ព្រោះតែ​កំហឹង បើករថយន្ត​បុក​ស្ត្រី​ម្នាក់​ស្លាប់ និង​៤​នាក់​ទៀត​របួសធ្ងន់​-​ស្រាល​

, , Leave a comment

ខេត្ត​ព្រះសីហនុ : យ៉ាងហោចណាស់​ស្ត្រី​ម្នាក់​បាន​ស្លាប់​នៅនឹងកន្លែង និង​៤​នាក់​ផ្សេងទៀត រងរបួស​ធ្ងន់​ស្រាល ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​រថយន្ត​CR-V បើក​ដោយ​អាណិកជន​ខ្មែរ​-​បារាំង បុក​រះ​រថយន្ត​និង​ម៉ូតូ​៤​គ្រឿង​ជា​បន្តបន្ទាប់ កាលពី​វេលា​ម៉ោង​៣​និង​២០​នាទី​រសៀល​ថ្ងៃ ទី​២១ តុលា នៅ​ចំណុច​ផ្សារ​ពាណិជ្ជកម្ម ស្ថិតក្នុង​ក្រុម​២ ភូមិ​២ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។​


​តាម​ប្រសាសន៍​ពី​លោក​វរសេនីយ៍ទោ អ៊ី សុខា ស្នងការរង​នគរបាល​ខេត្ត បាន​ឲ្យ​កំណើត​ថ្មី​ដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ​បង្កឡើង​ដោយ​រថយន្ត CR-V ពណ៌​ខ្លាញ់​ក្តាម ពាក់​ស្លាក​លេខ​ភ្នំពេញ​2W-2523 បើកបរ​ដោយ​បុរស​ចំណាស់​ម្នាក់​អាយុ​៨៤​ឆ្នាំ ជា​អាណិកជន​ខ្មែរ​-​បារាំង ឈ្មោះ ហេង កាវ មាន​លំនៅ​ភូមិ​៣ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​ឈ្មោះ ជា គឹម ហាក់ ភេទ​ស្រី អាយុ​៤១​ឆ្នាំ មុខរបរ​លក់ដូរ ស្លាប់​នៅនឹងកន្លែង​កើតហេតុ មាន​ទីលំនៅ​សេ​តេ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ បើកបរ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ​សេរី​២០១០ គ្មាន​ស្លាក​លេខ​។ ចំណែក​រថយន្ត​រងគ្រោះ​ទី​១-​រថយន្ត​ម៉ាក TACOMAR ពាក់​ស្លាក​លេខ​ព្រះសីហនុ​2O-4232 ជា​កម្មសិទ្ធិ​របស់​ឈ្មោះ មាន សាវឿន ភេទ​ប្រុស អាយុ​៣៥ មុខរបរ​យោធា​ទីលំនៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ និង​រថយន្ត​ទី​២-​ម៉ាក​ឡិច​ច​ស៊ី​ស RX300 ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2T-9151​ជា​កម្មសិទ្ធិ​របស់​ឈ្មោះ កៅ ភាព ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ភូមិ​០៣ សង្កា​លេខ​០២ ក្រុងព្រះសីហនុ មុខរបរ​លក់ដូរ​។ រីឯ​ជនរងគ្រោះ​រួមមាន​១-​ឈ្មោះ ចាន់ នុ​ច ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជា​កម្មករ​លាង​ឡាន​មាន​ទីលំនៅ​ក្រុម​១៨ ភូមិ​៣ សង្កាត់​លេខ​០៤ ក្រុងព្រះសីហនុ ទី​២-​ឈ្មោះ ចាន់ ពៅ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជា​កម្មករ​លាង​ឡាន ទី​៣-​ឈ្មោះ ច្រឹង ផាន់​វ៉ា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​ជាងក្រឡឹង ទីលំនៅ​ភូមិ​៣ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ អ្នក​ទាំងបី​រងរបួស​ធ្ងន់ ហើយ​និង​ម្នាក់ទៀត​ឈ្មោះ ទិ​ត ដា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​កម្មករ រងរបួស​ស្រាល​។​


​ជុំវិញ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ ត្រូវបាន​អ្នករស់នៅ​ជិតខាង​បុរស​ចំណាស់​បើករថយន្ត​បង្កហេតុ​លូច បង្ហើប​ប្រាប់​ឲ្យ​ដឹងថា នៅមុខ​ពេល​កើតហេតុ​បុរស​ចំណាស់​បង្កហេតុ​នេះ​បាន​មានការ​ឈ្លោះប្រកែក​គ្នា ជាមួយនិង​ប្រពន្ធ​គាត់ ជាហេតុ​ធ្វើ​ឲ្យ​បុរស​ចំណាស់​ខឹង​ក៏បាន​ឡើង​បើករថយន្ត​ចេញពីផ្ទះ​ទាំង កំរោល​បង្ក​គ្រោះថ្នាក់​ដូចនេះ​តែម្តងទៅ ប៉ុន្តែ​ជុំវិញ​បញ្ហា​ទំនាស់​រវាង​បុរស​ចំណាស់​និង​ប្រពន្ធ​គាត់​យ៉ាងណា​នោះ គេ​មិនដឹងថា បង្ក​មកពី​រមូល​ហេតុអ្វី​នោះទេ​។​


​បុរស​ចំណាស់​បើករថយន្ត​បង្កហេតុ​ក្រោយពី​កើតហេតុ ត្រូវបាន​សមត្ថកិច្ច​ប៉ូលិស​ចាប់វាយ​ខ្នោះ​នាំខ្លួន​ទៅកាន់​ស្នងការដ្ឋាន ដើម្បី​ធ្វើការ​សូរ​នាំ​បន្ថែម​ដើម្បី​ក៏​សាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​។ ចំណែក​រថយន្ត​បង្ក​រថយន្ត​និង​ម៉ូតូ​រងគ្រោះ​ទាំងអស់ ត្រូវបាន​សមត្ថកិច្ច​ប៉ូលិស​ធ្វើ​ការដឹង​ជញ្ជូន​យកទៅ​រក្សាទុក ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

23-10-2014

 

Leave a Reply

(*) Required, Your email will not be published