មេបញ្ជាការ​អនុ​សេនា​ធំ​ស៊ើបការណ៍ ត្រូវ​កូនទាហាន​កាប់​ស្លាប់ បន្ទាប់ពី​ចូល​សម្របសម្រួល​មិន​ឲ្យ​ប្រើ​អំពើហិង្សា​លើ​ប្រពន្ធ​

, , Leave a comment

​ខេត្តបន្ទាយមានជ័យ : មេទាហាន​ម្នាក់​នៃ​កងពលតូច ថ្មើរជើង​លេខ​៥១ ត្រូវបាន កូនទាហាន រមិលគុណ ស្រវឹង​លែង​ដឹងអី​កាត់​ដាច់​បំពង់​.​ក គួរឱ្យ​សង្វេគ ខណៈដែល មេ​ទា​ហាន រូបនេះ ចូលទៅ​ណែនាំ ជនដៃដល់​ដែល​ប្រើ​ហឹ​ង្សា ទៅលើ​ប្រពន្ធ​កូន ជារឿយៗ ហេតុការណ៍​នេះ កើតឡើង​កាលពី វេលា​ម៉ោង ៧​និង​៣០​នាទី​យប់​ថ្ងៃទី ២២ តុលា ២០១៤ នៅក្បែរ​បន្ទាយ​កងពល ភូមិ​ភ្នំ​ជញ្ជាំង​ឃុំ​ជប់​វា​រី ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។​

​ស្នងការរង​នគរបាល និង​ជា​នាយការិយាល័យ កណ្តាល ព្រហ្មទណ្ឌ​ខេត្តបន្ទាយមានជ័យ​បានឱ្យដឹងថា ជនដៃដល់ មានឈ្មោះ តែ ប៊ុនធឿន ភេទ​ប្រុស អាយុ ៤៤​ឆ្នាំ ជា​នាយក្រុម​អនុ​សេនា​តូច​លេខ ២ អនុ​សេនា​ធំ ស៊ើបការណ៍ កងពលតូច​ថ្មើរជើង លេខ ៥១​លំនៅ​ភូមិ​ឃុំ កើតហេតុ មាន​ប្រពន្ធ​ឈ្មោះ ប៊ុន ចាន់​ថុ​ន ដែល​តែងតែ ត្រូវ​ប្តី​ប្រើ​ហិង្សា​រាល់ថ្ងៃ​។ ឯ​ជនរងគ្រោះ មានឈ្មោះ ង៉ែត គង់​រិ​ទ្ធិ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​នៅ​លីវ ឋាន​:​មេ «​គ​»(​អនុ​សេនា​ធំ​)​ស៊ើបការណ៍ នៃ​កងពលតូច ថ្មើរ​លេខ ៥១ ស្នាក់​នៅក្នុង​បន្ទាយ​។​

​មុន​កើតហេតុ ជនដៃដល់ បាន​ផឹកស្រា​ស្រវឹង រួច​ប្រើ​អំពើ ហិង្សារ​ទៅលើ​ប្រពន្ធ កូន ខណៈនោះ ជនរងគ្រោះ ដែលជា​មេទាហាន បាន​ដើរ​ចូលមក សម្របសម្រួល ដូច​មុនៗ​ពេលនោះ ជនដៃដល់ អត់​និយាយ​ច្រើន​ទេ ក៏​ចូលទៅ​ក្នុងផ្ទះ ទាញយក​កាំបិត​ខ្វែវ កាប់​មកលើ​ជនរងគ្រោះ ដាច់​បំពង់​.​ក ស្លាប់​នៅនឹងកន្លែង កើតហេតុ​ភ្លាម​។​

​ក្រោយ​កើតហេតុ ជនដៃដល់ បាន​រត់​គេចខ្លួនបាត់ ហើយ​មេបញ្ជាការ​កងពលតូច​លេខ​៥១ និង​ប៉ូលិស ក៏បាន​បញ្ជា ឱ្យកំលាំង​នៅ តាម​ព្រំដែន កំណត់​មុខសញ្ញា ចាប់​ជនសង្ស័យ​កុំឱ្យ​ជនដៃដល់ រូបនេះ ចូល​ឆ្លងដែន ទៅ​ប្រទេស​ថៃ ដើម្បី​គេចខ្លួន​៕

ID1-0223810

 

Leave a Reply

(*) Required, Your email will not be published