ការដាំ​ម្រេច​នៅ​កំពង់ចាម មានការ​ចាប់​អរ​ម្មណ៍គួរកត់សម្គាល់​

, , Leave a comment

​ខេត្តកំពង់ចាម ៖ បច្ចុប្បន្ននេះ​ដំណាំ​ម្រេច គឺជា​ដំណាំ​មាន​ទីផ្សារ​ល្អ​ក្នុង និង​ក្រៅប្រទេស​ជាពិសេស គឺ​ការនាំ​ចេញទៅ​ក្រៅប្រទេស​ដូចជា ស​ហ​រ​ដ្ឋ​អា​មេរិក អាល្លឺម៉ង់ សហភាព​អារ៉ាប់និង​សាំង​ហ្គា​ពួរ ។​ល​។ ហេតុដូចនេះ​កសិករ​ដាំ​ម្រេច​នៅក្នុង​ស្រុក​មេមត់ ខេត្តកំពង់ចាម បាន​ពង្រីក​ដី​ដាំ​ម្រេច ប​ន្ទាប់ពី​តម្លៃ​បាន​ឡើងថ្លៃ​ទ្វេដង ដោយសារតែ​តម្រូវការ​ខ្ពស់​ពី​ទីផ្សារ​ក្រៅប្រទេស​។​លោក​មន្ត្រី នៃ​ការិយាល័យ​កសិកម្ម​ស្រុក​មេមត់​ឲ្យ​ដឹងថា កា​ល​ពី​​ឆ្នាំមុន​នៅ​ស្រុក​មេមត់ មាន​ផ្ទៃដី​ដាំ​ម្រេច​តែ​ជាង ៧៥០០ ហិកតា​ប៉ុណ្ណោះ តែ​ឆ្នាំនេះ​ឡើងដល់​ជាង ១២០០០ ហិកតា​។​

image001

​ជួប​ជាមួយ​អ្នកយក​ព័​ត៍​មាន​លោក លិញ វណ្ណា​ជា​ប្រធាន​សមាគម​គ្រី​ស្ទ​បរិស័ទ​ខេត្ត​

 

​កំពង់ចាម​បាន​ឲ្យ​ដឹងថា ដោយសារ​ដំណាំ​ម្រេច​បច្ចុប្បន្ន​មាន​ទីផ្សារ​ល្អ​ហើយ​តម្រូវការ​ទីផ្សារ កើនឡើង​កាន់តែ​ខ្ពស់​នោះ​ឆ្នាំនេះ​លោក​បានសម្រេច​កាប់​ដើម​កៅស៊ូ និង​ដើម​ស្វាយចន្ទី ចោល​យក​ផ្ទៃដី​ដាំ​ម្រេច​បង្កើន​ការដាំដុះ​ម្រេច​បន្ថែម​ច្រើន​ពាន់​ជន្លង់​លើ​ផ្ទៃដី​ច្រើន​ហិច​តា​ ​បន្ថែមទៀត​ហើយក៏ បាន​ជំរុញ​បងប្អូន និង​មិត្តភក្តិ​នៅ​ខេត្តស្ទឹងត្រែង រតនគីរី មណ្ឌល​គី​រី ដាំ​បាន​ច្រើន​ពាន់​ជន្លង់ ផងដែរ ។ លោក លិញ វណ្ណា គូសបញ្ជាក់ថា ការដាំ​ម្រេច​ឆ្នាំ​ដំបូង គឺ​ត្រូវ​ចំណាយ​ពីរម៉ឺន​ប្រាំ​ពាន់​ដុល្លារ​ទៅ បី​ម៉ឺន​ប្រាំ​ពាន់​ដ​ល្លា​ក្នុង​មួយ​ហិកតា​ហើយ​ធម្មតា​​ការ​ទទួលផល​មួយឆ្នាំ​កន្លះ ចាប់ផ្តើម​ទ​ទួ​ល​ផ​ល​​ខ្លះៗ ហើយ​ឆ្នាំ​ទី​បី ឬ​ទី​បួន គឺ​ផល​ល្អ​គឺ ១ ជន្លង់ ៤ ទៅ ៦ គីឡូក្រាម និង ១ ហិកតា​ជិត ១០ តោន ឬ​ទទួលផល​កើន​តាម​ឆ្នាំ​ជា​បន្តបន្ទាប់ ហើ​យ​​តម្លៃ​បច្ចុប្បន្ន តម្លៃ​ម្រេច ១ គីឡូក្រាម ៦​ទៅ ៨ ដុល្លា​គឺ​មិនតិច ៥ ម៉ឺន​ដុល្លា​ក្នុង ១ ហិកតា​ម្រេច​នោះទេ ។  លោក លិញ វណ្ណា បាន ឲ្យ​ដឹងថា​ប​ន្ត​ទៀ​តថា ឆ្នាំនេះ​ដោយសារតែ​ដំណាំ​ម្រេច​នៅតាម​ប្រទេស​មួយចំនួន ដូចជា វៀតណាម ឥណ្ឌា ខូចខាត ដោយសារ​ទឹកជំនន់ និង​ទឹកភ្លៀង បានធ្វើ​ឲ្យ​​ទីផ្សារ​បរទេស កំពុង​សម្រុក​មក​ទិញ​ពី​កម្ពុជា​និង​ជំរុញ​ឲ្យ​​កសិករ​បង្កើន​ការដាំដុះ​ច្រើន​ហើយ​បាន​ពង្រីក​តាម​បណ្តារ ខេត្ត​ផ្សេងៗ​ផង​ទៀត​។ ហើ​យ​​ត​ម្លៃ​ម្រេច​នៅ​មេមត់ បាន​កើនឡើង​ពី​ជាង​២០០០០​រៀល​កាលពី​ឆ្នាំមុន ទៅដល់​ជាងបួន​ម៉ឺន​រៀល ក្នុង​មួយ​គីឡូក្រាម​នៅ​ឆ្នាំនេះ​។​

 

​លោក ខាន់ សំបាន ប្រធាន​នាយកដ្ឋាន​ដំណាំ​ឧស្សាហកម្ម​របស់​ក្រសួងកសិកម្ម​និយាយថា ដោយសារតែ​ដំណាំ​មួយ​ប្រភេទៗ ស្ថិតនៅ​ជា​ល​ក្ខ​ណៈ​​គ្រួសារ​នៅឡើយ​ក្រសួងកសិកម្ម​មិនមាន​តួលេខ ច្បាស់លាស់​ពី​បរិមាណ​នោះទេ «​យើង​មិនដឹងថា នៅ​ស្រុក​ខ្មែរ​យើង​មាន​តម្រូវការ​ម្រេច​ចំ​នួ​ន​​ប៉ុន្មាន​តោន​ក្នុង មួយឆ្នាំ​ទេ​ប៉ុន្តែ​នៅក្រៅ​ប្រទេស​គេ​ត្រូវការ​ម្រេច​ពី​កម្ពុជា​ច្រើន ដូចជា​បារាំង អាមេរិក ជប៉ុន ជាដើម​»  ជាក់ស្តែង​ទីភ្នាក់ងារ​ព័​ត៌​មា​ន ចិន​ស៊ិន​ហួ ចុះផ្សាយ​កាលពី​ចុង ឆ្នាំ ២០១៣ ថា ប្រទេស​វៀតណាម​ជា​ប្រទេស​ជាប់​លំដាប់​កំពូល​លើ​ពិភព លោក​ដែលជា​ប្រទេស​បានធ្វើ​កា​រ​នាំ​ចេ​ញ​​ម្រេច​ច្រើន​លើសលប់ ។ ការិយាល័យ​ស្ថិតិ​វៀតណាម​បាន​ឲ្យ​ដឹងថា ក្នុងអំឡុងពេល ៦ ខែ​កន្លងមកនេះ វៀតណាម បាន​នាំចេញ​ម្រេច បាន​ប្រ​មា​ណ ៨៥ ពាន់​តោន គិត​ជា​ទឹកប្រាក់​ស្មើនឹង ៥៥៤ លាន​ដុល្លារ សហរដ្ឋអាមេរិក ។ តួលេខ​បានបង្ហាញ​ឲ្យ​ដឹងថា ទោះបីជា​តម្លៃ​ម្រេច ធ្លាក់ចុះ​ប​ន្តិ​ច​មែន​តែ​ការនាំ​ចេញទៅ​ក្រៅ​ស្រុក គឺ​បាន​កើនឡើង ២២,២ ភាគរយ ។

 

​តាម​ទិន្នន័យ​បាន​ឲ្យ​ដឹងថា សហរដ្ឋ​អាម៉េរិក និង​អាល្លឺម៉ង់ ជា​ប្រទេស​ដែល​បាន នាំចូល​ម្រេច​ពី​វៀតណាម ច្រើនជាងគេ សរុប​មាន​ចំនួន​ជាង ៣៣ ភា​គរយដោយឡែក​សហភាព​អារ៉ាប់ ៧,៣៩ ភាគរយ និង​សាំង​ហ្គា​ពួរ​ចំនួន​៦,៧៧ ភាគរយ​។ កាលពី ឆ្នាំ​២០១៣ កម្ពុជា នាំ​ម្រេច​ចេញ​សរុប ៧៤៩,៦៥ តោន ដែលមាន​តម្លៃ​ប្រមាណ ៤,៣ លាន​ដុល្លារ​កើន ៦២ ភាគរយ​ធៀប​នឹង ឆ្នាំ​២០១២ ដែល​បាន​នាំចេញ​ត្រឺ​ម​ចំនួន ៤៥៧,១៩ តោន​មានតម្លៃ​ជាង ១ លាន​ដុល្លារ​៕

image002 image003

 

Leave a Reply

(*) Required, Your email will not be published