បុរសៗ​គួរប្រើ​ទឹក​សម្អាត​សម្រាប់​សម្អាត​ប្រដាប់ភេទ​

, , Leave a comment

​អ្នក​ប្រហែល ជា​មិន​ធ្លាប់​ដឹង​ទេ​ពីមុនមក ថា​ទឹក​សម្រាប់​សម្អាត​ប្រដាប់ភេទ​មាន​សម្រាប់​បុរស​នោះទេ ព្រោះ​គិតថា​មានតែ​សម្រាប់​នារីៗ​។ ទឹក​សម្អាត​ប្រដាប់​ភេទបុរស​កាលពីមុន​សឹងតែ​មិនមាន តែ​ពេលនេះ​ទីផ្សារ​នៃ​ទឹក​អនាម័យ​សម្រាប់​បុរស​នេះ​ត្រូវបាន​បុរសៗ​ពេញ និយម​ប្រើប្រាស់​ដើម្បី​សម្អាត និង​ធ្វើ​អនាម័យ​លើ​ប្រដាប់ភេទ​របស់ខ្លួន មិន​ថា​មុនពេល​រួមភេទ ពេល​រួមភេទ ក្រោយពេល​រួមភេទ ឬ​ក្នុង​ជីវភាព​រស់នៅ​។ បុរសៗ​ប្រើប្រាស់​ទឹក​អនាម័យ​នេះ គឺ​ប្រើ​ក្នុង​គោលបំណង​បំបាត់ និង​សម្អាត​ពំនូក​ផ្សិត​ដែល​មាននៅ​ជុំវិញ​ប្រដាប់ភេទ ដែលជា​បណ្ដុំ​នៃ​មេរោគ​ឆ្លង​យ៉ាង​រហ័ស ខណៈដែល​ដៃគូរ​ប្រើ​មាត់​ដើម្បី​រួមភេទ​នោះ​។​


​បុរស ប្រើប្រាស់​ទឹក​អនាម័យ​នេះ​គឺជា​ម្យ៉ាង​ដែល​ល្អ​ដែរ តែ​មិនមែន​ទៅ​ទិញ​ទឹក​អនាម័យ​របស់​ស្ដ្រី​មកប្រើប្រាស់​នោះទេ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​ប្រដាប់ភេទ​របស់​ខ្ល​យ​ន គួរ​ទិញ​ផលិតផល​លើ​ទីផ្សារ​ដែលមាន​មាត្រដ្ឋាន​ច្បាស់លាស់ ដែល​គេ​ផលិតឡើង​សម្រាប់​បុរស​តែប៉ុណ្ណោះ​។​ទោះបី​ទឹក​សម្អាត​នេះ​មាន លក្ខណៈ​ល្អ​ពិតមែន តែ​គួរ​យល់ដឹង​ឱ្យ​ច្បាស់​ថា ការប្រើប្រាស់​នេះ​សម្រាប់តែ​ជូត​សម្អាត​លើ​គែមៗ​ជុំវិញ​នៃ​ប្រដាប់ភេទ បុរស​តែប៉ុណ្ណោះ និង​មិន​គួរប្រើ​ញឹក​ពេក​ក្នុង​មួយថ្ងៃ ដោយ​តែមួយ​ថ្ងៃ​ម្ដង​បាន​ហើយ​។ ក្រៅពី​ការប្រើប្រាស់​ទឹក​សម្អាត​សម្រាប់​សម្អាត​ប្រដាប់ភេទ​នោះ អ្នក​អាច​ប្រើ​សាប៊ូ អំពិល ឬក៏​ទឹកស្អាត​ធម្មតា តែ​ពេលខ្លះ​អ្នក​គួរប្រើ​ទឹក​សម្អាត​នេះ​វា​មាន​សុវត្ថិភាព​ជាង​៕

penissize

 

Leave a Reply

(*) Required, Your email will not be published