ប្រើ​ខ្យង​ម៉ាស្សា ដើម្បី​បំបាត់​ជ្រីវជ្រួញ​

, , Leave a comment

​គ្លីនិក​រក្សា​សម្ផស្ស និង​ស្ប៉ា នៅ​អា​មេ​រិច​ខាងត្បូង និង​កូរ៉េខាងត្បូង បាន​ងាក​មករក​វិធី​រក្សា​សម្រស់​ដោយ​ប្រើ​សត្វ​ខ្យងហៀន ដែល​ពួកគេ​ជឿជាក់ថា​វា​មាន​បច្ច័យ​ល្អ​សម្រាប់​ស្បែក​របស់​យើង​។ ដោយសារ​ក្នុង​ជាតិ​រំអិល​របស់​ខ្យងហៀន​មាន​ផ្ទុក​អាស៊ីត គ្លី​កូ​និក និង​មាន​សារធាតុ​អេ​ឡា​ស្ទី​ន អាចជួយ​ការពារ​ស្បែក​ប្រឆាំងនឹង​ស្នាម បាក់តេរី និង​ឥទ្ធិពល​នៃ​កាំរស្មី UV  ដោយសារតែ​សារធាតុ​នោះ​ជា​ប្រភព​កម្ចាត់​កោសិកា​ងាប់​ចេញពី​ស្បែក​ដែល​ធ្វើអោយ​ស្បែក​មិន​ជ្រីវជ្រួញ​។​


​គេ​បាន​ផលិត​ជា​ផលិតផល​សម្រាប់​លាប​លើ​ស្បែក​ដោយសារ​ធាតុ​ដែលមាន​នៅក្នុង​ខ្យង​នេះដែរ ប៉ុន្តែ​ថ្មីៗ​នេះ​ហាង​រក្សា​សម្ផស្ស​នៅ​រុស្ស៊ី ស្ថិតក្នុង​ទីក្រុង Krasnoyarsk  បាន​យក​សត្វ​ខ្យងហៀន​ទាំងនេះ​មក​ដាក់អោយ​វា​វៀរ​ផ្ទាល់​នៅលើ​ផ្ទៃមុខ និង​ខ្លួន​តែម្តង​៕

7 8

 

Leave a Reply

(*) Required, Your email will not be published