ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ឆ្លងដែន​ខុសច្បាប់​១៣​នាក់​នៅ​ក្រុមហ៊ុន​ហ័ង អាន់ ៦៨៦ អ៊ឹម​ផត អ៊ិ​ច​ផត​ចំកាត់ បញ្ជូនទៅ​ស្រុក​វិញ​

, , Leave a comment

​រាជធានី​ភ្នំពេញ : នគរបាល​អគ្គនាយក​ដ្ឋា​ន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ បាន​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​១៣​នាក់ ក្នុងនោះ​មាន​ស្រី​៥​នាក់ ពីបទ​ឆ្លងដែន​ខុសច្បាប់ នៅក្នុង​ក្រុមហ៊ុន ហ័ង​អាន់ លេខ​៦៨៦ អេ​ច​ផត​-​អ៊ី​ម​ផត​ចំកាត់ កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៤ មាន​ទីតាំង​នៅផ្ទះ​លេខ​៥២ ផ្លូវ​លេខ​១០៥ សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​


​ប្រភពពី​មន្ត្រីនគរបាល​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ បាន​ឲ្យ​កំណើត​ថ្មី​ដឹងថា ក្រោយ​ទទួលបញ្ជា​ពី​លោក​រដ្ឋមន្ត្រី​ក្រ​សួ​ង​ម​ហា​ផ្ទៃ និង​លោក​អគ្គស្នងការ​នគរ​បាល​ជាតិ​ថា មាន​ជនអន្តោប្រវេសន៍​ខុសច្បាប់​ដែល​កំពុង​មក​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា ដោយ​ខុសច្បាប់​នោះ ទើ​ប​​នៅ​រសៀល​ថ្ងៃ​ខាងលើ​កម្លាំង​នគរបាល​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ចុះ​ឆែកឆេរ​ទីតាំង​ខាងលើ និង​រកឃើញថា ជនអន្តោប្រវេសន៍​វៀ​ត​ណា​ម​ចំនួន​១៣​នាក់ បានមក​ស្នាក់នៅ និង​រកស៊ី​នៅ​កម្ពុជា ខុសច្បាប់ ទើប​ឈានទៅ​ឃាត់ខ្លួន​យកទៅ​សាកសួរ​នៅ​អគ្គនាយដ្ឋាន​អ​ន្តោ​ប្រ​វេ​ស​ន៍​​។​


​ក្រោយ​ប្រតិបត្តិការ​ចប់​សមត្ថកិច្ច​បាន​នាំ​ជនជាតិ​វៀតណាម​ទាំងអស់​ទៅកាន់ ការិយាល័យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ ដើម្បី​សួរនាំ​បន្ត ហើយ​ប្រសិនបើ រកឃើញថា ពួកគេ​មក​រស់នៅ​ប្រទេស​កម្ពុជា​ខុសច្បាប់ ក្រសួងមហាផ្ទៃ​នឹង​រៀបចំ​បែបបទ​បញ្ជូន​ពួកគេ វិលត្រឡប់​ទៅ​ស្រុកកំណើត​វិញ​៕

22-10-2014 (1) 22-10-2014 (2) 22-10-2014

 

Leave a Reply

(*) Required, Your email will not be published