នគរបាល​ប៉ុស្តិ៍​ច្បារអំពៅ​ទី​១​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន

, , Leave a comment

​រាជធានី​ភ្នំពេញ : ជា​ជនជាតិ​វៀតណាម​ម្នាក់​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ច្បារអំពៅ​ទី​១​ចាប់​ឃាត់ខ្លួន​ភ្លាមៗ បន្ទាប់ពី​ជននេះ​ធ្វើ​សកម្មភាព​ចែកចាយ​គ្រឿងញៀន កាលពី​វេលា​ម៉ោង​២​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៤ នៅ​ចំណុច​មុខផ្ទះ​លេខ​១៨៦ ផ្លូវ​លេខ ៣៦៩ ក្រុមទី​៧ ភូមិ​ព្រែក សង្កាត់​ច្បារអំពៅ​ទី​១ ខណ្ឌ​ច្បារអំពៅ​។​


​តាម​ប្រសាសន៍​លោក ហ៊ុល សុផល នាយប៉ុស្តិ៍​ច្បារអំពៅ​ទី​១​បាន​ឲ្យ​កំណើត​ថ្មី​ដឹងថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​មានឈ្មោះ ជា សុង ហៅ​គ្រី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​ជនជាតិ​វៀតណាម ស្នាក់នៅ​ភូមិ​ព្រះ​ពន្លា សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ​។ ក្រោយ​ឃាត់ខ្លួន សមត្ថកិច្ច​ឆែកឆេរ​លើ​ខ្លួន​ជនសង្ស័យ​រកឃើញ​មាន​ថ្នាំញៀន​ចំនួន​៥​កញ្ចប់​តូច កូនកាំបិត​មួយ និង​ប្រដាប់​ប្រើប្រាស់​ថ្នាំញៀន​មួយចំនួនទៀត​។​


​ជនសង្ស័យ និង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ប៉ុស្តិ៍​ច្បារអំពៅ​ទី​១ កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​៕

17-10-2014

 

Leave a Reply

(*) Required, Your email will not be published