មួក​ស្លឹកត្នោត​រាប់រយ​ត្រៀម​ដាក់លក់​ក្នុង​ថ្ងៃបុណ្យ​អុំទូក​ឆ្នាំនេះ​

, , Leave a comment

​រាជធានី​ភ្នំពេញ : មួក​ត្នោត​រាប់រយ​ត្រៀម​រៀប​ចេញលក់​ថ្ងៃបុណ្យ​អុំទូក អកអំបុក សំពះ​ព្រះ​ខែ នា​ឆ្នាំនេះ ដើម្បី​សម្របសម្រួល​ដល់​ភ្ញៀវទេសចរ​នាពេល​រដូវ​ក្ដៅ ដែលមាន​តម្រូវការ​។ មួក​ត្នោត​នេះ​ត្រូវបានធ្វើ​ដោយ​ប្រជាជន​ខ្មែរ​នៅ​ភ្នំ​ឧដុង្គ ដែល​ត្រៀម​នឹង​លក់​ក្នុងតម្លៃ​មួយ​៥០០០​រៀល ដែលមាន​បោះពុម្ព​ស្លាក​សញ្ញា ប្រាសាទអង្គរវត្ត​ដោយមាន​អក្សរ​ពីក្រោម​ថា “​កម្ពុជា​ព្រះរាជាណាចក្រ​អច្ឆរិយ​”(Kingdom of Wonder)​។​


​ដើមត្នោត​ត្រូវបាន​ដាក់​ជា​តំណាង​អត្តសញ្ញាណ​របស់​ប្រទេសជាតិ​ក្នុងចំណោម សត្វ និង​រុក្ខជាតិ​ទាំង​៧ ។ យើង​ដឹង​ហើយ​ថា​ដើមត្នោត មាន​អត្ថប្រយោជន៍​យ៉ាងច្រើន ប៉ុន្តែ​ផ្នែក​មួយ​នៃ​ដើមត្នោត​នោះ​គឺ​ស្លឹកត្នោត ដែល​ប្រជាជន​ខ្មែរ​យើង​បាន​កែច្នៃ​ស្លឹក​របស់​វា​ទៅជា​មួក​ស្លឹកត្នោត យ៉ាង​ស្អាត​ប្រណីត​គួរ​ជាទី​ពេញចិត្ត ដល់​អ្នកប្រើប្រាស់ ក៏ដូចជា​ភ្ញៀវទេសចរ​។ នៅពេលដែល​យើង​ទិញ​មួក​ស្លឹកត្នោត គឺ​ដូចជា​យើង​បាន​រួមចំណែក​លើកទឹកចិត្ត​ដល់​អ្នក​ផលិត​ក្នុង​ការជួយ​រួមចំណែក​ថែរក្សា​អភិរក្ស អត្តសញ្ញាណ​ជាតិ​យើង​ក៏ដូចជា​លើកកម្ពស់​ជីវភាព​រប​ស់បង​ប្អូន​អ្នក​ផលិត​បង្កើន​ប្រាក់ចំណូល​ចូលក្នុង​គ្រួសារ​របស់​ពួកគាត់ និង​បង្កើត​ការងារ និង​មុខរបរ​ដល់ អ្នក​ផលិត និង​អ្នកលក់ ៕
​ប្រភព ៖ Cambodianman

1383565_694385547324454_989889010931102327_n

 

Leave a Reply

(*) Required, Your email will not be published