នគរបាល​អន្ដោប្រវេសន៍​ច្រក​​ព្រ​លា​ន​យ​ន្ដ​ហោះ​​ខេ​ត្ដ​​សៀមរាប​បង្ខំ​ឲ្យ​ភ្ញៀវ​​ប​ង់​លុ​យ​ថ្លៃ​ទិដ្ឋាការ​លើស​តម្លៃ​កំណត់​

, , Comment closed

​ខេត្ដ​សៀមរាប ៖ លោក សួន សុជាតិ ប្រធាន​ប៉ុស្ដិ៍នគរ​បា​ល​​អ​ន្ដោ​ប្រ​វេស​ន៍​ប្រ​ចាំ​​ច្រ​ក​ព្រ​លា​ន​យ​ន្ដ​ហោះ​អន្ដរជាតិ​ខេត្ដ​សៀមរាប និង​លោក អែល ច​ន្នី អនុប្រធាន ប៉ុស្ដិ៍ ព្រមទាំង​បក្ខពួក​រង​ការរិះគន់​ពី​ភ្នាក់ងារ​ក្រុមហ៊ុន​ទេសចរណ៍​មួយចំនួន​ថា បាន​ឃុបឃិត​គ្នា​វាយ​តែម​វី​សា​ភ្ញៀវទេសចរ ចូលមក​កម្ពុជា​យកលុយ​លើស​ការកំណត់​របស់​ក្រសួង និង​សម្រួល ឱ្យ​រថយន្ដ​តាក់ស៊ី​ដឹក​ភ្ញៀវទេសចរ​ចត នៅក្នុង​ព្រលានយន្ដហោះ​គិត​ម៉ោង​បង់ លុយ​លើស​ការកំណត់​ទៀតផង ។​

​ក្រុមហ៊ុន​ទេសចរណ៍​មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា នៅ​ច្រក​ព្រលានយន្ដហោះ​អន្ដរជាតិ ខេត្ដ​សៀម​រាប​ក្នុង​មួយថ្ងៃៗ​មាន​ភ្ញៀវ ទេសចរ​គ្រប់​ជាតិ​សាសន៍​រាប់ពាន់នាក់​ចូលមក​កម្ពុជា​តាម ជើង​យន្ដ​ហោះ ហើយ​លោក សួន សុជាតិ និង​មន្ត្រីក្រោមឱវាទ​បាន ប្រើ​ឧបាយកល​ធ្វើឱ្យ​ភ្ញៀវ​បរទេស​ដែល​ចូលមក​វាយ​ទិ​ដ្ឋ​ការ ដោយ​លោក សួន សុជាតិ ប្រើ​បុគ្គលិក តែ​២​ទៅ​៣​នាក់​ប៉ុណ្ណោះ។ នៅពេល​កកស្ទះ​ដោយ​ត្រូវ​តម្រង់​ជួរ​ក្នុង​ការធ្វើ​ទិដ្ឋាការ​មាន​ភ្ញៀវ​ជាច្រើន​បាន​រអ៊ូរទាំ ធុញ​ទ្រាំ និង​ខឹងសម្បា យ៉ាងខ្លាំង​រហូត​អ្នកខ្លះ​ស្រែក​ឡូឡា ហើយ បន្ទាប់មក​មាន​មន្ត្រីនគរបាល​អន្ដោ ប្រវេសន៍ មក​សម្រួល​ថា បើសិនជា អ្នកណា​ត្រូវការ​ប្រញាប់​ត្រូវ​បង់លុយ​ថ្លៃ វាយ​ទិដ្ឋាការ​ពី​២៣​ទៅ​២៦​ដុល្លារ ទើបបាន​ចេញទៅ​មុន ។​

​ប្រភព​បាន​បញ្ជាក់ថា ជាធម្មតា ក្រសួង​កំណត់​ថ្លៃ​ទិ​ដ្ឋ​ការ​ត្រឹមតែ​២០​ដុល្លារ ប៉ុណ្ណោះ ។ ចំពោះ​ភ្ញៀវ​បរទេស​គ្រប់​ជាតិ សាសន៍​ភាគច្រើន​មានតែ​ភ្ញៀវ​ជនជាតិ កូរ៉េ​ទេ ដែល​ចូលមក​ខេត្ដ​សៀមរាប ច្រើនជាងគេ ហើយក៏​ចាយលុយ​ទូលាយ បង់ថ្លៃ​ទិដ្ឋាការ​ពី​២៣​ទៅ​២៦​ដុល្លារ តាម តែ​អាច​ទារ​បាន។ ប៉ុន្ដែ​ចំពោះ​ភ្ញៀវ​ក្រៅ ពី​ជនជាតិ​កូរ៉េ​ពុំ​សូវ​មាន​អ្នក​ហ៊ាន​បង់ លុយ​ថ្លៃ​លើស​នោះទេ ។ គេ​លើក​ជា​សំណួរ​ថា មន្ដ្រីនគរបាល​អន្ដោប្រវេសន៍​នៅ​ច្រក​ព្រលានយន្ដហោះ​អន្ដរ ជាតិ​ខេត្ដ​សៀមរាប​មាន​រាប់​សិប​នាក់ ប៉ុន្ដែ បុគ្គលិក​ធ្វើ​ទិដ្ឋាការ​ជួនកាល​មាន​ម្នាក់ ឬ​២​នាក់​ធ្វើឱ្យ​ភ្ញៀវ​កកស្ទះ និង​មានការ ធុន​ទ្រាន់​​បំផុត ។ ប៉ុន្តែ​ទង្វើ​បែបនេះ​គ្រាន់តែ​ជា​កល ល្បិច​រកលុយ​របស់លោក សួន សុជាតិ ដែល​គ្មាន​ការខ្មាសអៀន ធ្វើឱ្យ​ភ្ញៀវទេសចរ​បរទេស រិះគន់​យ៉ាងខ្លាំង ។​

​បើតាម​ប្រភពពី​សមត្ថកិច្ច​នៅក្នុង  ព្រលានយន្ដហោះ​អន្ដរជាតិ​ខេត្ដ​សៀម រាប​បានឱ្យដឹងថា លោក សួន សុជាតិ និង​លោក អែល ច​ន្នី ប្រកាន់​បក្ខពួក និយម​ពេល​ជើងយន្ដហោះ​ណា​មិនមាន ភ្ញៀវ​កូរ៉េ​គាត់​ប្រើ​បុគ្គលិក​ផ្សេង ។ ប៉ុន្ដែ​បើ មាន​ភ្ញៀវ​កូរ៉េ​ច្រើន គាត់​ប្រើ​មនុស្ស​ជំនិតៗ​៤ ទៅ​៥​នាក់​តែប៉ុណ្ណោះ​ដើម្បី​វាយ​ទិដ្ឋាការ​យកលុយ​ក្នុង​ម្នាក់​ពី​២៣​ទៅ​២៦ ដុល្លារ​លើស​ការកំណត់​តាមតែ​ក្រុមនគរបាល​ទាំងនោះ​អាច​ទារ​បាន ។ ចំពោះ​អ្នកមាន​រថយន្ដ​ដែល​ត្រូវ​ចូល​ចត​រង់ចាំ ដឹក​ភ្ញៀវ​ក្នុង​ព្រលាន គេ​តម្រូវឱ្យ​ទិញ សំបុត្រ​១ គិត​ជា​ម៉ោង​ដែល​ពីមុន​ក្នុង កន្លះ​ម៉ោង​គេ​យកលុយ​ត្រឹមតែ​៦​ពាន់ រៀល ប៉ុន្ដែ​ពេលនេះ​គេ​តម្រូវ​ឲ្យ​យក​១​ម៉ឺន ២​ពាន់​រៀល ដោយ​ពួកគេ​ប្រើល្បិច​ពេល រថយន្ដ​ចូល​បើក​ច្រក​២ ហើយ​ពេលចេញ បើក​ច្រក​តែមួយ​ដើម្បី​ធ្វើឱ្យ​ស្ទះ​ចរាចរ ងាយស្រួល​ស៊ីម៉ោង​៕

12-f3