ស្វាមី​បោះត្រា អប្សរា​(​ប៉ុស្តិ៍​១១) ចាក់ផ្សាយ​ជា​លើកដំបូង​(​វីដេអូ​)

, , Leave a comment

​ខ្សែភាពយន្ត​ភាគ​ដ៏​ល្បី​ប្រចាំ ដើមឆ្នាំ​២០១៤​របស់​ស្ថានីយ​ទូរទស្សន៍ប៉ុស្ដិ៍​លេខ​៣​ថៃ ដែល​បាន​ឆក់យក​ការគាំទ្រ​ពី​ប្រជាជន​ថៃ និង​កម្ពុជា​ជាច្រើន​នោះ បាន​មកដល់​កញ្ចក់​ទូរទស្សន៍​អប្សរា ប៉ុស្ដិ៍​លេខ​១១​ហើយ នោះ​គឺ​រឿង ស្វាមី​បោះត្រា (สามีตีตรา)​។ រឿង ស្វាមី​បោះត្រា ជា​ខ្សែភាពយន្ត​មនោសញ្ចេតនា​ស្នេហា​ប្រទាក់ក្រឡា​គ្នា​សម្ដែង​ដោយ​លោក Pope Thanawat Wattanaputi, កញ្ញា Ploy Chermarn Boonyasak, កញ្ញា Jui Warattaya, Diana Flipo, Top Jaron Sorat, Jieb Pijitra ព្រមជាមួយ​តារា​សម្ដែង​ជាច្រើនរូប​ដែលមាន​១៣​ភាគ ហើយ​១​ភាគ​មាន​រយៈពេល​២​ម៉ោង​។​


​សូមបញ្ជាក់​ផងដែរ ទូរទស្សន៍​អប្សរា ជា​ស្ថានីយទូរទស្សន៍​ទី​៤​បន្ទាប់ពី​ប៉ុស្ដិ៍​លេខ​៥, MYTV និង CTN ដែល​យក​ខ្សែភាពយន្ត​ថៃ​មក​បញ្ចាំង​ក្រោយ​អវត្តមាន​ជាង​១០​ឆ្នាំ​មកហើយ​នេះ​៕

16-10-2014 (1)


 

Leave a Reply

(*) Required, Your email will not be published