ភាព​មហិច្ឆតា និង​អំណាច​លោភលន់ ធ្វើ​ឲ្យ​សម្លាញ់​២​នាក់​ដេកពេទ្យ និង​ចូល​គុក ព្រោះ​ជំនួញ​គ្រឿងញៀន​

, , Leave a comment

រាជធានី​ភ្នំពេញ : បុរស​ជនជាតិ​វៀតណាម​២​នាក់ ដែលជា​មិត្ត​នឹង​គ្នា​រស់នៅ​ផ្ទះជួល​ក្នុង​ក្រុមទី​៦ ភូមិ​ដើម​ចាន់​សង្កាត់​ច្បារអំពៅ​ទី​២ ខណ្ឌ​ច្បារអំពៅ បាន​ផ្ទុះ​ហិង្សា រហូត​យក​ឡា​ម​ឆូត​មុខ និង​ដងខ្លួន ហើយ​យក​ដុំ​វាយ ចុងក្រោយ ម្នាក់​ចូល​ពេទ្យ ម្នាក់​ចូល​គុក​។ ករណី​ហិង្សា​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១១​និង​២០​នាទី ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៤ នៅ​ក្រុមទី​៦ ភូមិ​ដើម​ចាន់ សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ​។​


​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​កំណើត​ថ្មី​ដឹងថា ជនសង្ស័យ​មានឈ្មោះ សំ សំណាង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​ជាងដេរ​ស្បែកជើង​។ ចំណែក​ជនរងគ្រោះ​មានឈ្មោះ ង្វៀង មិន​ចេង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រងរបួស​ធ្ងន់​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​កាលម៉ែត​។ អ្នក​ទាំងពីរ​ជា​សម្លាញ់​នឹង​គ្នា ជួល​ផ្ទះ​ស្នាក់នៅ​ជាមួយគ្នា​កន្លែងកើតហេតុ​។​


​ប្រភពព័ត៌មាន​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា ជនសង្ស័យ និង​ជនរងគ្រោះ​ជួល​ផ្ទះ​ស្នាក់នៅ​ជាមួយគ្នា​រកស៊ីរ​បរដូច​គ្នា និង​ជា​អ្នក​ធ្លាប់​ប្រើប្រាស់​គ្រឿងញៀន​ជាមួយគ្នា​។ មូលហេតុ ដែល​នាំ​ឲ្យ​ពួកគេ​ទាំងពីរ​នាក់ ផ្ទុះ​ហិង្សា​រហូត​យក​ឡា​ម និង​ដុំថ្ម​ឆូត​មុខ និង​វាយ​គ្នា យ៉ាង​ដូច្នេះ ទំនង​បែក​ថ្នាំ​ហើយ​ទំនាស់​រឿង​លក់​ថ្នាំ​។ នេះ​បើ​យោងតាម​សម្តី​របស់ លោក ទេព បូរ៉ា នាយ​នគរបាល​ប៉ុស្តិ៍​ច្បារអំពៅ​ទី​២។​


​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ រួមជាមួយ​វត្ថុតាង ផ្លែ​ឡា​ម និង​ដុំថ្ម ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

 13-10-2014 13-10-2014 (1) 13-10-2014 (2)

13-10-2014 (3)

 

Leave a Reply

(*) Required, Your email will not be published