លេស គេចូលចិត្តប្រើពាក្យ “Telephone” ដែលយើងអាចញែកពាក្យនេះជាពីរបានគឺ “Tele” និង “phone”។ ពាក្យ “ទូរ ឬ Tele” តាមវចនានុក្រមសម្តេចសង្ឃ ជួន ណាត មានន័យថា “ឆ្ងាយ” ចំណែកឯពាក្យ “ស័ព្ទ ឬ phone” មានន័យថា “សូរ សំឡេង សំនៀង ភាសា សម្តី សម្រែក” ជាដើម។ សរុបមកពាក្យថា “ទូរស័ព្ទ ឬ Telephone” ជាឧបករណ៍ទាក់ទងម្យ៉ាង ដែលអាចបញ្ជូនសម្លេង ពីកន្លែងមួយ ទៅកន្លែងមួយទៀត និងពីមនុស្សម្នាក់ ទៅកាន់មនុស្ស ម្នាក់ទៀត ពីចម្ងាយ។
តើទូរស័ព្ទមានប្រវត្តិយ៉ាងដូចម្តេចទៅបានជាមានឥទ្ធិពលខ្លាំងអាចបញ្ជូនសម្លេងពីកន្លែងមួយទៅកន្លែងឆ្ងាយមួយទៀត?
ពេលនិយាយដល់ប្រវត្តិទូរស័ព្ទ គេតែងតែ នឹងឃើញដល់អ្នកដែលបានបង្កើតវា។ លោក អាឡិចសង់ឌើ ហ្គ្រាហាម ប៊ែល (Alexander Graham Bell) ជាស្ថាបនិកទូរស័ព្ទមុនគេ និងល្បីល្បាញបំផុតនៅលើពិភពលោក ដែលអាចឱ្យមនុស្សឮសម្លេងគ្នា ពីចម្ងាយតាមរយៈឧបករណ៍ចម្លែកមួយនេះ ហើយបានធ្វើឱ្យពិភពលោកមានទូរស័ព្ទប្រើប្រាស់ រហូតមកដល់សព្វថ្ងៃ។ អាឡិចសង់ឌើ ហ្គ្រាហាម ប៊ែល (Alexander Graham Bell) បានបង្កើតទូរស័ព្ទដំបូងគេនៅឆ្នាំ១៨៧៦ ក្នុងអាយុ២៩ឆ្នាំ។ ក្រោយពីផលិតឧបករណ៍នេះសម្រេចរួចមកក្នុងឆ្នាំ១៨៧៧ លោកបានបង្កើតក្រុមហ៊ុន ប៊ែល តេលេហ្វូន (ក្រុមហ៊ុន ទូរស័ព្ទ ប៊ែល) ព្រមទាំងបានរៀបការ ជាមួយ នារីម្នាក់ ឈ្មោះ ម៉ាបេល ហាបាដ (Mabel Hubbard) និងបានចេញទៅក្រេបទឹកឃ្មុំ នៅអ៊ឺរ៉ុប ទៀតផង។
អាឡិចសង់ឌើ បានកើតនៅថ្ងៃទី ៣ ខែមីនា ឆ្នាំ ១៨៤៧ នៅក្នុង អេឌិនប៊ើហ្គ(Edinburgh) ប្រទេសស្កត់លេនដ៍។ លោកជាកូនប្រុស និងជាចៅប្រុសនៃគ្រួសារធ្វើការជាអាជ្ញាធរ នៅទីនោះ ដែលលោកចិត្តធ្វើបំផុត គឺការងារទាក់ទង នឹងផ្នែកវិទ្យាសាស្ត្រ ហើយលោក តែងតែបូជាខ្លួន នឹងវិស័យនេះជានិច្ច។
ទូរសារ និងទូរស័ព្ទ ជាប្រព័ន្ធអេឡិចត្រូចមានខ្សែហើយ អាឡិចសង់ឌើ បានទទួលជោគជ័យក្នុងការផលិតទូរស័ព្ទ តាមបំណងដោយគ្រាន់តែ កែប្រែពីទូរលេខមកទូរស័ព្ទវិញ។ ដោយសារតែចង់សាកល្បង ចំណេះដឹងរបស់ខ្លួន អាឡិចសង់ឌើ ធ្វើការពិសោធន៍សញ្ញាអគ្គិសនី ក៏ប៉ុន្តែ នៅពេលនោះឧបករណ៍ទូរសារ ត្រូវបានគេប្រើប្រាស់ សម្រាប់ទាក់ទងអស់រយៈពេល៣០ឆ្នាំ មកហើយ។ អ្វីដែលទូរសារអាចប្រើប្រាស់បាន គឺផ្ញើ និងបញ្ជូនសារទៅកាន់អ្នកដដៃបាន ទៅតាមការយល់ឃើញ របស់អ្នកប្រើប្រាស់ ទោះបីជាយ៉ាងនេះ វាមានការលំបាកតិចតួច ព្រោះឧបករណ៍នេះ ដោយចុចលេខ រួចបង្វិល ព្រមទាំងមិនអាចផ្ញើ និងទទួលសារ ក្នុងពេលតែមួយ បាននោះទេ។
អាឡិចសង់ឌើ មានចំណេះដឹងខ្លាំង ក្នុងផ្នែកសម្លេងធម្មជាតិ ជាពិសេស យល់ដឹងពីតន្ត្រីច្រើន ទើបធ្វើឱ្យ លោកបំបែក ការបញ្ជូនសារបានច្រើន ក្នុងពេលតែមួយ ជាមួយនឹងឧករណ៍ ដែលមានខ្សែ។ បន្ទាប់ពីបានសម្រេច ក្នុងការបង្កើត ទូរសារ ដែលអាចផ្ញើ និងទទួលសារ ក្នុងពេលមួយ លោកចាប់ផ្តើមបង្កើត ឧបករណ៍ប្រើប្រាស់ថ្មី។ អាឡិចសង់ឌើ មានមិត្តភ័ក្រម្នាក់ ឈ្មោះ ថូម៉ាស វ៉ាតសុន ពួកគេធ្វើការលើ ទូរសារ អាម៉ូនិច។ ក្រោយមក គោលដៅក្នុងបង្កើត ឧបករណ៍ ដែលអាចបញ្ជូនសម្លេង ដោយអគ្គិសនី ត្រូវបានមនុស្ស យល់កាន់តែច្រើនឡើង។ អ្នកបង្កើតច្នៃទាំងពីរនាក់ បានបង្ហាញភស្តុតាងថា តុង(សម្លេង) ផ្សេងអាចនឹងធ្វើឱ្យ កម្លាំងចរន្តអគ្គិសនី ញ័រ នៅក្នុងខ្សែបាន ប៉ុន្តែដើម្បីបញ្ជាក់ ឱ្យកាន់តែឃើញ ច្បាស់ឡើង ពួកគេបានបង្កើត ឧបករណ៍បញ្ជូន ឱ្យដំណើរការជាមួយ ខ្សែភ្នាស ដើម្បីផ្លាស់ប្តូរ ចរន្តអគ្គិសនី និងរបស់ទទួល ដែលបង្កើតរំញ័រទាំងនេះ ជាប្រេកង់សម្លេង។
នៅថ្ងៃទី ២ ខែ មិថុនា ឆ្នាំ១៨៧៥ ពេលដែលកំពុង ពិសោធន៍ ជាមួយនឹងឧបករណ៍ តិចនិច ដែលគេហៅថា ទូរសារអាម៉ូនិច លោកអាឡិចសង់ឌើ បានរកឃើញថា អាចឮសម្លេង តាមខ្សែបាន ហើយសម្លេងនោះ គឺជាសម្លេងនាឡិការរោរ៍។ ហើយពេលបន្ទាប់ពីនោះ អាឡិចសង់ឌើ ក៏បានទទួលជោគជ័យ ក្នុងការបង្កើតទូរស័ព្ទ នៅថ្ងៃទី ១០ មីនា ឆ្នាំ១៨៧៦ ចាប់តាំងពីនោះមក ទូរសារ ដែលគេតែងតែនិយមប្រើប្រាស់ ក៏ត្រូវបោះបង់ចោល។ ទំនាក់ទំនងកាន់តែ មានសក្តានុពល ដោយសារការស្រាយបំភ្លឺ របស់លោក ដែលអាចនិយាយ ជាមួយនឹងអគ្គិសនី គ្រប់ទីកន្លែង មិនថាឆ្ងាយជិត គ្រាន់តែចុចលេខ រួចបង្វិលជាការស្រេច។
មុននឹងបង្ហាញអ្នកដទៃ ទូរស័ព្ទដល់អ្នកដទៃ លោក អាឡិចសង់ឌើ ដឹងបានពិសោធន៍ និងបាននិយាយ ជាមួយនឹង វាជាច្រើនលើក ច្រើនសារ។ នៅក្នុងសៀវកំណត់ហេតុ របស់លោក នៅថ្ងៃទី១០ ខែមីនា ឆ្នាំ១៨៧៦ បានពិពណ៌នា ពីការពិសោធន៍ជោគជ័យ របស់លោក ជាមួយនឹងទូរស័ព្ទនេះ។ មនុស្សដំបូងដែល អាឡិចសង់ឌើ បាននិយាយ ដោយប្រើឧបករណ៍នេះ គឺជាជំនួយការ របស់លោក ឈ្មោះ ថូម៉ាសវ៉ាតសុន នៅក្នុងបន្ទប់ពីរឆ្ងាយពីគ្នា លោកបានបន្លឺ សម្លេងដំបូង យ៉ាងដូច្នេះថា “លោក ថូម៉ាស មកនេះ ខ្ញុំចង់ឃើញអ្នក”៕ ប្រភព :http://en.wikipedia.org/wiki/Alexander_Graham_Bell