បញ្ជូន​ឪពុក​ចិត្ត​ត្រី​ឆ្តោ​ស៊ី​កូន ដើម្បី​បំពេញ​តណ្ហា​ទៅ​តុលាការ​

, , Leave a comment

​រាជធានី​ភ្នំពេញ : ឪពុក​ចិត្ត​តិរច្ឆាន​ម្នាក់​ត្រូវបាន​ចៅក្រម តុលាការក្រុង​ភ្នំពេញ​ចេញ​ដីកាឃុំខ្លួន​ដាក់ពន្ធនាគារ​ជា​បណ្ដោះអាសន្ន នៅ​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៤ ពាក់ព័ន្ធ​ទៅនឹង​ការចាប់រំលោភ​សេពសន្ថវៈ​លើ​កូនស្រី​បង្កើត​របស់ខ្លួន ដែល​ទើប​តែមាន​អាយុ​១៣​ឆ្នាំ​បានសម្រេច​បំណង​ជាច្រើនលើក​។​


​ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​កំណើត​ថ្មី​ដឹងថា ជនសង្ស័យ​ដែល​តុលាការ​ឃុំខ្លួន​មានឈ្មោះ សេក ស៊ា​ត អាយុ​៤១​ឆ្នាំ រស់នៅក្នុង​ក្រុមទី​៥ ភូមិ​ដើម​ស្លែង សង្កាត់​ច្បារអំពៅ​ទី​២ ខណ្ឌ​ច្បារអំពៅ មានមុខរ​បរជា​អ្នក​រើស​អេតចាយ​។ កាលពី ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៤​ក្រោយពី​ប្រពន្ធ និង​កូនបង្កើត​ទ្រាំ​មិនបាន​នឹង​ការឈឺចាប់​ដែល​ប្ដី និង​ឪពុក​ប្រ​ព្រឹ​ត្ដ​អំពើ​ពាលា​អាវាសែ ក៏បាន​ដាក់ពាក្យ​ប្ដឹង​មក​សមត្ថកិច្ច​។ នៅក្នុង​ពាក្យបណ្ដឹង​របស់​ជនរ​ង​គ្រោះ​បាន​បញ្ជាក់ថា កាលពីពេល​ថ្មីៗ​នេះ​ឈ្មោះ សេក ស៊ា​ត ដែលមាន​មុខរបរ​ជា​អ្នកដើរ​រើស​អេតចាយ​បាន​នាំ​កូនស្រី​របស់ខ្លួន​អាយុ​១៣ ឆ្នាំទៅ​ជាមួយ​ហើយ​នៅពេល​យប់​តែងតែ​ចាប់​កូនស្រី​រំលោភ​សេពសន្ថវៈ​នៅក្នុង​បន្ទប់ទឹក​ផ្សារ​ច្បារអំពៅ​ក៏មាន រំលោភ​នៅក្នុង​សាលារៀន​ក៏មាន និង​នៅក្នុង​ផ្ទះជួល​ក៏មាន​ទើប​កូនស្រី​ឈឺចាប់​ទ្រាំលែងបាន​ក៏​យក​រឿង​ឪពុក​រំលោភ​ទៅប្រាប់​ម្ដាយ ហើយ​ម្ដាយ​ក៏​ប្ដឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន​តែម្ដង​។​


​នៅមុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាព​ពី​អំពើ​លាមក​របស់ខ្លួន​ដែល​ប្រ​ព្រឹ​ត្ដ​លើ​កូនស្រី ទើប​តុលាការ​បានសម្រេច​ចោទប្រកាន់ និង​ឃុំខ្លួន​បណ្ដោះអាសន្ន នៅក្នុង​ពន្ធនាគារ​ព្រៃ​ស​ដើម្បី​ធ្វើការ​ស៊ើបអង្កេត​មុនពេល​បញ្ជូន សំណុំរឿង​ទៅ​ជំនុំជម្រះ​តាមច្បាប់​៕

M13-10-14-u-full

 

Leave a Reply

(*) Required, Your email will not be published