វិធី​ឈាន​ឆ្ពោះទៅរក​ភាព​ឆ្លាត​វៃ​

, , Leave a comment

​ខួរក្បាល​របស់​មនុស្ស​តម្រូវ​ឲ្យ​មានការ​ធ្វើ​លំ​ហាត់ប្រាណ​ដើម្បី​ឲ្យ​មាន ភាពរឹងមាំ និង​ភាព​ឆ្លាត​វៃ ប៉ុន្តែ​ការធ្វើ​លំ​ហាត់ប្រាណ​ខួរក្បាល​មិន​ដូចជា​ការធ្វើ​លំ​ហាត់​រាង កាយ​ធម្មតា​នោះទេ​។ ប្រសិនបើ​ចង់​ធ្វើ​លំ​ហាត់ប្រាណ​ខួរក្បាល លោកអ្នក​ត្រូវតែ​ឧស្សាហ៍ ប្រើប្រាស់​ខួរក្បាល​នៅក្នុងរ​ប្រៀប​មួយ​ដ៏​ត្រឹមត្រូវ​។ ប្រាកដ​ណាស់​ថា ប្រសិនបើ​លោកអ្នក មិនសូវ​ប្រើប្រាស់​ខួរក្បាល​ដើម្បី​យកមក​គិតពិចារណា សមត្ថភាព​ក្នុងការ គិត​របស់​ខួរក្បាល​លោកអ្នក​នឹងមាន​ភាពយឺត​យ៉ាវ ឬ​អាច​ឈានដល់​ការបាត់បង់​នូវ​សមត្ថភាព​ក្នុង​ការគិត​ក៏​អាច​ថា​បាន​។ ដូចនេះ​ដើម្បី​ពង្រឹង​នូវ​ការគិត និង​ដើម្បី​ឈានឆ្ពោះ​ទៅរក​ភាព​ឆ្លាត​វៃ លោកអ្នក​អាច​ព្យាយាម​អនុវត្ត​នូវ​វិធីសាស្ត្រ​ខាងក្រោម​នេះ​។​


​វិធី​ទី​១ : លោកអ្នក​គួរ​គប្បី​អាន​សៀវភៅ​ឲ្យ​បាន​ច្រើន​។ មនុស្ស​ភាគច្រើន​ចូលចិត្ត​អាន​សៀវភៅ រឿង​តុក្កតា ឬ​សៀវភៅ​រឿងព្រេង​ផ្សេងៗ ដែល​មិនអាច​ជំនួយ​ទៅដល់​ការគិត​របស់​ខួរក្បាល​។ ប្រសិនបើ​ចង់​ឲ្យ​ការគិត និង​សមត្ថភាព​ក្នុងការ​សរសេរ កាន់តែ​មាន​ភាព​រីកចម្រើន លោកអ្នក​គួរ​គប្បី អាន​នូវ​សៀវភៅ​រឿង​ប្រលោមលោក ពីព្រោះ​វា​អាចជួយ​ឲ្យ​លោកអ្នក​ផ្លាស់ប្តូរ​ការគិត​ពិចារណា និង​អាច​ឲ្យ​លោកអ្នក​ស្គាល់​នូវ​ពាក្យថ្មីៗ​ជាច្រើន​ថែមទៀត​។​


​វិធី​ទី​២ : កាត់បន្ថយ​ការមើល​ទូរទស្សន៍ ប៉ុន្តែ​វា​ពិតជា​ការលំបាក​មួ​យស​ម្រា​ប់​មនុស្ស​ដែល​ញៀន​មើល​ទូរទស្សន៍​។ លោកអ្នក​គួរ​យល់ថា ការមើល​ទូរទស្សន៍​ច្រើន ឬ​យូរពេក​អាច​ជះឥទ្ធិពល​ដល់​សុខភាព​ភ្នែក ហើយ​វា​ជាហេតុ​ដែល​បណ្តាល​ឲ្យ​ភ្នែក​របស់​លោកអ្នក​ស្រវាំង​មិនមាន​កម្លាំង គ្រប់គ្រាន់​ក្នុង​ការអាន​សៀវភៅ​។ ជាទូទៅ ប្រសិនបើ​លោកអ្នក​ចំណាយពេល​វេលា​ច្រើន​ក្នុង​ការមើល​ទូរទស្សន៍ លោកអ្នក​នឹង​គ្មាន​ពេលវេលា​គ្រប់គ្រាន់ ដើម្បី​អាន​សៀវភៅ​។ ដូច្នេះ​លោកអ្នក​គួរ​គប្បី​កាត់បន្ថយ​ការមើល​ទូរទស្សន៍​ហើយ​ចំណាយ​ពេលវេលា អាន​សៀវភៅ​ដើម្បី​បង្កើន​នូវ ចំណេះដឹង​វិញ​ប្រសើរ​ជាជាង​។​


​វិធី​ទី​៣ : ការធ្វើ​លំ​ហាត់ប្រាណ​រាងកាយ​ក៏​ជា​ផ្នែក​មួយ​ក្នុង​ការបង្កើន​នូវ​ភាព​ឆ្លាត​វៃ​។ លោកអ្នក​ប្រហែលជា​គិតថា ប្រសិនបើ​ចំណាយពេល​វេលា​ហាត់ប្រាណ ទៅ​អាន​សៀវភៅ​អាចបង្កើត​នូវ​ភាព​ឆ្លាត​វៃ​បាន​កាន់តែខ្លាំង ប៉ុន្តែ​ផ្ទុយទៅវិញ​នេះ​គឺជា​ការយល់ច្រឡំ​ទាំងស្រុង​ពីព្រោះ​ការធ្វើ​លំ​ហាត់ប្រាណ​រាងកាយ​អាចជួយ​ឲ្យ លោកអ្នក​បញ្ចេញ នូវ​សារធាតុពុល​ចេញពី​ក្នុង​រាងកាយ​ដែល​អាច​នាំ​ឲ្យ​លោកអ្នក​ងាយស្រួល​ក្នុងការ​ពង្រឹងស្មារតី និង​អាច​ផ្តោតអារម្មណ៍​បាន​កាន់តែ​ប្រសើរ​។​


​វិធី​ទី​៤ : លោកអ្នក​គួរ​គប្បី​ចូល​គេង​ពី​ព្រលប់ និង​ភ្ញាក់​ពី​ព្រលឹម​ហើយ​មិនត្រូវ​គេង​លើសពី​ប្រាំបី​ម៉ោង​។ ការធ្វើ​បែបនេះ​អាចធ្វើ​ឲ្យ​លោក​អ្នកមាន​ស្មារតី​ជ្រះថ្លា​ក្នុងការ ផ្តោតអារម្មណ៍​ទៅលើ​ការរៀនសូត្រ ឬ​ការធ្វើការងារ​ផ្សេងៗ​បាន​កាន់តែ​ល្អប្រសើរ និង​ជាហេតុ​ដែល​អាច​ឲ្យ​លោកអ្នក​មាន​ភាព​វៃឆ្លាត​ជាង​មុន​៕

Intelligent-Girl-Reading-Book-Wallpaper

 

Leave a Reply

(*) Required, Your email will not be published