ឃាត់ខ្លួន​ជនសង្ស័យ​ចែកចាយ​គ្រឿងញៀន​នៅ​ក្រុងព្រះសីហនុ​ម្នាក់ បញ្ជូនទៅ​តុលាការ​

, , Leave a comment

​ខេត្ត​ព្រះសីហនុ : ជនសង្ស័យ​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ចាប់​ឃាត់ខ្លួន ខណៈដែល​គេ​កំពុង​ធ្វើ​សកម្មភាព​ចែកចាយ​គ្រឿងញៀន កាលពី​ព្រលប់​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៤  ត្រង់ចំណុច​រង្វង់​មូល​តោ ស្ថិត​ក្នុងភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។​


​ប្រភពពី​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ឲ្យ​កំណើត​ថ្មី​ដឹងថា ជ​នស​ង្ស​យ័​ដែល​ចាប់ខ្លួន​មានឈ្មោះ ឃុន យ៉ា​រី​ម  ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅក្បែរ​ចំណុចកើតហេតុ​ខាងលើ​។ ក្រោយ​ឃាត់ខ្លួន​សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​មាន​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ម៉ា​ទឹកកក​១​កញ្ចប់​ធំ ស្មើនឹង​៤​ក្រាម ទូរស័ព្ទដៃ Hiya១​គ្រឿង និង​ប្រាក់រៀល​ខ្មែរ​មួយចំនួន​។​


​ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​នៃ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាមច្បាប់​៕

17-10-2014

 

Leave a Reply

(*) Required, Your email will not be published