ខេត្តមណ្ឌលគិរី ៖ នៅក្នុងអាណាចក្រខេត្តមណ្ឌលគិរី មានមន្ត្រីនគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃឈ្មោះ សួស ប៊ុនលី និងលោក អ៊ុំ សីហា បានបង្កព្យុះភ្លៀង តាមតែទំនើងចិត្តដោយយកលិខិតបេសកកម្មរបស់អគ្គស្នងការនគរបាលជាតិដាក់ប៉ុស្តិ៍ជជុះ ចាំរាប់ក្បាលឡានប្រមូលលុយ ពីក្រុមឈ្មួញរកស៊ីដឹកឈើខុសច្បាប់ ល្បីពេញខេត្ដមណ្ឌលគិរី ហើយរឿងដែលគួរឲ្យខ្មាស់អៀនបំផុតនោះ គឺលោក សួស ប៊ុនលី និងលោក អ៊ុំ សីហា បានយកឈ្មោះថ្នាក់ដឹកនាំនាយកដ្ឋាន និងអគ្គស្នងការនគរបាលជាតិ ទៅកៀបសង្កត់បង្ខំឱ្យឈ្មួញបង់លុយប្រចាំថ្ងៃនិងប្រចាំខែរួមទាំងធ្វើសកម្មភាព ប្រដេញរថយន្ដដឹកឈើយ៉ាងប្រសេកប្រសាច ទៅស្វែងរកផលប្រយោជន៍ ច្រកហោប៉ៅធ្វើមានធ្វើបានផ្ទាល់ខ្លួនយ៉ាងងងើល។