ក្មេងស្រី​ជំទង់​ដែលជា​ទាសី​កាមគុណ​រៀបរាប់​ពី​ទុក្ខវេទនា​នៃ​ការរំលោភ និង​ទារុណកម្ម​របស់​ពួក​ភេរវ​ករ​រដ្ឋ​ឥស្លាម​

, , Leave a comment

​ក្មេងស្រី​ជំទង់​ពីរ​នាក់​ដែល​បាន​រត់គេច​ផុតពី​ការឃុំខ្លួន​របស់​ពួក​ភេរវ​ករ​រដ្ឋ​ឥស្លាម​បាន​រៀបរាប់​ពី​សុបិន​អាក្រក់​នៃ​ការ​វាយ​ធ្វើបាប រំលោភ និង​មាក់ងាយ​ដែល​រាប់បញ្ចូល​ទាំង​ការបង្ខំ​ឲ្យ​មើល​វីដេអូ​បុរស​ដែល​ត្រូវគេ​កាត់​ក្បាល​។ ក្មេងស្រី​ទាំងពីរ​ដែលជា​សមាជិក​ជនជាតិភាគតិច Yazidi ដែល​ត្រូវគេ​កាត់ទោស​នៅ​ភាគ​ខាងជើង ប្រទេស​អ៊ីរ៉ាក់​បាន និយាយថា ពួកគេ​ត្រូវបាន​ចាប់ខ្លួន ហើយ​លក់ ឬ​ត្រូវបាន​គេ​ជូន​ជា​កាដូ​។​


“​ពួកយើង​ព្យាយាម​ធ្វើ​ឲ្យ​ខ្លួនឯង​មើលទៅ​អាក្រក់​” ក្មេងស្រី​វ័យ​១៥​ឆ្នាំ ដែល​រត់គេចខ្លួន​រួច​និយាយប្រាប់​បណ្ដាញ​ព័ត៌មាន Global Post​។ នាង​បន្ត “​ស្រី​ខ្លះ​យំ ស្រែក ឬ​វាយ ប៉ុន្តែ​មិនបាន​កែប្រែ​អ្វី​ទេ​។ យ៉ាងណា​ក៏​ពួកគេ​នៅតែ​ត្រូវគេ​យកទៅ​”​។ នាង​និយាយថា ពួកគេ​ត្រូវគេ​មាក់ងាយ​យ៉ាងខ្លាំង​ដែល​ការស្លាប់​គឺជា​រឿង​ល្អ សម្រាប់​ពួកគេ​ប្រសើរ​ជាង​ការរស់នៅ​ក្រោម​ការគ្រប់គ្រង​របស់​ពួក​រដ្ឋ​ឥស្លាម​។​


“​ស្រី​ម្នា​ក់បាន​ចងក​ខ្លួនឯង​ក្មេងស្រី​ម្នាក់ទៀត​បាន​ព្យាយាម​សម្លាប់ខ្លួន​ដែរ ប៉ុន្តែ​ត្រូវ​អ្នកយាម​រដ្ឋ​ឥស្លាម​បញ្ឈប់​ទាន់ ហើយ​វាយ​នាង​យ៉ាងធ្ងន់ធ្ងរ​បំផុត​។​ក្រោយ​ឃើញ​ការ​វាយ​ដ៏​ព្រៃផ្សៃ​នោះ​ហើយ គ្មាន​នរណា​ហ៊ាន​ព្យាយាម​សម្លាប់ខ្លួន​ទៀត​ទេ​”​។ ជនរងគ្រោះ​វ័យក្មេង​ម្នាក់​បាន​និយាយថា នាង​ទន់ខ្សោយ ហើយ​ឈឺ ព្រោះ​អ្នកយាម​របស់​នាង​ឲ្យ​អាហារ​ដល់​ពួកនាង​តិចតួច​ពេក​។​


​អ្នក​ចាប់ខ្លួន​ពួកនាង​ក៏​បង្ខំ​ពួកនាង​ឲ្យ​មើល​វីដេអូ​កាត់​ក្បាល​បុរស Yazidi ដែរ​។ “​នៅក្នុង​វីដេអូ​ខ្លះ​ពួកគេ​ដាក់​ក្បាល​នៅក្នុង​ឆ្នាំង​ដាំ​ស្លរ​។ ពេលខ្លះ​ពួកគេ​ជាន់​លើ​ក្បាល​ទាំងនោះ​។ មាន​ក្បាល​ច្រើនណាស់​។ ហើយ​ពួកគេ​សួរ “​ពួកនាង​ស្គាល់​ក្បាល​មួយ​នេះ​ទេ​?” ហើយ​សើច​”​។ ក្មេងស្រី​អាយុ​១៩​ឆ្នាំ​ម្នាក់ទៀត បាន​និយាយថា បទពិសោធន៍​របស់​នា​ង​បានចាប់ផ្ដើម​នៅពេល​នាង​ព្យាយាម​ភាសខ្លួន​ពី​ភូមិ​របស់​នាង​នៅ​តំបន់​ស៊ីន​ចា​នៃ​ប្រទេស​អ៊ីរ៉ាក់​ជាមួយ​ប្ដី​នាង និង​ក្មេងៗ​។ ឡាន​ពួក​រដ្ឋ​ឥស្លាម​តាម​ទាន់​ពួកគេ​មាន​អ្នក​រត់តាម​ខ្លះ ហើយ​បង្ខំ​ឲ្យ​ប្រុសៗ​ដេក​ក្រាប​មុខ​លើដី​។​


​នាង​ថា ពួក​ឧទ្ទាម​សម្លាប់​ទាំង​ក្មេងប្រុស​អាយុ​១៤​ឆ្នាំ​។ នាង​នៅ​មើល​ពេល​ប្ដី​របស់​នាង​ត្រូវគេ​បាញ់សម្លាប់​។ នាង​ញ័រ​ដៃ​នៅ​ជាមួយ​កូនតូច​តែ​ម្នាក់​គត់​របស់​នាង ហើយ​ស្ត្រី​ផ្សេងទៀត​ក៏​ដូចគ្នា ត្រូវបាន​គេ​ប្រមូល​ឡើង​ឡាន​ទ្រុង ហើយ​យកទៅ​កន្លែង​ឃុំខ្លួន​។ នៅ​ទីនោះ​ពួកគេ​ត្រូវគេ​បង្ខំ​ឲ្យ​ចូល​សាសនា​ឥស្លាម​។​


“​មាន​សាល​ធំ​មួយ​ដែលមាន​បី​ជាន់ ហើយ​មួយ​ជាន់​មាន​៥​ទៅ​៦​បន្ទប់​” ក្មេងស្រី​អាយុ​១៥​ឆ្នាំ​និយាយ​។ នាង​បន្ត ”​ពួកគេ​ប្រាប់​យើង​ថាបើ​យើង​មិន​ចូល​សាសនា​ឥស្លាម​ទេ ពួកគេ​នឹង​សម្លាប់​បុរស​ទាំងអស់​នៅក្នុង​គ្រួសារ​របស់​យើង ដូច្នេះ​យើង​ប្រាប់​ខ្លួនឯង​ថា “​នេះ​គ្រាន់តែ​ជា​ពាក្យសម្ដី​ទេ​”​។ នៅក្នុង​បេះដូង​ពួកយើង​នៅតែ​ជា Yazidi ដូច្នេះ​ខ្ញុំ​ធ្វើ​ដើម្បី​ជួយ​ជីវិត​បងប្រុស​ខ្ញុំ​”​។ នាង និង​អ្នក​ផ្សេងទៀត​អាច​រត់​រួច​នៅពេល​អ្នក​ចាប់ខ្លួន​របស់​ពួកនាង​ទៅ​ចូល​វិហារ​៕

17-10-2014 (1) 17-10-2014 (2)

 

Leave a Reply

(*) Required, Your email will not be published