ភាព​ធ្វេសប្រហែស ជា​ឃាតក​សម្លាប់​កូនស្រី​

, , Leave a comment

​ខេត្តកណ្តាល : កុមារី​អាយុ​៣​ឆ្នាំ​ម្នា​ក់បាន​ដើរ​រអិល​ជើង​ធ្លាក់ចូល​ទៅក្នុង​ទឹក ព្រែក​លង់​ស្លាប់​យ៉ាង​អ​ណោ​ច​អ​ធ័​ម ខណៈ​ឪពុកម្តាយ​រវល់​ធ្វើការ​ងារ​ទុក​ឲ្យ​ក្មេងស្រី​រងគ្រោះ​ដើរលេង​នៅ​បរិវេណ​ផ្ទះ​កាលពី​វេលា​ម៉ោង​១៤​និង ១០​នាទី​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៤ ចំណុច​ទឹក​ព្រែក​ខាងក្រោយ​ផ្ទះ​ឪពុកម្តាយ​ក្មេងស្រី​រងគ្រោះ ស្ថិតក្នុង​ភូមិ​ពាម​ប្រជុំ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង។​


​សម្រង់​សម្តី​ពី​មន្ត្រីនគរបាល​ស្រុក​ស្អាង​បាន​ឲ្យ​កំណើត​ថ្មី​ដឹងថា ក្មេងស្រី​រងគ្រោះ​មានឈ្មោះ ថៃ ដា​រ៉ែ​ន អាយុ​៣​ឆ្នាំ មាន ឪពុក​ឈ្មោះ ធឿន ថៃ អាយុ​២៥​ឆ្នាំ មុខរ​បរជាកសិករ និង​ម្តាយ​ឈ្មោះ ស្រ៊ុន ស្រីមុំ អាយុ​២៤​ឆ្នាំ មុខរបរ​ជា​កម្មការិនី​រោងចក្រ​កាត់ដេរ បច្ចុប្បន្ន រស់នៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។ នៅ​មុនពេល​កើតហេតុ​ស្ត្រី​ជា​ម្តាយ​ក្មេងស្រី​រងគ្រោះ​បាន​ចេញពីផ្ទះ​ទៅ បម្រើ​ការងារ​រោងចក្រ ដោយបាន​ទុក​កូនស្រី​(​ក្មេងរងគ្រោះ​)​ឲ្យ​នៅផ្ទះ​ជាមួយ​ប្តី​រហូតដល់ វេលា​ម៉ោង​ប្រមាណ​១៥ និង​៣០​នាទី ស្ត្រី​ជា​ម្តាយ​បាន​ត្រឡប់មកផ្ទះ​វិញ ។ ពេលមកដល់​ស្ត្រី​ជា​ម្តាយ​បាន​ចូលទៅ​ដេក​ក្នុងផ្ទះ រីឯ​បុរស​ជា​ប្តី​ចូលទៅ​ធ្វើ​ម្ហូប​នៅក្នុង​រោង​បាយ ខណៈនោះ​ក្មេងស្រី​រងគ្រោះ​ក៏បាន​ដើរ​រអិល​ជើង​ធ្លាក់​ចូលទៅក្នុង​ទឹក លង់​ស្លាប់បាត់​បង់ជីវិត​តែម្តង​ដោយ​ពុំមាន​ន​ណា​ម្នាក់​បានដឹង​នោះទេ​។​


​ក្រោយ​កើតហេតុ​សព​ក្មេងស្រី​រងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ប្រគល់ជូន​ក្រុមគ្រួសារ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

13-10-2014

 

Leave a Reply

(*) Required, Your email will not be published