នាយកប្រតិបត្តិ Nokia លោក Stephen Elop ឡើងសម្ភាសទូរទស្សន៍ ហើយបោះទូរស័ព្ទ iPhone របស់ពិធីករចោល

, , Leave a comment

​នៅ​អំឡុងពេល​សម្ភាស ជាមួយ ទូរទស្សន៍ MTV3 របស់ ហ្វាំ​ង​ឡង់ នាយក​ប្រតិបត្តិ Nokia លោក Stephen Elop ត្រូវបាន​ចោទសួរ​ច្រើន​ពី ស្មា​ត​ហ្វូ​ន Lumia 928 និង​ម៉ូ​ដែល 920 ដែល​មិនទាន់​ចេញ​នៅឡើយ​។ ពិធីករ​លោក Hjallis Harkimo បាន​ចោទ​សួរថា តើ​អ្នកប្រើប្រាស់ អាច​រំពឹង​អ្វី បាន​ពី​ស្មា​ត​ហ្វូ​ន ទាំងនេះ​។ លោក Elop បាន​តប​វិញ​ថា លោក​មិនដឹង​នោះទេ ព្រោះ Nokia មិនទាន់បាន​ប្រកាស​ពី Lumia 928 ផង​។​

​លោក Harkimo បាន​ដក iPhone ចេញពី ហោប៉ៅ របស់គាត់ ហើយ​ថា គាត់​មិន​ចង់​ប្រើ iPhone ទេ គាត់​ចង់​ប្រើ Nokia​។ ភ្លាមនោះ លោក Elop បាន​ចាប់យក iPhone ហើយ​បោះ​វា​ចោល រួច​និយាយថា វា​បាន​រលាយ​បាត់ទៅហើយ​។​

គួររំលឹកថា ក្រុមហ៊ុន Nokia បាន​ធ្លាក់ ប្រជាប្រិយ យ៉ាង​កំ​ហុក ក្រោយពេល ដែល iPhone បានបង្ហាញ​ខ្លួន​មក ហើយ​ក្រោយមក ត្រូវបាន ក្រុមហ៊ុន Samsung ដណ្តើមយក ដំណែង​ជើងឯក​លេខ​មួយ ជា​អ្នកផ្គត់ផ្គង់​ទូរស័ព្ទដៃ លើ​លោក​ទៀត​។ បន្ទាប់មក ក្រុមហ៊ុន​នេះ បាន​ងាក​មក​បង្កើត ប្រព័ន្ធ ប្រតិបត្តិ​ការណ៍​ថ្មី Meego តែ​មិនបាន​ជោគជ័យ រួច​ក៏​ងាក​ទៅ​ចាប់ដៃ Microsoft យក​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ Windows Mobile ដែលមាន ចំណែក​ទីផ្សារ អ្នកប្រើប្រាស់​ត្រឹម 3% មក​ប្រើ​វិញ ក៏​នៅតែ មិន​ទទួលជោគជ័យ​ទៀត​៕

19-10-2014

 

Leave a Reply

(*) Required, Your email will not be published