រំ​លោត​កូន​ចេញ ព្រោះ​គ្មាន​លទ្ធភាព​ចិញ្ចឹម​(​វីដេអូ​)

, , Leave a comment

​ខេត្តមណ្ឌលគិរី : ភាព​ទ័លគំនិត និង​មិនមាន​ដំណោះស្រាយ​នារី​ម្នាក់​បាន​ទម្លាក់​កូន​ក្នុង​ផ្ទៃ ព្រោះតែ​ស្ថានភាព និង​កាលៈទេសៈ​ដែល​គ្មាន​សម្ថ​ភាព នឹង​រក្សា​ចិ​ញ្ជឹ​ម ទារក​តូប​ទាំងពីរ​នេះ​។ ហេតុការណ៍​ចម្លែក​នេះ​កើតឡើង​នៅ​ភូម​អូរ​ស្ពាន សង្កាត់​ស្ពាន​មានជ័យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី កាលពី​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៤​។​


​តាមរយៈ​ឃ្លឹប​វីដេអូ​ដែល​គេ​បាន​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​ដែលមាន​រយៈពេល​៦​នាទី និង​៥​វិនាទី ដែល​ស្តែង​ចេញពី​ភាព​សោកសៅ​។​ ​ក្នុង​ឃ្លឹប​នោះបាន​រៀបរាប់ថា នៅ​មុនពេល​កើតហេតុ​ស្ត្រី​រងគ្រោះ​បាន​និយាយប្រាប់​មិត្ត​របស់​នាង​ថា នាង​ហាក់ដូចជា​ឈឺពោះ​កន្លងមក​បន្តិច​ក៏​ស្រាប់​តែមាន​ទារក​តូច​មួយ​បាន​ធ្លាក់​ចេញពី​ក្នុង​ផ្ទៃ ក្នុង​បន្ទប់ដេក វេលា​ម៉ោង ៤​និង​៣០​នាទី​ល្ងាច ធ្វើ​ឲ្យ​មានការ​ផ្អើល នាំគ្នា​ទៅ​មើល​ដោយ ក្រោយមក នៅ​ម៉ោង ៨​និង​៣០​ថ្ងៃ​ជាមួយគ្នា​ដ៏​ដែរ ទារក​មួយទៀត​ក៏បាន ធ្លាក់​ចុះមក​តាម​ក្រោយ​នៅក្នុង​បន្ទប់ទឹក ដោយ​នាំ​ឲ្យ​ពួកគេ កាន់តែ​មានការ​ផ្អើល​នឹង​សកម្មភាព​នេះ ។​


​ក្រោយពី​ការសាកសួរ រូបនាង​គឺ​មិនបាន​ប្រើប្រាស់​ថ្នាំ ទម្លាក់​កូន​អ្វី​នោះទេ ហើយក៏​មិនបាន​ដឹង ខ្លួន​ថា​មាន​ទម្ងន់​អ្វី​នោះដែរ ដោយ​គ្រាន់​តែមាន ការសង្ស័យ​លើ​ខ្លួនឯង ថាបើ​មាន​គឺ​ប្រហែល​ជាជាង បី​ខែ​ហើយ​។ ពួកគេ​បាននាំគ្នា យក​ទារក​តូចៗ​ទាំងពីរ យកមក​កាយ​ដី​កប់ នៅ​ខាងក្រោយ​ផ្ទះ នឹង​នាំគ្នា​និយាយ សូម​សមាទាន នឹង​សូម​ឲ្យ​បាន​ទៅ​ចាប់ ជាតិ​ថ្មី​នៅ​កន្លែង​ដែល​ល្អ​ជាង កន្លែង​ពួកគេ ដែលជា​ស្រី​ខារ៉ាអូខេ ដែល​គ្មាន​សម្ថ​ភាព នឹង​រក្សា​ចិ​ញ្ជឹ​ម ទារក​តូប​ទាំងពីរ​នេះ​ទេ ។​


​វា​ជា​រឿង​មួយ​ដែល ធ្វើ​ឲ្យ​ស្ត្រី​រងគ្រោះ មានការ​សោកស្ដាយ​យ៉ាងខ្លាំង ដែល​មិនបាន​រក្សា នឹង​ថែទាំ​សុខភាព ដែល​នាំ​ឲ្យ​មាន ការបាត់បង់​កូនតូច​ទាំងពីរ ដោយ​មិនដឹង​ខ្លួន ៕

15-10-2014 (1) 15-10-2014

 

Leave a Reply

(*) Required, Your email will not be published