ឪពុក Messi ទទូចថា Messi មិន​ពាក់ព័ន្ធ​នឹង​រឿង​ពន្ធ​

, , Leave a comment

​ខ្សែប្រយុទ្ធ​របស់​អា​ហ្ស​ង់​ទីន និង Barcelona កីឡាករ Lionel Messi គ្មានអ្វី​ពាក់ព័ន្ធ​នឹង​រឿង​បន្លំ​ពន្ធ​ទេ ហើយ​មិនគួរ​ត្រូវបាន​រាប់បញ្ចូល​នៅក្នុង​ការស៊ើបអង្កេតរ​ក​ការ​ក្លែង បន្លំ​ឡើយ​។ ឪពុក​របស់​កីឡាករ​រូបនេះ​លោក Jorge បាន​ទទូច​។​ Messi និង​ឪពុក​របស់លោក​ដែល​បាន​បដិសេធថា​មិនបាន​ប្រព្រឹត្ត​ខុស ត្រូវបាន​ចោទប្រកាន់ថា​បាន​ក្លែងបន្លំ​ទឹកប្រាក់​ពីរ​ដ្ឋ​អេ​ស្ប៉ា​ញ ចំនួន​ជាង​៣​លាន​ផោន​ដោយ​ការ​បំពេញបែបបទ​មិន​ពេញលេញ​ពី​ឆ្នាំ​២០០៧​ដល់ ២០០៩​។​


​ប្រាក់ចំណូល​ពី​សិទ្ធិ​រូបភាព​របស់ Messi ត្រូវបាន​ចោទប្រកាន់ថា​បាន​លាក់បាំង​ដោយ​ការប្រើប្រាស់​វិ​ប​សាយ​របស់ ក្រុមហ៊ុន​ជាច្រើន​នៅ​អ៊ុយ​រូ​ហ្គា​យ ប៊េ​លិ​ស ស្វី​ស និង​អង់គ្លេស​។​ “​តាម​ការពិត​ខ្ញុំ​ចង់អោយ​មានការ ប្រុងប្រយ័ត្ន​ណាស់​ចំពោះ​រឿងនេះ​” លោក Jorge Messi និយាយ​នៅក្នុង​បទសម្ភាសន៍​ជាមួយ​វិទ្យុ​អេ​ស្ប៉ា​ញ​។​ “​ខ្ញុំ​តែងតែ​និយាយថា គេ​(Messi)​ពិតជា​គ្មាន​ការពាក់ព័ន្ធ​នឹង​រឿងនេះ​ទេ ដូច្នេះ​មិនចាំបាច់​មានការ​ជជែក​ពី​បញ្ហា​នេះ​ទេ​។ មេធាវី​របស់ខ្ញុំ​កំពុង​ដោះស្រាយ​បញ្ហា​នេះ ដូច្នេះ​ជា​រឿង​របស់ខ្ញុំ ហើយ​មិន​ពាក់ព័ន្ធ​នឹង​គេ​ទេ​”​។​ Lionel Messi បានរស់នៅ​ទីក្រុង Barcelona ចាប់តាំងពី​ឆ្នាំ​២០០០​មក ហើយ​ទទួលបាន​សិទ្ធិ​ពលរដ្ឋ​អេ​ស្ប៉ា​ញ​នៅ​ឆ្នាំ​២០០៥​។​


​គេ​ជា​កីឡាករ​ម្នាក់​ក្នុងចំណោម​កីឡាករ ដែលមាន​ប្រាក់ខែ​ច្រើន​បំផុត​របស់​ពិភពលោក  ហើយ​រកបាន​ជាង​២៥​លាន​ផោន​ក្នុង​មួយ​រដូវ​កាល​ជា​ប្រាក់ខែ និង​ប្រាក់​លើកទឹកចិត្ត​។ យោងតាម​ទស្សនាវដ្ដី Forbes​។​ ​គេ​ក៏​រកបាន​ប្រមាណ​ជា​១៥​លាន​ផោន​ពី ដៃគូ​ដែល​រាប់បញ្ចូល​ទាំង Adidas, Samsung, PepsiCo និង​ក្រុមហ៊ុន​អាកាសចរ​តប​ស់​ទួរគី ហើយ​ឈរ​នៅ​លេខ​រៀង​ទី​បួន​ក្នុង​តារាង​ចុងក្រោយ​បំផុត​របស់ Forbes ជា​កីឡាករ​រកចំណូលបាន​ច្រើន​បំផុត​៕

1332890-28651429-2560-1440

 

Leave a Reply

(*) Required, Your email will not be published