មន្ត្រី​ប៉ុស្ដិ៍​រដ្ឋបាល​ឃុំ​ស្រែ​ណូយ​ឈ្មោះ ខុន ពាក់​ស្បែក​ជា​នគរបាល​ទៅ​ផ្គាប់​លោក នុប សារ៉ាក់ ដែលជា​ប្រភព​មិនចេះ​រីងស្ងួត​

, , Leave a comment

​ខេត្តសៀមរាប ៖ អតីតមន្ត្រី​ប៉ូលីស​សេដ្ឋកិច្ច​ខេត្តសៀមរាប ហើយ​បច្ចុប្បន្ន​ជា​អធិការនគរបាល​ស្រុក​វ៉ារិន បាន​ពង្រាយ​កូនចៅ​ជំនិតៗ​របស់ខ្លួន​ដែលជា​ខ្សែ​ទុយោ​យ៉ាង​សកម្មភាព​ក្នុងការ​កាង​បទល្មើស​ប្រមូល​ទិញ​ឈើ​តាមបែប​ពុករលួយ ។ ជា​យូ​ណាស់​មកហើយ​ដែល​លោក នុប សារ៉ាក់ បាន​ប្រើ​ស្បែក​ជា​នគរបាល​ចាត់តាំង​មន្ត្រី​តាម​ប៉ុស្ដិ៍​ឲ្យ​ដើរ​ប្រមូល​លុយ​ពីបទ​ល្មើស​ព្រៃឈើ​នៅក្នុង​ដែន​គ្រប់គ្រង​របស់ខ្លួន​ដែល​សកម្មភាព​ កា​ប់​បំ​ផ្លា​ញ​​ព្រៃឈើ និង​ដឹកជញ្ជូន​ឈើ​ដោយ​ខុសច្បាប់​កំពុងតែ​កើតមាន​យ៉ាងខ្លាំង​នៅ​ភូមិសាស្ត្រ​ស្រុក​វ៉ារិន តែ​មិនមាន​ការបង្ក្រាប​ឡើង ដោយ​គគ្លើន​ទៅ​នឹ​ង​​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​នោះឡើយ​។​


​កត្តា​ទាំងនេះ​ដែលជា​ប្រភព​ដែល​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​យ៉ាងខ្លាំង​នៅ​តំបន់​វ៉ារិននេះ ​ដោយសារតែ​មន្ត្រី​គិតតែ​នាំគ្នា​បើកដៃ​ឲ្យ​ក្រុម​ឈ្មួញ​ធ្វើ​​ស​ក​ម្មភាព​កាប់បំផ្លាញ​ព្រៃឈើ​ និង​ដឹកជញ្ជូន​ទាំង​តូច​ទាំង​ធំ​ទាំងយប់​ទាំង​ថ្ងៃ​ ហើយ​សកម្មភាព​កាប់បំផ្លាញ​នេះ​មិន​ចាញ់​ការកាប់​នៅ​តំបន់​ព្រៃ​ឡង៍​​នោះ​ដែរ​​។ គេ​បាន​បង្ហើប​ទៀតថា​ស្រុក​វ៉ារិន​ជា​ស្រុក​មួយ​ដែល​សម្បូរ​បទល្មើស​ព្រៃឈើ​ជាងគេ​ដោយសារតែ​ស្រុក​មួយ​នេះ​លាទសន្ធឹង​ជាប់​ទៅ​និង​ស្រុក​អន្លង់វែង​ហើយក៍​ជាប់​ផ្លូវជាតិ​លេខ​៦៧​នោះដែរ​ ។ ក្នុងនោះដែរ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ក្រញូង​តាមផ្លូវ​លេខ​៦៧​បច្ចុប្បន្ននេះ​បាននិងកំពុង​តែ​កើ​ត​មា​ន​យ៉ាង​គគ្រឹកគគ្រេង​បំផុត​ពី​សំណាក់​ក្រុម​ឈ្មួញ​ឯ​សកម្មភាព​ដឹកជញ្ជូន​ឈើ​លេខ​២ និង​ឈើក្រហម​ក៏បាន​កើតមាន​យ៉ាង​អនាធិបតេយ្យ​ផងដែរ​។​


​ពាក់ព័ន្ធ​ទៅនឹង​បទល្មើស​ព្រៃឈើ​នៅ​ដែន​ស្រុក​វ៉ារិន​នេះ លោក នុប សារ៉ាក់ ក៏បាន​ដឹង​ដែរ​តែ​លោក​គ្មាន​ឆ​ន្ទះ​បង្ក្រាប​នោះឡើយ​តែ​ផ្ទុយទៅវិញ​មិន​ត្រឹមតែ​គាត់​មិនមាន​ការបង្ក្រាប​នូវ​សកម្មភាព​បទល្មើស​ព្រៃឈើ​តែប៉ុណ្ណោះ​ទេ​ថែមទាំង​ចាត់​ឲ្យ​មន្ត្រី​ជា​សេនា​ជិតស្និទ​ដើរ​ប្រមូល​លុយ​ពី​សកម្មភាព​បទល្មើស​ព្រៃឈើ​ទៅវិញ ។ មន្ត្រីនគរបាល​ដែល​លោក នុប សារ៉ាក់ បាន​ចាត់​ឲ្យ​ដើរ​ប្រមូល​លុយ​ពីបទ​ល្មើស​ព្រៃឈើ​នោះ​ឈ្មោះ ខុន មន្ត្រី​ប៉ុស្ដិ៍​រ​ដ្ឋ​បា​ល​ឃុំ​ស្រែ​ណូយ បាន​ពាក់​ស្បែក​ជា​នគរបាល​ទៅ​ប្រមូល​ឲ្យ​លោក នុប សារ៉ាក់ គ្មាន​កោត​ខ្លាចញញើត​ថ្នាក់លើ​បន្តិច​សោះឡើយ​ហើយ​មិ​ន​តែ​ប៉ុ​ណ្ណោះ​​ក៏​ជា​អ្នកកាង​ឈើ​ឲ្យ​ក្រុម​ឈ្មួញ​ទៀតផង​ដែរ​។​


​ជុំ​បញ្ហា​ខាងលើនេះ លោក នុប សារ៉ាក់ អធិការនគរបាល​ស្រុក​វ៉ារិន មិនអាច​ស្វែងរក​ការបកស្រាយ​បំភ្លឺ​ពី​ព័ត៌មាន​ចោទប្រកាន់​នេះ​បានទេ ដោយ​ទូរស័ព្ទ​ចូល​តែ​គ្មាន​អ្នកទទួល​៕

17-3-2014

 

Leave a Reply

(*) Required, Your email will not be published