ប្រវត្តិ​នៃ​ស្រុក​ត្បូងឃ្មុំ ខេត្ត​ថ្មី​!

, , Leave a comment

​ខេត្ត​ត្បូងឃ្មុំ : ស្រុក​ត្បូងឃ្មុំ មានឈ្មោះ​ល្បីល្បាញ តាំងពី​សម័យ​លង្វែក​ម​ក​ម្ល៉េះ ដោយសារ​តំបន់​នេះ​ទាក់ទង​ដល់​រឿង​ទុំ​ទាវ​។ ពីមុន​ត្បូងឃ្មុំ ជា​ខេត្ត ឬ​ភូមិភាគ ដែល​បុរាណ​ហៅថា “​ដី​”(​ក្សេត្រ​) គ្រប់គ្រង​ដោយ​ស្តេចត្រាញ់​មាន​ខេត្ត​ចំណុះ​ជាច្រើន​។ ឯ​ប្រវត្តិ​ឈ្មោះ​ខេត្ត​នេះ​មានការ​ចងចាំ​តៗ គ្នា ពី​មនុស្ស​មួយ​ជំនាន់​ទៅមួយ​ជំនាន់​…​។ ក្នុង​ដំណាល​នោះបាន​ពោ​លតៗ​គ្នា​ថា មូលហេតុ​ដែល​ស្រុក​នេះ​មានឈ្មោះ​ត្បូងឃ្មុំ ក៏ដោយ​សារ​ពី​ដើម​មាន​ដើម​ស្ពុង​ធំ​មួយ​ដុះ​ជាប់​នឹង​ផ្លូវ ហើយ​នៅ​មែក​ស្ពុង​នោះ​មាន​ឃ្មុំ​ធំ​១​សម្បុក​។ ឃ្មុំ​នោះ​កាច​ខ្លាំងណាស់ ឲ្យ​តែមាន​អ្នកដំណើរ​ណា​ដើរ​តាមផ្លូវ ហើយ​វា​ធុំក្លិន​មនុស្ស ក៏​ហើរ​មក​ទិច​រត់​មិន​សព្វ​ដី​។ ឯ​អ្នក​ដែល​ត្រូវ​ឃ្មុំ​ទិច​នោះ​ចិត្តល្អ ក៏​ប្រាប់​អ្នកស្រុក​ឯទៀត​ថា បើ​ចង់​ឆ្លងកាត់​ត្រង់​ចំណុចដើម​ស្ពុង​នោះ ត្រូវ​ដើរ​ពី​ខាង​ត្បូងឃ្មុំ (​ពីលើ​ខ្យល់​) ដើម្បី​កុំ​ឲ្យ​ឃ្មុំ​វា​ធុំក្លិន បើ​ពុំ​នោះទេ ច្បាស់​ជា​វា​ហើរ មក​ទិច​មិន​ខាន​។ តាំងពី​ពេល​នោះមក​មនុស្ស​ក៏​ប្រាប់តៗ​គ្នា ជាប់​ឈ្មោះថា “​ត្បូងឃ្មុំ​” រហូតទល់​សព្វថ្ងៃ​។​


​បើ​យោងតាម​ឯកសារ​ខ្លះ​ក៏​ចារ​ទុក​យ៉ាង​នេះដែរ សូម្បីតែ​កាលពី​សម័យ​លង្វែក​ក្នុងពេល​យាយ​ផាន់ កុហក​នាង​ទាវ ជា​កូនស្រី ឲ្យ​មក​រៀបការ​ជាមួយ ម៉ឺន​ងួន ក៏​ឧកញ៉ា​អរជូន បាន​ចាត់​បរិវារ​ឲ្យ​បរ​រទេះគោ រទេះក្របី ដឹក​ភ័ស្តុភារ​ដង្ហែ​តាមផ្លូវ​ពី​ខាងត្បូង​ឃ្មុំ​ដែរ ហើយ​អ្នកចូលរួម​ក្នុង​ពិធី​រៀបការ​នោះ ត្រូវ​ទទួលទោស​ប្រហារជីវិត និង​ដាក់បញ្ចូល​ជា “​អ្នកងារ​” ដែល​អ្នកសិក្សា​អក្សរសិល្ប៍​ខ្មែរ រឿង​ទុំ​ទាវ សុទ្ធតែ​បានដឹង​គ្រប់គ្នា​។​​ដោយឡែក​យោងតាម​ឯកសារ​ខ្លះ បានសរសេរថា ដើមឡើយ​នៅ​ទី​អារាម​ចាស់ ដែលមាន​ទីតាំង​នៅលើ​ទួល​មួយ​នោះ គ្មាន​ព្រះសង្ឃ​គង់នៅ​ទេ គឺ​មានតែ​យាយជី​ក្រមុំ​ម្នាក់​ឈ្មោះ កែ រស់នៅ​តែម្នាក់ឯង​នៅក្បែរ​វត្តមាន​ដើម​បេង​ដ៏​ធំ​មាន​ឃ្មុំ​១​សម្បុក​ទំ​នៅលើ​មែក ហើយ​ឃ្មុំ​នេះ​កាច​ណាស់ គ្មាន​អ្នកណា​ហ៊ាន​ទៅជិត​ទេ​។ ដូនជី​នោះ​តែងតែ​ប្រាប់​អ្នកដំណើរ​ឲ្យ​ដើរ​ពី​ខាងត្បូង​ឃ្មុំ ដើម្បី​កុំ​ឲ្យ​ឃ្មុំ​ធុំក្លិន វា​មក​ទិច​មិន​ខាន​។ ពាក្យ​ថា “​ដើរ​ខាង​ត្បូងឃ្មុំ​” ក៏​ហៅ​យារៗ​ក្លាយទៅជា “​ត្បូងឃ្មុំ​” វិញ​ពុំមែន​គជ់​ឃ្មុំ ម្យ៉ាង​ដែល​គេ​ប្រើ​ធ្វើ​ត្បូងចិញ្ចៀន​នោះទេ​។ ចំណេរ​តម​ក ដើម​បេង​នោះ ត្រូវ​ដើម​ជ្រៃ ដុះ​រឹតរួត​ខ្លាំង ក៏​ងាប់​ទៅ ប៉ុន្តែ ទីនោះ អ្នកស្រុក​មានជំនឿថា មាន​អ្នកតា​គង់​សណ្ឋិត​ដែល​អ្នកមាន​បណ្តា​ស័ក្តិ ដើរកាត់​មិនបាន​ឡើយ​ច្បាស់ ជា​ធ្លាក់​បុណ្យស័ក្តិ​។​


​គួរ​បញ្ជាក់ថា ឃ្មុំ​មាន​ច្រើន​ប្រភេទ ដូចជា ឃ្មុំផ្លិត ឃ្មុំ​ធំ ឃ្មុំបូកគោ ជាដើម​។ ដោយឡែក ឃ្មុំ​ធំ មាន​សម្បុក​ធំ​ណាស់ វា​ចូលចិត្ត​នៅក្នុង​ល្អាង​ភ្នំ ឬ​លើ​មែកឈើ​ធំៗ​។ របៀប​បេះ​ឃ្មុំ​ធំ ចាស់ៗ​នៅ​តំបន់ភ្នំ ចេះ​ស្ទាត់ ណាស់ គឺ​បើ​រកឃើញ​សម្បុក​វា​នៅលើ​ដើមឈើ​ណា គេ​ត្រូវយក​ប្ញ​ស្សី​សម្រួច​ចុង ធ្វើជា “​ពួយ​” ដើម្បី បោះ​ភ្ជាប់​នឹង​ដើមឈើ ធ្វើ​បង្អោង​ឡើង​ទៅយក​ឃ្មុំ​។ គេ​កាន់​ត្រណម​តឹងរ៉ឹង​ណាស់ ព្រោះ​ពេល​បោះពួយ​លើ​សំបកឈើ គេ​វាយ​តែ​៣​អន្លូង​ប៉ុណ្ណោះ ហើយ​បើ​ខុសមាត់ខុសក នឹង​ភ្លាត់ដៃ​ធ្លាក់​ពីលើ​ដើមឈើ​មិន​ខាន​។ ឃ្មុំ​ធំ​១​សម្បុក គេ​យក​ផ្លិត និង​ទឹក​វា​បានជា​ច្រើន​លីត្រ ដែល​កាលពី សម័យអង្គរ តែងតែមាន​សំពៅ​ចិន ចូលមក​ស្រុក​ខ្មែរ រក​ទិញ​ឃ្មុំ ទៅ​ស្រុក​គេ សម្រាប់​ផ្សំ​ឱសថ ព្រោះ​ស្រុក​ចិន មិនសូវមាន​ឃ្មុំ​ទេ សឹង​មានចែង​ទុក​យ៉ាងច្បាស់​ក្នុង​ឯកសារ​ប្រវត្តិសាស្ត្រ​។​


​ដោយឡែក​ខេត្ត​ត្បូងឃ្មុំ ពី​បុរាណ​គ្រប់គ្រង​ដោយ​ស្តេចត្រាញ់ ស័ក្តិ​១០​ហ៊ូពាន់ មាន​គោរម្យ៍ងារ​ជា “​អ្នកឧកញ៉ា​អរជូន​”​។ ស្តេចត្រាញ់ មានអំណាច អាច​កាប់សម្លាប់​ជន​ណា​ក៏បាន ប៉ុន្តែ ក្រោយមក ព្រះមហាក្សត្រ​បាន​ដកសិទ្ធិ​អំណាច​បន្តិច​ម្តងៗ​។ សព្វថ្ងៃ ក្រុង​សួង ក៏​ដូច​ផ្សារ​សួង ជា​អតីត​ដែនដី​ស្រុក​ត្បូងឃ្មុំ ដែលមាន​ដើម​ពោធិ៍​២​ដើម កាល​គេ​ចាប់​ទុំ ទៅ​សម្លាប់ និង​អតីត​ផ្ទះ​យាយ​ផាន់ ជា​តឹកតាង​ស្រាប់​៕

20-10-2014 20-10-2014 (1)

 

Leave a Reply

(*) Required, Your email will not be published