បាញ់​មួយ​គ្រាប់​ជា​ទម្លាប់​របស់​មន្ត្រី​អាង​បុណ្យ​សក្តិ និង​អំណាច ដើម្បី​បង្ហាញ​ពី​អនុភាព​ឲ្យ​អ្នកផង​គោរព​

, , Leave a comment

​រាជធានី​ភ្នំពេញ : ស្នូរ​កាំភ្លើង​ដែល​បញ្ជាក់ថា ខ្លួន​ខ្លាំង និង​អង់អាច​ក្លាហាន នៅពេលដែល​ឥទ្ធិពល​នៃ​សុរា​ចូលខ្លួន​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​៨​និង​៥៥ នាទី​យប់​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៤ នៅក្នុង​តូប​លក់​ម៉ូតូ ខុសច្បាប់​តូប​លេខ​T101 នៅមុខ​អធិការនគរបាល និង​សាលាខណ្ឌ​៧​មករា ក្នុង​សង្កាត់​វាលវង់​។​


​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា នៅ​ព្រលប់​មុនពេល​កើតហេតុ​មន្ត្រីនគរបាល​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ម្នាក់​ឈ្មោះ​វ៉ា សុខ​ឃឿន មាន​តួនាទី​ជា​ប្រធាន​សន្តិសុខ ផ្សារ​បុរី​កីឡា (​ហៅ​ផ្សា​លក់​ម៉ូតូ អត់​ពន្ធ និង​ម៉ូតូ​មុខសញ្ញា​) និង​ជា​អ្នកលក់​ម៉ូតូ​ខុសច្បាប់​បាន​ហៅ​មិត្ត​ភ័ក្ដិ​៤​ទៅ​៥​នាក់ ដែលមាន​ខ្លះ​ជា​មន្ត្រី​អាវុធហត្ថ​នៅ​ការិយាល័យ​បុគ្គលិក អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ការិយាល័យ​គ្រប់គ្រង​ទិន្នន័យ នៃ​អ​.​ហ លើ​ផ្ទៃ​ប្រទេស និង​ជនរងគ្រោះ​សុទ្ធតែជា​អ្នករកស៊ី​លក់​ម៉ូតូ មក​ផឹកស៊ី​នៅក្នុង​តូប​របស់ខ្លួន​។ លុះ​ពេល​ផឹកស៊ី​ស្រវឹង​ក្លែមពាក្យ​សម្តី​ដោយសារ​ម្នាក់ៗ​សុទ្ធតែ​ស្រវឹង​ជោក​ខ្លួន​ហើយ​នោះ​ក៏បង្ក​ជា​ជម្លោះ​ពាក្យសម្តី​ប្រកែក​តឹងសរសៃក​ដាក់គ្នា​យ៉ាងខ្លាំង​។ បន្ទាប់មក​ជនរងគ្រោះ​ម្នាក់​ដែលជា​មន្ត្រី អ​.​ហ និង​ជា​អ្នកលក់​ម៉ូតូ​ផងដែរ​នោះ មិន​ចង់​មានរឿង​វែងឆ្ងាយ​ក៏បាន​សុំ​លា​មិត្ត​ភ័ក្ដិ​ទៅមុន​។ ការ​លា​ទៅមុន​របស់​ជនរងគ្រោះ​នេះ​ធ្វើ​ឲ្យ​ជនដៃដល់​ឈ្មោះ វ៉ា សុខ​ឃឿន ដែល​គេ​ល្បី​ថា​ជើង​ខ្លាំង​នៅក្នុង​ផ្សា​លក់​ម៉ូតូ​ខុសច្បាប់ និង​ជា​ប្រធាន​សន្តិសុខ​ផ្សា​ផង​នោះបាន​ផ្ទុះ​កំហឹង​រាប់ម៉ឺន​អង្សា ក៏​វាយ​មួយ​ដៃ​ចំ​ខ្ទង់ច្រមុះ និង​ដក​កាំភ្លើង​ពី​ចង្កេះ​វាយ​សំពង​ក្បាល​ជនរងគ្រោះ​បណ្តាល​ឲ្យ​បែកក្បាល​ហូរឈាម ខណៈនោះ​ជនរងគ្រោះ​ប្រុង​តដៃ​ក៏ត្រូវ​លោក​ប្រធាន​ផ្សារ​រូបនោះ​បាញ់ប្រហារ​ឡើងលើ​មួយ​គ្រាប់​គំរាម និង​បាន​ស្រែក​គំរាមថា នៅ​តំបន់​នេះ​គ្មាន​អាណា​ខ្លាំង​ជាង​អញ​ទេ !​ហ្អែ​ង​កុំ​ចង់​ខ្លាំង​ឲ្យ​សោះ​។​


​ក្រោយពី​មានការ​ផ្ទុះអាវុធ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​នគរបាល​ខ​ណ្ឌ​៧​មករា ដែល​មិន​ឆ្ងាយ​ពី​កន្លែងកើតហេតុ​បានចេញ​ទៅ​អន្តរាគមន៍​នៅ ដោយ​ឃាត់ខ្លួន​ជនបង្ក និង​បក្ខពួក​រួម​នឹង​កាំភ្លើង​ពី​ដើម​មួយ​ដើម​ម៉ាក​រ៉ូឡូ និង​មួយ​ដើម​ទៀត​ម៉ាក កា​៥៤ រួច​ទៅកាន់​អធិការនគរបាល​ខណ្ឌ​៧​មករា​ឃុំខ្លួន​បណ្ដោះអាសន្ន និង​សួរនាំ​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​។ ចំណែក​ជនរងគ្រោះ​ត្រូវបាន​គេ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ធ្វើការ​ព្យាបាល របួស​។​


​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ក្នុងចំណោម ជនសង្ស័យ​ទាំងនេះ​មាន​ខ្លះ ជា​មន្ត្រី​អាវុធហត្ថ នៅ​ការិយាល័យ​បុគ្គលិក អាវុធហត្ថ​លើ​ផ្ទៃ ប្រទេស និង​ម្នាក់ទៀត​បម្រើ​ការងារ នៅ​ការិយាល័យ គ្រប់គ្រង​ទិន្នន័យ នៃ​អ​.​ហ លើ​ផ្ទៃ​ប្រទេស​។ ជាមួយគ្នានេះ សមត្ថកិច្ច​មូលដ្ឋាន​ក៏បាន​ដកហូត​កាំភ្លើងខ្លី ចំនួន​២​ដើម ផងដែរ​។​

​សូមបញ្ជាក់ថា ឈ្មោះ វ៉ា សុខ​ឃឿន​មាន​តួនាទី​ជា​ប្រធាន​សន្តិសុខ​និ ង​ជា​អ្នករកស៊ី​លក់​ម៉ូតូ​អត់​ច្បាប់ ជា​ជើង​ខ្លាំង​មួយ​ប្រចាំ​នៅ​តំបន់​នោះ ហើយ​កន្លងមក​ឈ្មោះ​នេះ​ក៏​ធ្លាប់បាន​វាយ​មន្ត្រីនគរបាល​ខណ្ឌ​៧​មករា​ម្តង រួចមកហើយ ប៉ុន្តែ​ក្រោយមក​ដោយសារ​ជន​នោះ​មានអំណាច និង​មាន​តួនាទី​ជា​មន្ត្រីនគរបាល​ក្រុងភ្នំពេញ​ផង​រឿង​នោះ​ក៏ត្រូវ​បាន បញ្ចប់ទៅ​៕

16-10-2014 (3)

16-10-2014 16-10-2014 (1) 16-10-2014 (2)

 

Leave a Reply

(*) Required, Your email will not be published