លួច​រថយន្ត​ពី​ភ្នំពេញ សមត្ថកិច្ច​ចាប់បាន​នៅ​ត្បូងឃ្មុំ​

, , Leave a comment

​ខេត្ត​ត្បូងឃ្មុំ : អតីត​ទណ្ឌិត​ម្នាក់​ដែលមាន​ប្រវត្តិ​ធ្លាប់​ជាប់គុក​ច្រើនដង​មកហើយ ឥឡូវ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល ខេត្ត​ត្បូងឃ្មុំ ចាប់ខ្លួន​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៤​បន្ទាប់ពី​បានធ្វើ​សកម្មភាព​លួច​យក​រថយន្ត​របស់​អ្នក​ថតរូប​សារព័ត៌មាន នៅក្នុង​ភូមិ​ក្រាំង​អង្ក្រង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ​។​


​ប្រភពពី លោក​វរសេនីយ៍ត្រី ឈន សុ​ធន់ អធិការនគរបាល​ក្រុង​សួង​បាន​ឲ្យ​កំណើត​ថ្មី​ដឹងថា រថយន្ត​ដែល​ត្រូវ​ជនសង្ស័យ​ខាងលើ​លួច​ជា​របស់លោក ហេង ស៊ី​និ​ត អាយុ​៤៦​ឆ្នាំ ជា​អ្នក​ថតរូប​ឱ្យ​ទីភ្នាក់ងារសារព័ត៌មាន​AP ចត​នៅក្នុង​បុរី​មួយ​ក្នុង​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ហើយ​ត្រូវ​ចោរលួច​កាលពី​យប់​ថ្ងៃទី​១១ តុលា កន្លងមក​។ កាលពី​វេលា​ម៉ោង​៨​និង​១០​នាទី​ព្រឹក​ថ្ងៃទី​១៣ តុលា ប្រជាពលរដ្ឋ​បានឃើញ​ជនសង្ស័យ​ជិះ​រថយន្ត​ម៉ាក​កាមរី គ្មាន​ស្លាក​លេខ ។ ដោយមាន​ការសង្ស័យ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ចុះ​ពិនិត្យ រក​មិនឃើញ​ឯកសារ​ទិញ​-​លក់ ក៏​ដកហូត​រថយន្ត​និង​មនុស្ស​បញ្ជូនទៅ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង សួង​តែម្តង​៕

M14-10-14-n-full

 

Leave a Reply

(*) Required, Your email will not be published